ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
នាយប៉ុស្តិ៍ច្រករបៀងព្រំដែនសំរោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ទៅវៀតណាមយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ!

អភិបាលខេត្តកំពង់ចាម ជួបសំណេះសំណាល និងផ្ដល់រង្វាន់លើទឹកចិត្តដល់សិស្សនិទ្ទេស A នៅក្រុងកំពង់ចាម

អភិបាលខេត្តកំពង់ចាម ជួបសំណេះសំណាល និងផ្ដល់រង្វាន់លើទឹកចិត្តដល់សិស្សនិទ្ទេស A នៅក្រុងកំពង់ចាម

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៣នេះ ​បានអញ្ជើញជួបសំណេះសំណាល និងផ្ដល់រង្វាន់លើកទឹកចិត្តដល់សិស្សានុសិស្ស ដែលប្រឡងជាប់បាននិទ្ទេស A ក្នុងក្រុងកំពង់ចាម ចំនួន២១នាក់។

ថ្លែងក្នុងឱកាសនោះ លោក អ៊ុន ចាន់ដា បានលើកឡើងថា សុខសន្តិភាព គឺជាកត្តាចម្បងដែលធ្វើឲ្យសិស្សានុសិស្សមានឱកាសគ្រប់គ្រាន់ដើម្បីសិក្សា ក្លាយទៅជាសិស្សពូកែដែលប្រឡងជាប់និទ្ទេសល្អ យ៉ាងច្រើនផងដែរ។ កត្តាសុខសន្តិភាពនេះ បានផ្ដល់ឲ្យឪពុកម្ដាយ អាណាព្យាបាលរបស់ក្មួយៗ មានមុខរបរ មានការងារធ្វើ ទទួលបានប្រាក់ចំណូលយកថវិកានោះ យកមកផ្គត់ផ្គង់ឧបត្ថម្ភក្មួយៗ ទាំងអស់បានរៀនសូត្រ និងទិញសម្ភារៈ មធ្យោបាយផ្ដល់ឲ្យក្មួយៗប្រើប្រាស់ក្នុងការសិក្សា។

លោកអភិបាលខេត្ត បានបន្តថា ជាបទពិសោធន៍របស់លោក ការសប្បាយចិត្តទី១ គឺប្រលងជាប់បាក់ឌុប និងការសប្បាយចិត្តទី២ គឺពេលប្រឡងបានសញ្ញាបត្រឧត្ដមសិក្សា និងសប្បាយចិត្តទី៣ នៅពេលទទួលបានការងារធ្វើល្អ។ ទាំងនេះហើយ គឺជាការឆ្លើយតបទៅនឹងពាក្យថា ធ្វើខ្លួនឲ្យក្លាយជា កូនល្អ សិស្សល្អ និងពលរដ្ឋល្អ។

លោក អ៊ុន ចាន់ដា បានបន្តទៀតថា ជាការពិតណាស់ការអប់រំ និងការកសាងធនធានមនុស្ស ត្រូវតែឆ្លងកាត់ការបណ្តុះបណ្តាលក្នុងសាលារៀនដែលមានគ្រូបង្រៀន ជាអ្នកសម្រួចអនាគតរបស់សិស្ស ជាឪពុកម្ដាយទី២ និងជាវិស្វករព្រលឹង នៃយុវជនជំនាន់ក្រោយ ប៉ុន្តែក៏ត្រូវមានកិច្ចសហការពីមាតា បិតា អាណាព្យាបាល ចាស់ព្រឹទ្ធាចារ្យ មហាជនទូទៅក្នុងសង្គមគ្រួសារ និងសង្គមជាតិទាំងមូលផងដែរ។

បើតាមលោក អ៊ុន ចាន់ដា គ្រួសារត្រូវតែដើរតួយ៉ាងសំខាន់ក្នុងការពង្រឹងកោសិកាសង្គម និងតម្រែតម្រង់ទិសសិស្ស ឲ្យដើរទៅតាមផ្លូវត្រូវ មាតាបិតា ឬអាណាព្យាបាលសិស្ស មានតួនាទីសំខាន់ណាស់ក្នុងការរួមចំណែកជំរុញកុលបុត្រ កុលធីតារបស់ខ្លួន ខិតខំប្រឹងប្រែងព្យាយាមរៀនសូត្រ ដើម្បីកាត់បន្ថយភាពក្រីកក្នុងគ្រួសារ និងជួយពង្រឹង ឲ្យខ្លួនមានការទទួលខុសត្រូវលើខ្លួនឯង មានសីលធម៌ និងអាកប្បកិរិយាថ្ងៃថ្នូរ ដើម្បីក្លាយឃាពលរដ្ឋល្អ ជួយដល់គ្រួសារ និងសង្គមជាតិនាថ្ងៃអនាគត។

គួរជម្រាបថា លោក លី ម៉េងសាន ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ចាម បានឲ្យដឹងថា ក្នុងខេត្តកំពង់ចាម ទទួលបានសិស្សជាប់និទ្ទេស A ចំនួន៧៣នាក់ បើប្រៀបធៀបទៅទូទាំងប្រទេសខេត្តកំពង់ចាម គឺសិស្សជាប់និទ្ទេស A ចំណាត់ថ្នាក់លេខ ៤។

លោក លី ម៉េងសាន បន្ថែមថា ចំពោះបេក្ខជនដែលបានចូលរួមប្រឡងមធ្យមសិក្សាទុតិយភូមិកាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ មានចំនួនសរុប ៨,១៧៧នាក់។ ប្រឡងជាប់បាន ៥,៧៩៩ ក្នុងនោះសិស្សជាប់និទ្ទេស A សរុបចំនួន៧៣នាក់ និទ្ទេស B ៤២០នាក់ និទ្ទេស C ១,០៩៣នាក់ និទ្ទេស D ១,៩៨៤ នាក់ និងនិទ្ទេស E ២,២៣៦នាក់។ សម្រាប់ក្រុងកំពង់ចាម ជាប់ចំណាត់ថ្នាក់លេខ១ ដែលមានសិស្សជាប់និទ្ទេស A ច្រើនជាងគេ មានចំនួន២១នាក់៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.