ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

ប្រកាសតែងតាំងប្រធានបក្សប្រជាជនក្រុងស្ទឹងសែន, លោក ងួន រតនៈ ផ្ដាំឱ្យបង្កើនទំនាក់ទំនងជិតស្និទ្ធរវាងគណបក្ស និងប្រជាជន

ប្រកាសតែងតាំងប្រធានបក្សប្រជាជនក្រុងស្ទឹងសែន, លោក ងួន រតនៈ ផ្ដាំឱ្យបង្កើនទំនាក់ទំនងជិតស្និទ្ធរវាងគណបក្ស និងប្រជាជន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(កំពង់ធំ)៖ លោក ងួន រតនៈ ប្រធានគណបក្សខេត្តកំពង់ធំ នាព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣ បានប្រកាសសម្រួលភារកិច្ច និងតែងតាំងលោក ពេញ កែម ជាប្រធានគណបក្សប្រជាជនកម្ពុជាក្រុងស្ទឹងសែន និងបានផ្ដាំផ្ញើឱ្យមន្ត្រីគណបក្សមូលដ្ឋានបង្កើនចំណងទំនាក់ទំនងជិតស្និទ្ធរវាងគណបក្ស និងប្រជាជនគ្រប់ស្រទាប់ និងគ្រប់មជ្ឈដ្ឋាន។

នាឱកាសនោះដែរ លោក ងួន រតនៈ បានផ្ដាំផ្ញើថា ក្នុងនាមជាអ្នកដឹកនាំប្រធានគណបក្សប្រជាជនកម្ពុជាក្រុងស្ទឹងសែន ត្រូវចេះសាមគ្គីភាពឯកភាពផ្ទៃក្នុងជាមួយសមាជិក-សមាជិកាគណបក្ស ត្រូវធ្វើជាស្នូលកំពុងឈរលើមាគ៌ាភាពយុត្តិធម៌ ត្រឹមត្រូវ និងតម្លាភាព។ ពង្រឹងបន្ថែមពីសមត្ថភាពរបស់ខ្លួន និងយកចិត្តទុកដាក់បម្រើការងារគណបក្សក្នុងនាមជាថ្នាក់ដឹកនាំ មានក្រមសីលធម៌ មានភាពស្មោះត្រង់ជាមួយសមាជិក-សមាជិកា ដើម្បីរៀបចំផែនការប្រចាំខែ ប្រចាំឆ្នាំឱ្យមានការរីកចម្រើន។

លោកប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំបានសង្កត់ធ្ងន់ថា «ប្រធានគណបក្សប្រជាជនកម្ពុជាក្រុងស្ទឹងសែន ត្រូវបង្កើនចំណងទំនាក់ទំនងជិតស្និទ្ធរវាងគណបក្ស និងប្រជាជនគ្រប់ស្រទាប់ និងគ្រប់មជ្ឈដ្ឋាន ដើម្បីរក្សានិងពង្រីករប្រៀបឈ្នះរបស់គណបក្សលើការងារអប់រំនយោបាយ សតិអារម្មណ៍ ខិតខំកាត់បន្ថយ និងឈានទៅលុបបំបាត់ការថ្នាំងថ្នាក់ បាតុភាពអសកម្មនានា បង្កជំនឿជឿជាក់របស់ប្រជាជនមកលើថ្នាក់ដឹកនាំរបស់គណបក្ស ព្រមទាំងចិញ្ចឹមចលនានៅមូលដ្ឋាន និងធ្វើអំពើល្អ»។

លោក ងួន រតនៈ បានផ្ដាំផ្ញើដល់ប្រធានគណបក្ស និងសមាជិក-សមាជិកាបក្សទាំងអស់ត្រូវខិតខំធ្វើការដោះស្រាយបញ្ហាប្រឈម កង្វល់ សំណើ សំណូមពរ សេចក្តីត្រូវការរបស់ប្រជាជន ដើម្បីឆ្លើយតបឱ្យមានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាពនៅក្នុងការបម្រើសេវារដ្ឋបាល សេវាសាធារណៈជូនប្រជាជនកម្ពុជា។

លោក ពេញ កែម ប្រធានគណបក្សប្រជាជនកម្ពុជាក្រុងស្ទឹងសែន បានឡើងប្ដេជ្ញាចិត្តដែលមានខ្លឹមសារសំខាន់ៗបំផុត គឺអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុងគណបក្ស គោលការណ៍ សេចក្តីសម្រេច មាគ៌ា និងកម្មវិធីបយោបាយគណបក្ស សំដៅពង្រឹងធ្លុងសាមគ្គីឯកភាពផ្ទៃក្នុងគណបក្សមានភាពរឹងមាំទាំងខាងនយោបាយ សតិអារម្មណ៍ និងការចាត់តាំង។

លោកបានប្ដេជ្ញាបន្តកសាងពង្រឹងអង្គការចាត់តាំងគណបក្សគ្រប់ថ្នាក់ឱ្យកាន់តែមានភាពល្អប្រសើរក្នុងការអនុវត្តតួនាទី ភារកិច្ច សិទ្ធិ និងរបៀបរបបការងារដោយប្រកាន់ភ្ជាប់គោលការណ៍ សមូហភាពដឹកនាំម្នាក់ៗមានការទទួលខុសត្រូវ។ បន្តកសាងមន្ត្រីក្នុងជួរគណបក្សនៅគ្រប់ថ្នាក់ ជាពិសេសក្នុងស្រទាប់យុវជន និងមន្ត្រីវ័យក្មេងឱ្យមានលក្ខណសម្បត្តិគ្រប់គ្រាន់ក្នុងបរិបទនៃការចម្រើនលូតលាស់លទ្ធិប្រជាធិបតេយ្យនៅមូលដ្ឋាន ដើម្បីក្លាយជាអ្នកបន្តវេនរបស់គណបក្សចាត់គ្រឹះរឹងមាំនៅតាមមូលដ្ឋាន៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.