ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
នាយប៉ុស្តិ៍ច្រករបៀងព្រំដែនសំរោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ទៅវៀតណាមយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ!

មូលនិធិឧកញ៉ាបណ្ឌិត ជា រតនា និងឧកញ៉ា លីហៀក រតនា ថ្លែងអំណរគុណនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ និងលោកជំទាវ នាំយកបច្ច័យជាង៣ម៉ឺនដុល្លារ និង៣៣លានរៀល ពីបុណ្យខួបគម្រប់៣ឆ្នាំរបស់ម្ដាយ ជួយដល់ជនកំបុតដៃទាំងពីរ

មូលនិធិឧកញ៉ាបណ្ឌិត ជា រតនា និងឧកញ៉ា លីហៀក រតនា ថ្លែងអំណរគុណនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ និងលោកជំទាវ នាំយកបច្ច័យជាង៣ម៉ឺនដុល្លារ និង៣៣លានរៀល ពីបុណ្យខួបគម្រប់៣ឆ្នាំរបស់ម្ដាយ ជួយដល់ជនកំបុតដៃទាំងពីរ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ ថវិកាចំនួន ៣១,៤៩០ដុល្លារ (បីម៉ឺនមួយពាន់បួនរយកៅសិបដុល្លារ) និង ៣៣,១១៧,០០០រៀល (សាមសិបបីលានដប់មួយម៉ឺនប្រាំពីរពាន់រៀល) ដែលជាបច្ច័យបានមកពីពិធីបុណ្យខួបគម្រប់៣ឆ្នាំ ឧទ្ទិសមហាកុសលជូន មហាឧបាសិកា តោ សេងគី ហៅ តោ ឡោ ដែលជាអ្នកម្តាយ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងលោកជំទាវ ខៀវ បុប្ផាផល បានប្រគល់ជូនមូលនិធិឧកញ៉ាបណ្ឌិត ជា រតនា និងឧកញ៉ា លីហៀក រតនា សម្រាប់ជួយដល់ជនពិការកំបុតដៃទាំងពីរ នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣នេះ។

ថវិកានេះ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ និងលោកជំទាវ ខៀវ ព្រមទាំងបុត្រាបុត្រី និងចៅៗ បានធ្វើការប្រគល់ជូនដោយផ្ទាល់ដល់ លោកឧកញ៉ាបណ្ឌិត ជា រតនា និងឧកញ៉ា លីហៀក រតនា បន្ទាប់ពីរៀបចំពិធីបុណ្យបានចប់សព្វគ្រប់ នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣។

លោកឧកញ៉ាបណ្ឌិត ជា រតនា ក្នុងនាមប្រធានមូលនិធិបានថ្លែងថា «ខ្ញុំបាទ និងភរិយា តំណាងឲ្យមូលនិធិឧកញ៉ាបណ្ឌិត ជា រតនា និងលោកជំទាវ លីហៀក រតនា ដើម្បីជួយជនពិការកំបុតដៃទាំងពីរ។ យើងខ្ញុំ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ជូនចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ និងលោកជំទាវ ខៀវ បុប្ផាផល ដែលបានជួយជាបច្ច័យទាំងអស់ដែលបានមកពីបុណ្យ ខួបគម្រប់ ៣ឆ្នាំ ឧទ្ទិសមហាកុសលជូនមហាឧបាសិកា តោ សេងគី ហៅ តោ ឡោ ដល់មូលនិធិដែលមានបច្ច័យសរុបចំនួន ៣១,៤៩០ដុល្លារ (បីម៉ឺនមួយពាន់បួនរយកៅសិប) និង ៣៣,១១៧,០០០រៀល (សាមសិបបីលានដប់មួយម៉ឺនប្រាំពីរពាន់)»។

លោកឧកញ៉ាបណ្ឌិត ជា រតនា ដែលតែងតែចូលរួមយ៉ាងសកម្មក្នុងការងារមនុស្សធម៌ បានគូសបញ្ជាក់ថា «មូលនិធិ នឹងយកបច្ច័យនេះទៅចាត់ចែងឲ្យចំគោលដៅ និងជាប្រយោជន៍ដល់ជនពិការកំបុតដៃទាំងពីរ នាពេលខាងមុខឆាប់ៗនេះ»។

ទឹកចិត្ដដ៏សប្បុរសធម៌ខាងលើនេះ បានសរបញ្ជាក់ឱ្យឃើញថា វប្បធម៌នៃការចែករំលែក និងជួយចុះសម្រាលទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋយើង មានការរីកលូតលាស់គួរឱ្យកក់សម្គាល់ ដែលដើរតាមមាគ៌ាដ៏ ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏រឹងមានឈ្លាសវៃ, សម្ដេច តែងតែធ្វើការណែនាំ ចេះជួយចែករំលែក គ្នាទៅវិញទៅមកនៅក្នុងសង្គម។

សូមជម្រាបថា មូលនិធិឧកញ៉ាបណ្ឌិត ជា រតនា និងឧកញ៉ា លីហៀក រតនា បង្កើតឡើងដើម្បី​ជួយ​សម្រួល​ការលំបាក​ និងលើក​ទឹក​ចិត្ដ​ដល់ជនពិការកំបុតដៃទាំងពីរ ​ឲ្យ​មាន​សង្ឃឹមរស់​នៅ​ក្នុង​ជីវិតបន្ដទៀត ហើយមូលនិធិជួយដល់ជនពិការកំបុតដៃទាំងពីរ តាមរយៈការផ្ដល់ថវិកា បង្កើតចំណេះជំនាញ ឬមុខរបរ​ ជាពិសេសផ្គត់ផ្គង់ថវិកាសិក្សាផងដែរ ទៅតាមតម្រូវពួកគាត់ ដោយធ្វើយ៉ាងណាឱ្យជីវិតរស់នៅទទួលបានភាពល្អប្រសើរដូចអ្នកដទៃ។ កន្លងមកនេះ ជនពិការកំបុតដៃទាំងពីរជាច្រើនគ្រួសារ ទទួលបានការជួយជ្រោមជ្រែង ពីមូលនិធិឧកញ៉ាបណ្ឌិត ជា រតនា និងឧកញ៉ា លីហៀក រតនា៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.