ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

លោក ហ៊ុន ម៉ានី អញ្ជើញបើកការដ្ឋានស្ថាបនាផ្លូវបេតុង ១ខ្សែ ប្រវែងជាង ៤គីឡូម៉ែត្រ នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ

លោក ហ៊ុន ម៉ានី អញ្ជើញបើកការដ្ឋានស្ថាបនាផ្លូវបេតុង ១ខ្សែ ប្រវែងជាង ៤គីឡូម៉ែត្រ នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

លោក ហ៊ុន ម៉ានី អញ្ជើញបើកការដ្ឋានស្ថាបនាផ្លូវបេតុង ១ខ្សែ ប្រវែងជាង ៤គីឡូម៉ែត្រ នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ

(កំពង់ស្ពឺ)៖ លោក ហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ នៅព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីភាពបើកការដ្ឋានស្ថាបនាផ្លូវបេតុង១ខ្សែ មានប្រវែង៤,២០០ម៉ែត្រ និងទទឹង៦ម៉ែត្រ ស្ថិតនៅឃុំវល្លិ៍ស និងឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលចំណាយថវិកា១៤,០០០,០០០,០០០រៀល។

នាឱកាសនោះលោក ហ៊ុន ម៉ានី បានលើកឡើងថា ការដឹកនាំរបស់គណបក្សប្រជាជនរយះពេល៤៤ឆ្នាំ ដែលនិងមកដល់ថ្ងៃ៧ មករា ខាងមុខនេះ សមិទ្ធផលនានា ទាំងអស់ជាបទពិសោធន៍ដែលត្រូវបងប្អូនប្រជាពលរដ្ឋចងចាំ នៃភាពរីកចម្រើនកន្លង ហើយគណបក្សប្រជាជននៅតែបន្តដឹកនាំស្របតាមឆន្ទៈប្រជាពលរដ្ឋ ខណៈប្រជាពលរដ្ឋនៅតែជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនជានិច្ច ជាការពិតណាស់ការដឹកនាំតែងតែ មានការខ្វះខាតតិចតួចតែគណបក្សប្រជាជនបានធ្វើកំណែទម្រង់ជាប្រចាំ។

លោក ហ៊ុន ម៉ានី បានថ្លែងថា ក្រោមការគិតគូរយ៉ាងយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃរដ្ឋបាលខេត្តកំពង់ស្ពឺ និងក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកសំរោងទង ថ្ងៃនេះយើងបានរៀបចំបើកការដ្ឋាន ស្ថាបនាផ្លូវបេតុង១ខ្សែ ប្រវែង ៤,២០០ម៉ែត្រ ទទឹង៦ម៉ែត្រ ដែលចំណាយថវិកាសរុបចំនួន ១៤,០០០,០០០,០០០រៀល ជាថវិកាឥណទានបន្ថែមរបស់រដ្ឋបាលថ្នាក់ក្រោមជាតិសម្រាប់ រដ្ឋបាលខេត្តកំពង់ស្ពឺ ហើយគម្រោងនេះ ស្ថាបនាសាងសង់ដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ស្ពឺ។

បើតាមលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ផ្លូវបេតុងមួយខ្សែនេះ ឆ្លងកាត់ចំនួន ៦ភូមិ (ភូមិបាក់ចញ្ចៀន ភូមិត្រគៀត ភូមិថ្មបាំង ឃុំវល្លិ៍ស និងភូមិកាំបិត ភូមិគោកព្នៅ ភូមិដក់ពរ ឃុំត្រពាំងគង ដែលមានប្រជាពលរដ្ឋរស់នៅ និងទទួលផលចំនួន ៦៨៦គ្រួសារ ស្មើនឹង ៣,៣២០នាក់ ហើយមានសាលារៀនចំនួន៤កន្លែង សាលាបឋមសិក្សាទួលស្វាយរ័ត្ន សាលាបឋមសិក្សាសំរោងទង, អនុវិទ្យាល័យសំរោងទង និងអនុវិទ្យាល័យទន្លេកន្ទិល និងវត្តសំរោទងផងដែរ។

លោកអភិបាលខេត្តបានបន្តថា ការស្ថាបនាផ្លូវបេតុងនេះ គឺដើម្បីសម្រួលដល់ចរាចរណ៍របស់ប្រជាពលរដ្ឋ ដែលនៅមូលដ្ឋានផ្ទាល់ ពិសេសសម្រួលដល់ការដឹកជញ្ជូនផ្សេងៗ និងការធ្វើដំណើរទៅមករបស់ប្រជាពលរដ្ឋឱ្យកាន់តែមានភាពប្រសើរឡើង។

លោកអភិបាលខេត្ត បានបញ្ជាក់ថា តាមរយៈសមិទ្ធផល ដែលទទួលបានខាងលើនេះ យើងទាំងអស់គ្នា មិនអាចបំភ្លេចនូវតម្លៃនៃសន្តិភាព ហើយសន្តិភាពមិនអាចកាត់ថ្លៃបានឡើយ «អរគុណសន្តិភាព» មានសន្តិភាពមានការអភិវឌ្ឍ មានការអភិវឌ្ឍទើបធ្វើឱ្យប្រទេសជាតិមានការរីកចម្រើនដូចសព្វថ្ងៃ។ ដូចនេះ យើងទាំងអស់គ្នាត្រូវតែចូលរួមថែរក្សាការពារតម្លៃនៃសន្តិភាពនេះឱ្យនៅគង់វង្សតជំនាន់៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.