ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
នាយប៉ុស្តិ៍ច្រករបៀងព្រំដែនសំរោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ទៅវៀតណាមយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ!

អាជ្ញាធរបន្តយុទ្ធនាការសម្អាតបរិស្ថាននៅជុំវិញចំណតផ្សារធំថ្មី ខណ្ឌដូនពេញ

អាជ្ញាធរបន្តយុទ្ធនាការសម្អាតបរិស្ថាននៅជុំវិញចំណតផ្សារធំថ្មី ខណ្ឌដូនពេញ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

អាជ្ញាធរបន្តយុទ្ធនាការសម្អាតបរិស្ថាននៅជុំវិញចំណតផ្សារធំថ្មី ខណ្ឌដូនពេញ

(ភ្នំពេញ)៖ ដើម្បីធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ល្អ និងមានអនាម័យ បរិស្ថានស្អាត នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣ តបតាមការណែនាំចង្អុលបង្ហាញរបស់លោក ជា ខេមា អភិបាលខណ្ឌដូនពេញ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ដឹកនាំដោយលោក ចាប ឌីណា អភិបាលរងខណ្ឌ បានបន្តចុះរៀបចំសណ្តាប់តាមបណ្តោយផ្លូវសំខាន់ៗ និងបានធ្វើការបាញ់លាងសម្អាតនៅជុំវិញបរិវេណចំណតផ្សារធំថ្មី។

បន្ទាប់ពីនោះ នៅល្ងាចថ្ងៃដដែលកម្លាំងសណ្តាប់ធ្នាប់រដ្ឋបាលខណ្ឌបានបន្តចុះរៀបចំសណ្តាប់បន្ថែមនៅតាមបណ្តោយផ្លូវលេខ៥, លេខ១៣, លេខ១១០, លេខ១១៨, លេខ១៣០, លេខ១៣៦ ដែលកន្លងមករដ្ឋបាលខណ្ឌបានចេញសេចក្តីជូនដំណឹងស្តីពី ការចុះរៀបចំសណ្តាប់ធ្នាប់នៅក្នុងមូលដ្ឋានខណ្ឌដូនពេញ រួចមកហើយ។

ការងារសណ្តាប់ធ្នាប់ជាការងារស្មុគស្មាញសម្រាប់អាជ្ញាធរមូលដ្ឋាន​ តែបើទោះបីជាយ៉ាងណាក៏ដោយក៏អាជ្ញាធរខណ្ឌដូនពេញនៅតែបន្តអនុវត្តឲ្យបានដូចភ្លៀងរលឹម​ ក្នុងគោលបំណងបំពេញតម្រូវការរបស់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ក៏ដូចជាភ្ញៀវជាតិនិងអន្តរជាតិ​មកកម្សាន្តនៅក្នុងមូលដ្ឋានខណ្ឌដូនពេញ។

ព្រោះខណ្ឌដូនពេញជាទីប្រជុំជនដែលមានតំបន់ប្រវត្តិសាស្ត្រ​ តំបន់ទេសចរណ៍សំខាន់ៗមានជាអាទិ៍៖​ រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​វត្តភ្នំ​ ព្រះបរមរាជវាំង​ វិមានឯករាជ្យ​ សារមន្ទីរជាតិជាដើម។ ដូច្នេះការរៀបចំសណ្តាប់ធ្នាប់គឺជារឿងសំខាន់ចាំបាច់បំផុតហើយ ក៏មិនអាចខ្វះការចូលរួមសហការពីបងប្អូនប្រជាពលរដ្ឋនោះឡើយ។

ក្នុងនាមអាជ្ញាធរមូលដ្ឋាន​បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋដែលបានចូលរួមសហការល្អជាមួយអាជ្ញាធរ​ ក្នុងការវេចខ្ចប់សំរាម​ ការបញ្ចេញសំរាមតាមកាលបរិច្ឆេទត្រឹមត្រូវតាមសេចក្តីជូនដំណឹងរបស់អាជ្ញាធររដ្ឋបាលខណ្ឌ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.