ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
នាយប៉ុស្តិ៍ច្រករបៀងព្រំដែនសំរោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ទៅវៀតណាមយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ!

ស្នងការនគរបាលខេត្តកំពង់ចាម ដែលទើបប្រកាសចូលកាន់តំណែង ប្ដេជ្ញាបំពេញការងារប្រកបដោយការទទួលខុសត្រូវខ្ពស់ ចំពោះតួនាទី ភារកិច្ចដែលថ្នាក់ដឹកនាំប្រគល់ជូន

ស្នងការនគរបាលខេត្តកំពង់ចាម ដែលទើបប្រកាសចូលកាន់តំណែង ប្ដេជ្ញាបំពេញការងារប្រកបដោយការទទួលខុសត្រូវខ្ពស់ ចំពោះតួនាទី ភារកិច្ចដែលថ្នាក់ដឹកនាំប្រគល់ជូន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ស្នងការនគរបាលខេត្តកំពង់ចាម ដែលទើបប្រកាសចូលកាន់តំណែង ប្ដេជ្ញាបំពេញការងារប្រកបដោយការទទួលខុសត្រូវខ្ពស់ ចំពោះតួនាទី ភារកិច្ចដែលថ្នាក់ដឹកនាំប្រគល់ជូន

ស្នងការនគរបាលខេត្តកំពង់ចាម ដែលទើបប្រកាសចូលកាន់តំណែង ប្ដេជ្ញាបំពេញការងារប្រកបដោយការទទួលខុសត្រូវខ្ពស់ ចំពោះតួនាទី ភារកិច្ចដែលថ្នាក់ដឹកនាំប្រគល់ជូន

(កំពង់ចាម)៖ លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ត្រូវបានប្រកាសឲ្យចូលកាន់តំណែងជាស្នងការនគរបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សា និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម។

ក្រោយទទួលបានប្រកាសចូលកាន់តំណែងជាផ្លូវការហើយនោះ លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ក៏បានធ្វើការប្ដេជ្ញាចិត្តនៅចំពោះមុខគណៈអធិបតីភាព និងភ្ញៀវកិត្តិយស ដូចខាងក្រោម៖

*ទី១៖ ស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ ការពាររដ្ឋធម្មនុញ្ញ
*ទី២៖ ការពារដាច់ខាតចំពោះរាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រសូត្រចេញពីឆន្ទៈរាស្ដ្រ និងចូលរួមអនុវត្តឲ្យសម្រេចបានជោគជ័យនូវគ្រប់កម្មវិធីនៅនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា
*ទី៣៖ គោរព និងអនុវត្តម៉ឺងម៉ាត់តាមច្បាប់ បទបញ្ញត្តិ បទបញ្ជា និងគោលការណ៍នានារបស់ថ្នាក់ដឹកនាំគ្រប់ថ្នាក់ ជាពិសេសបទបញ្ជា ០០៦ របស់កងកម្លាំងនគរបាលជាតិ
*ទី៤៖ ដឹកនាំមន្ត្រីក្រោមឱវាទប្រកបដោយគុណធម៌ បង្កើនចំណងសាមគ្គីភាពផ្ទៃក្នុងឲ្យបានរឹងមាំ រួមសុខរួមទុក្ខជាមួយមន្ត្រីគ្រប់កាលៈទេសៈ។ ទន្ទឹមនោះ ខិតខំលើកកម្ពស់គុណភាពមន្ត្រី ទាំងសមត្ថភាពជំនាញ វិន័យ សីលធម៌ វិជ្ជាជីវៈ សេចក្ដីថ្លៃថ្នូរ សំដៅលើកស្ទួយកិត្តិយស និងកិត្យានុភាពរបស់កងកម្លាំងនគរបាលជាតិ
*ទី៥៖ តម្កល់ផលប្រយោជន៍អង្គភាពខ្ពស់ ដោយខិតខំបន្តកសាងបណ្តាអង្គភាពចំណុះស្នងការដ្ឋាន ឲ្យស័ក្កិសមជាបង្អែកផ្នែកសន្តិសុខយ៉ាងរឹងមាំ សម្រាប់ប្រជាពលរដ្ឋ
*ទី៦៖ បង្កើនកិច្ចសហការជិតស្និទ្ធជាមួយមន្ទីរ អង្គភាពពាក់ព័ន្ធនៅក្នុងខេត្ត ក៏ដូចជាខេត្តជាប់ព្រំប្រទល់ និងខេត្តកំពង់ចាម ដើម្បីការពារសន្តិភាព ធានាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម
*ទី៧៖ លើកកម្ពស់ការងារអនុវត្តគោលនយោបាយ «ភូមិ ឃុំសង្កាត់ មានសុវត្ថិភាព» ដោយខិតខំជំរុញការផ្តល់សេវាតម្រូវការចាំបាច់ សេវាផ្នែកសន្តិសុខ ទាំងផ្លូវកាយ និងផ្លូវចិត្តជូនប្រជាពលរដ្ឋដោយភក្តីភាព និងមានតម្លាភាព សំដៅបង្កើនភាពកក់ក្តៅ និងការជឿជាក់របស់ប្រជាពលរដ្ឋ មកលើការដឹកនាំរបស់រាជរដ្ឋាភិបាល។

សូមជម្រាបថា លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ត្រូវបានសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ចេញប្រកាសតែងតាំងជាស្នងការនគរបាលខេត្តកំពង់ចាម ជំនួសលោកឧត្តមសេនីយ៍ទោ ឯម កុសល ដែលត្រូវចូលនិវត្តន៍។ មុនត្រូវបានចូលកាន់តំណែងនេះ លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ជាស្នងការរងនគរបាលខេត្តកំពង់ចាម ទទួលផែនការងារព្រហ្មទណ្ឌ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.