ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោក រស់ ភឿន មេប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោងជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ពីវៀតណាមកម្ពុជាយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> នាយប៉ុស្តិ៍ច្រករបៀងព្រំដែនសំរោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ទៅវៀតណាមយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧

អបអរសាទរឆ្នាំថ្មី ចំណងដៃថ្មីឆ្នាំ២០២៣ ផ្លូវបេតុងមួយខ្សែរសម្រាប់បងប្អូននៅភូមិស្វាយតឿ សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ត្រៀមកសាងក្នុងពេលឆាប់ៗខាងមុខនេះ

អបអរសាទរឆ្នាំថ្មី ចំណងដៃថ្មីឆ្នាំ២០២៣ ផ្លូវបេតុងមួយខ្សែរសម្រាប់បងប្អូននៅភូមិស្វាយតឿ សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ត្រៀមកសាងក្នុងពេលឆាប់ៗខាងមុខនេះ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

អបអរសាទរឆ្នាំថ្មី ចំណងដៃថ្មីឆ្នាំ២០២៣ ផ្លូវបេតុងមួយខ្សែរសម្រាប់បងប្អូននៅភូមិស្វាយតឿ សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ត្រៀមកសាងក្នុងពេលឆាប់ៗខាងមុខនេះ

 

ខេត្តស្វាយរៀង: លោកណុប ចំរើន អភិបាលក្រុងស្វាយរៀងបានថ្លែងថា ដើម្បីអបអរសាទរឆ្នាំថ្មី ចំណងដៃថ្មីឆ្នាំំ២០២៣ ផ្លូវបេតុងមួយខ្សែសម្រាប់បងប្អូនប្រជាពលរដ្ឋនៅភូមិស្វាយតឿ សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង

ដែលទទួលបានហិរញ្ញប្បទានពីមូលនិធិវិនិយោគរដ្ឋបាលថ្នាក់ក្រោមជាតិ (ធនធានពីធនាគារអភិវឌ្ឍន៍អាស៊ី ADB) បានសិក្សាបញ្ចប់រួចរាល់ហើយ ត្រៀមកសាងក្នុងពេលឆាប់ៗខាងមុខនេះ។

ការថ្លែងបែបនេះរបស់លោកអភិបាលក្រុងស្វាយរៀងធ្វើឡើងនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣កក្នុងកិច្ចប្រជុំជាសាធារណៈជាមួយប្រជាពលរដ្ឋ និងអ្នកទទួលផលពីគម្រោងជួសជុលផ្លូវដីក្រាលបេតុងអាមេ៉ ដែលទទួលបានហិរញ្ញប្បទានពីមូលនិធិវិនិយោគរដ្ឋបាលថ្នាក់ក្រោមជាតិ(ធនធានពីធនាគារអភិវឌ្ឍន៍អាស៊ី ADB)  និងលោក ជរ គឹមអាន់ តំណាង ក.វ.ក នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមានការអញ្ជេីញចូលរួមពីលោក សរ សុដានី អភិបាលរងក្រុង លោកនាយករដ្ឋបាលសាលាក្រុង ក្រុមការងារបច្ចេកទេសនៃអង្គភាពគ្រប់គ្រងគម្រោង ក្រុមការងាររដ្ឋបាលក្រុង ក្រុមការងារសង្កាត់ស្វាយតឿ និងប្រជាពលរដ្ឋ ភូមិស្វាយតឿ សង្កាត់ស្វាយតឿជាច្រើននាក់ផងដែរ។

លោកអភិបាលក្រុងស្វាយរៀងបានបន្តថា សូមអគុណសន្តិភាព បើមិនមានសុខសន្តិភាពក៏មិនមានការអភិវឌ្ឍរហូតដល់សព្វថ្ងៃនេះដែរ ពិសេសក្នុងថ្ងៃនេះតែម្ដងដែលរដ្ឋបាលក្រុងស្វាយរៀងទទួលបានហិរញ្ញប្បទានពីមូលនិធិវិនិយោគរដ្ឋបាលថ្នាក់ក្រោមជាតិ (ធនធានពីធនាគារអភិវឌ្ឍន៍អាស៊ី ADB) បានសិក្សាបញ្ចប់រួចរាល់ហើយ និងត្រៀមកសាងក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីជាតម្រូវការ ចាំបាច់របស់ប្រជាពលរដ្ឋ សិស្សានុសិស្សក្នុងការធ្វើដំណើរឆ្លងកាត់។

លោកបានបន្តថា ក្រោមការដឹកនាំចង្អុលបង្ហាញពីសំណាក់លោកម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ចំពោះជីវភាពរស់នៅរបស់ប្អូនប្រជាពលរដ្ឋនិងបានកសាងសមិទ្ធផលនានាជាច្រើននៅទូទាំងខេត្ត ក៏ដូចជានៅក្រុងស្វាយរៀងផងដែរ។

ក្នុងឱកាសនោះ លោក សរ សុដានី អភិបាលរងក្រុងស្វាយរៀងក៏បានអំពាវនាវដល់ប្រជាពលរដ្ឋភូមិស្វាយតឿ សង្កាត់ស្វាយតឿនៅពេលទទួលបានសមិទ្ធផលថ្មីផ្លូវចាក់បេតុងមួយខ្សែនេះហើយសូមចូលរួមថែរក្សាឱ្យបានគង់វង្ស ទុកជាសម្បត្តិរួមរបស់យើងទាំងអស់គ្នា ពិសេសបានធ្វើការផ្តាំផ្ញើដល់មន្រ្តី លោកចៅសង្កាត់ ស្មៀន លោកនាយប៉ុស្តិ៍ មណ្ឌលសុខភាព និងមេភូមិ ដែលជាអ្នកដើរតួនាទីយ៉ាងសំខាន់ និងជាអ្នកដោះស្រាយនូវសំណូមពរនិងការផ្តល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន ទាំងនេះគឺត្រូវរួមគ្នាប្រឹងប្រែងដោះស្រាយជូនគាត់ឱ្យបានទាន់ពេលវេលាផងដែរ៕ 

 

          

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.