ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
នាយប៉ុស្តិ៍ច្រករបៀងព្រំដែនសំរោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ទៅវៀតណាមយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ!

លោក កែប ជុតិមា ផ្ញើសារចូលរួមរំលែកទុក្ខជូន លោក ឆាយ សុផល ចំពោះមរណភាពឪពុកលោក

លោក កែប ជុតិមា ផ្ញើសារចូលរួមរំលែកទុក្ខជូន លោក ឆាយ សុផល ចំពោះមរណភាពឪពុកលោក

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ លោក កែប ជុតិមា ប្រធានគណៈកម្មការទី៤ នៃរដ្ឋសភា បានផ្ញើសារលិខិតចូលរួមរំលែកទុក្ខជូន លោក ឆាយ សុផល ដោយសម្តែងនូវសេចក្តីក្តុកក្តួល និងសោកស្តាយឥតឧបមា ដោយទទួលដំណឹងដ៏ក្រៀមក្រំ ដែលទទួលដំណឹងថា លោក ឆាយ ធីរិទ្ធ អតីតចៅសង្កាត់ស្រះចក និងត្រូវជាឪពុករបស់លោក បានទទួលមរណភាព វេលាម៉ោង ១១៥៥ នាទី នៅព្រឹកថ្ងៃអាទិត្យ ១០កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ ក្នុងជន្មាយុ ៧១ឆ្នាំ ដោយរោគាពាធ។

លោកបានលើកឡើងថា៖ «តាងនាមគណៈកម្មការ មហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ នៃរដ្ឋសភា និងក្នុងនាមរូបខ្ញុំផ្ទាល់ ខ្ញុំមានក្តីរន្ធត់ក្នុងចិត្តយ៉ាងក្រៃលែង និងសោកស្តាយជាទីបំផុត ដោយបានទទួលដំណឹងអំពីមរណភាពរបស់ លោក ឆាយ ធីរិទ្ធ អតីតចៅសង្កាត់ស្រះចក ត្រូវជាឪពុកបង្កើតរបស់ ឯកឧត្តម ដែលទទួលមរណភាពនៅថ្ងៃអាទិត្យ ១០កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង១១:៥៥នាទីព្រឹក ក្នុងជន្មាយុ៧១ឆ្នាំ ដោយរោគាពាធ។

មករណភាពរបស់ លោក ឆាយ ធីរិទ្ធ គឺជាការបាត់បង់នូវមន្ត្រីមួយរូប ដែលបានលះបង់ទាំងកម្លាំងកាយ និងកម្លាំងចិត្ត រួមសុខរួមទុក្ខក្នុងការដោះស្រាយបញ្ហានៅក្នុងសង្កាត់ ចូលរួមយ៉ាងសកម្មនិងស្មោះត្រង់បម្រើប្រជាជននៅក្នុងសង្កាត់ និងគោរពតាមការចាត់តាំងរបស់ថ្នាក់ដឹកនាំ ដែលត្រូវបានប្រជាជនស្រលាញ់គោរពរាប់អានគ្រប់ៗគ្នា និងជាការបាត់បង់នូវឪពុកបង្កើត ជីតាជីតាទួត ជាទីគោរពស្រលាញ់ ប្រកបដោយព្រហ្មវិហារធម៌ ជាទីបំផុតរបស់កូនៗ ចៅៗ និងញាតិមិត្តទាំងអស់។

ក្នុងវេលាដ៏សោកសង្រេងប្រកបដោយសេចក្តីសង្វេគជាទីបំផុតនេះ តាងនាមឲ្យគណៈកម្មការ មហាផ្ទៃការពារជាតិ និងមុខងារសាធារណៈ នៃរដ្ឋសភា និងក្នុងនាមរូបខ្ញុំផ្ទាល់ ខ្ញុំសូមរំលែកនូវមរណទុក្ខដ៏ក្រៀមក្រំនេះជាមួយ ឯកឧត្តម ព្រមទាំងក្រុមគ្រួសារ និងសូមបួងសួងឲ្យដួងវិញ្ញាណក្ខន្ធសព លោក ឆាយ ធីរិទ្ធ សូមបានសោយសុខក្នុងសុគតិភពជានិច្ចនិរន្តកុំបីឃ្លៀងឃ្លាតឡើយ។

សូម ឯកឧត្តម ឆាយ សុផល ព្រមទាំងក្រុមគ្រួសារនៃសព មេត្តាទទួលនូវមនោសញ្ចេតនារំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុតពីយើងខ្ញុំជាប្រធាន អនុប្រធាន លេខាធិការ និងជាសមាជិក សមាជិកា គណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ នៃរដ្ឋសភា»។

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.