ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
នាយប៉ុស្តិ៍ច្រករបៀងព្រំដែនសំរោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ទៅវៀតណាមយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ!

អភិបាលក្រុងបាវិត អញ្ជើញបើកបវេសនកាល ឆ្នាំសិក្សាថ្មី ឆ្នាំ២០២២ ២០២៣ នៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសបាវិត

អភិបាលក្រុងបាវិត អញ្ជើញបើកបវេសនកាល ឆ្នាំសិក្សាថ្មី ឆ្នាំ២០២២ ២០២៣ នៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសបាវិត

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ស្វាយរៀងៈ លោក លឹម សៀងហេង អភិបាលក្រុងបាវិត នៅព្រឹកថ្ងៃទី ២ ខែមករា ឆ្នាំ២០២៣ បានអញ្ជើញបើកបវេសនកាល ឆ្នាំសិក្សាថ្មី ឆ្នាំ២០២២- ២០២៣ នៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសបាវិត ។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់លោកស្រី ពិន សារីន និងក្រុមគ្រួសារ ព្រមទាំងមានការឧបត្ថម្ភ ជាសម្ភារៈសិក្សា និងថវិកាដល់សិស្ស ដែលជាប់ចំណាត់ ថ្នាក់លេខ១-លេខ២ និងលេខ៣ ដើម្បីលើកទឹកចិត្ត ដល់សិស្សានុសិស្ស ឱ្យខិតខំរៀនសូត្រ ឲ្យក្លាយទំពាំងស្នងឫស្សីរបស់ប្រទេសជាតិ។

បន្ទាប់ពីលោក  នាយកវិទ្យាល័យចំណេះទូទៅ បានឡើងអានពីរបាយការណ៍រួចមក
លោក លឹម សៀងហេង អភិបាលក្រុងបាវិត ក៏បានអានសារលិខិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាស បើកបវេសនកាល ឆ្នាំសិក្សាថ្មី ២០២២ ២០២៣ និងដើម្បីឱ្យដំណើរការឆ្នាំសិក្សា ថ្មីនេះ ទទួលបានលទ្ធផលល្អប្រសើរ តាមការគ្រោងទុក។

ជាមួយគ្នានោះដែរ លោកអភិបាលក្រុងបាវិត ក៏បានជូនពរចំពោះលោកនាយក លោកគ្រូ អ្នកគ្រូបង្រៀន  និងសិស្សានុសិស្ស សូមទទួលបាននៅសេចក្តីសុខ សេចក្តីចំរើន ជាមួយនឹងការរៀនសូត្រ និងបង្រៀន បានយ៉ាងល្អ នៅក្នុងឆ្នាំសិក្សាថ្មីនេះ ៕ 

    

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.