ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
នាយប៉ុស្តិ៍ច្រករបៀងព្រំដែនសំរោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ទៅវៀតណាមយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ!

អភិបាលខេត្តបាត់ដំបង ក្រើនរំឮកដល់សិស្សានុសិស្សឱ្យខិតខំសិក្សាទាំងថ្នាក់មូលដ្ឋាន ទាំងជំនាញ ភាសា និងកុំព្យូទ័រ ដើម្បីដើរឱ្យទាន់បច្ចេកវិទ្យាទំនើប

អភិបាលខេត្តបាត់ដំបង ក្រើនរំឮកដល់សិស្សានុសិស្សឱ្យខិតខំសិក្សាទាំងថ្នាក់មូលដ្ឋាន ទាំងជំនាញ ភាសា និងកុំព្យូទ័រ ដើម្បីដើរឱ្យទាន់បច្ចេកវិទ្យាទំនើប

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានក្រើនរំឮកដល់សិស្សានុសិស្ស និងយុវជនត្រូវខិតខំបន្តការយកចិត្តទុកដាក់ក្នុងការសិក្សាទាំងថ្នាក់មូលដ្ឋាន ទាំងជំនាញ ភាសា និងកុំព្យូទ័រ ដើម្បីដើរឱ្យទាន់សកលភាវូបនីយកម្មនៃបច្ចេកវិទ្យាទំនើបបែបប្រព័ន្ធ Digital។

ការជំរុញបែបនេះ របស់លោកអភិបាលខេត្តបាត់ដំបង បានធ្វើឡើងនៅព្រឹក ថ្ងៃទី២ ខែមករា ឆ្នាំ២០២៣នេះ ក្នុងឱកាសលោកអញ្ជើញជាអធិបតីភាពបើកបវេសនកាលថ្មី ឆ្នាំសិក្សា២០២២-២០២៣ នៅឯវិទ្យាល័យ នេតយ៉ង់ ក្រុងបាត់ដំបង។

ក្នុងឱកាសនោះ អភិបាលខេត្តបាត់ដំបង បានលើកឡើងនៅចំពោះមុខសិស្សានុសិស្ស និងយុវជនមកពីសាលានានាក្នុងក្រុងបាត់ដំបង ថា រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡា មានទិសដៅ ក៏ដូចជាទស្សនៈវិស័យនៅក្នុងវិស័យអប់រំនៅកម្ពុជា មានគោលបំណងធ្វើកំណែទម្រង់យុវជនឱ្យក្លាយជាយុវជន Digital នៅសតវត្សទី២១។

លោក សុខ លូ បានបន្តថា វិស័យអប់រំ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាចាត់ទុកថា ជាវិស័យអាទិភាពដ៏សំខាន់ ក្នុងការផលិតធនធានមនុស្សប្រកបដោយគុណភាព សម្រាប់កិច្ចអភិវឌ្ឍន៍ប្រទេសជាតិលើគ្រប់វិស័យ ដោយឡែកវិស័យអប់រំនៅខេត្តបាត់ដំបង កំពុងតែដើរលើផ្លូវមួយប្រកបដោយមោទកភាព និងបង្កបរិយាកាសដោយផ្តល់នូវឱកាសឱ្យសិស្សានុសិស្ស និងយុវជនគ្រប់រូបទទួលបានការសិក្សាក្រោមម្លប់សន្តិភាព ដែលមានសម្តេចតេជោ ហ៊ុន សែន ធ្វើការលើកកម្ពស់គុណភាពអប់រំ ដើម្បីឆ្លើយតបទៅនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ ២០១៦-២០៣០។

នាឱកាសនោះដែរ លោកអភិបាលខេត្ត បានអានសារលិខិតសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សា ២០២២-២០២៣ មកបង្ហាញ ដែលជាថ្ងៃបើកទំព័រថ្មីនៃការចាប់ផ្តើមជីវិតសិក្សាដំបូងរបស់ក្មួយៗ ចៅៗ ដែលទើបនឹងដល់អាយុត្រូវចូលសាលារៀន និងជាថ្ងៃចូលរៀនក្នុងឆ្នាំសិក្សាថ្មីរបស់ក្មួយៗ ចៅៗ ជាសិស្សានុសិស្ស ជាកុលបុត្រ កុលធីតា ជាទីស្រឡាញ់របស់យើងគ្រប់ៗគ្នា នៅក្នុង «គន្លងប្រក្រតីភាពថ្មីនៃវិស័យអប់រំ»។

លោក សុខ លូ ក៏បានអំពាវនាវដល់សិស្សានុសិស្សទាំងអស់ ត្រូវជៀសឱ្យឆ្ងាយពីគ្រឿងញៀន, គោរពច្បាប់ចរាចរណ៍ និងត្រូវនាំគ្នាទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដូសជំរុញឱ្យបានគ្រប់ៗគ្នា ដើម្បីការពារឆ្លងជំងឺនេះ ព្រោះមេរោគមួយនេះមិនទាន់ទៅណាឆ្ងាយពីយើងនៅឡើយទេ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.