ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
នាយប៉ុស្តិ៍ច្រករបៀងព្រំដែនសំរោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ទៅវៀតណាមយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ!

អភិបាលខេត្តពោធិ៍សាត់ អញ្ជើញបើកបវេសនកាល ឆ្នាំសិក្សាថ្មី ២០២២‑២០២៣ នៅអនុវិទ្យាល័យពោធិ៍សាត់ ដែលមានសិស្សមកពីសាលាបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យពោធិ៍សាត់ ប្រមាណជាង៥ពាន់នាក់

អភិបាលខេត្តពោធិ៍សាត់ អញ្ជើញបើកបវេសនកាល ឆ្នាំសិក្សាថ្មី ២០២២‑២០២៣ នៅអនុវិទ្យាល័យពោធិ៍សាត់ ដែលមានសិស្សមកពីសាលាបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យពោធិ៍សាត់ ប្រមាណជាង៥ពាន់នាក់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

(ពោធិ៍សាត់)៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកបវេសនកាល ឆ្នាំសិក្សាថ្មី ២០២២‑២០២៣ នៅអនុវិទ្យាល័យពោធិ៍សាត់ ដោយមានការចូលរួម ពីសំណាក់លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សមកពីសាលាបឋមសិក្សាពោធិ៍សាត់ អនុវិទ្យាល័យពោធិ៍សាត់ និងវិទ្យាល័យពោធិ៍សាត់ ប្រមាណជាង៥ពាន់នាក់ ។

បន្ទាប់ពីលោកនាយកអនុវិទ្យាល័យពោធិ៍សាត់ បានអាននូវរបាយការណ៍ និងលោកប្រធានការិយាល័យអប់រំ យុវជន និងកីឡា ក្រុងពោធិ៍សាត់ បានមតិស្វាគមន៍នោះរួចមក, លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានអានសារលិខិតសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលមានខ្លឹមសារថា៖ ក្រសួងអប់រំ យុវជន និងកីឡា បានកំណត់យកថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ ជាថ្ងៃបើកទំព័រថ្មី នៃការចាប់ផ្ដើមជីវិតសិក្សាដំបូងរបស់ក្មួយៗ ចៅៗ ដែលទើបនឹងដល់អាយុត្រូវចូលសាលារៀន និងជាថ្ងៃចូលរៀន ក្នុងឆ្នាំសិក្សាថ្មីរបស់ក្មួយៗ ចៅៗ ជាសិស្សានុសិស្ស ជាកុលបុត្រ កុលធីតា ជាទីស្រលាញ់របស់យើងគ្រប់ៗគ្នា នៅក្នុងគន្លងប្រក្រតីថ្មី នៃវិស័យអប់រំ។

ដើម្បីឱ្យដំណើរការឆ្នាំសិក្សាថ្មី២០២២‑២០២៣នេះ ទទួលបានលទ្ធផលល្អប្រសើរ តាមការគ្រោងទុក កាលពីម្សិលមិញសម្ដេចបានលើកឡើង នូវចំណុចមួយចំនួន៖

ទី១-ក្រសួងអប់រំ យុវជន និងកីឡា ត្រូវបន្តដឹកនាំ និងអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផល នូវទស្សនទានគន្លងប្រក្រតីភាពថ្មី នៃវិស័យអប់រំ ដោយត្រូវធានាផ្ដល់សេវាអប់រំដែលមានភាពធន់ រស់រវើក និងភាពឆ្លើយតប។
ទី២-ត្រូវបន្តអនុវត្ត និងគាំទ្រដល់ការអប់រំតាមបែបឌីជីថល ដើម្បីឱ្យកម្ពុជា អាចឈាន និងឆ្លើយតបទៅនឹងសភាពការណ៍ជាតិ តំបន់ និងសកលលោក។
ទី៣-ត្រូវបន្តអភិវឌ្ឍន៍សមត្ថភាព និងកសាងប្រព័ន្ធអប់រំ ឱ្យកាន់តែរឹងមាំ មានភាពរស់រវើក មានគណនេយ្យភាព និងកាន់តែធានាបាននូវភាពស័ក្កិសិទ្ធ នៃការដឹកនាំ និងគ្រប់គ្រងបុគ្គលិកគ្រប់លំដាប់ថ្នាក់ ជាពិសេសការគ្រប់គ្រងនៅកម្រិតសាលារៀន។
ទី៤-ត្រូវខិតខំកែលម្អរសេវាអប់រំ និងកម្មវិធីអប់រំ ដើម្បីកសាងធនធានមនុស្ស ឱ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារ ក្នុងយុគសម័យឌីជីថល និងសេដ្ឋកិច្ចឌីជីថល ប្រកបដោយជំនាញ ក្នុងសតវត្សទី២១ ជាពិសេសការអប់រំ វិទ្យាសាស្ត្រ បច្ចេកទេស វិស្វកម្ម និងគណិតវិទ្យា។
ទី៥-បន្តការយកចិត្តទុកដាក់ចំពោះគ្រូបង្រៀន ទាំងសុខមាលភាព ក្នុងការបំពេញការងារ ក៏ដូចជាការលើកកម្ពស់គុណវុឌ្ឍិគ្រូបង្រៀននៅគ្រប់កម្រិត ជាពិសេសការបង្រៀន និងរៀនតាមបែបបច្ចេកវិទ្យាទំនើប។
ទី៦-ក្រសួងអប់រំយុវជន និងកីឡា និងគ្រឹះស្ថានសិក្សាគ្រប់កម្រិត ត្រូវខិតខំពង្រីកសក្ដានុពលរបស់ខ្លួន ទាំងខាងផ្នែកហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ទាំងសេវាបង្រៀន និងរៀន ដើម្បីឱ្យសាលារៀនរបស់យើង ក្លាយទៅជាសាលាកុមារមេត្រី កម្រិតអភិវឌ្ឍន៍ ជាសាលារៀនជំនាន់ថ្មី និងជាសាលារៀនរបស់សហគមន៍ ប្រកបដោយគុណភាព និងប្រសិទ្ធភាព។
ទី៧-គ្រប់គ្រឹះស្ថានសិក្សា សូមបន្តលើកកម្ពស់សុខភាពសិក្សា និងការឆ្លើយតបទៅនឹងគ្រោះមហន្តរាយ ដោយបន្តអនុវត្តកម្រិតអភិក្រម ៣កុំ ៣ការពារ ជាពិសេសត្រូវមានយន្តការ និងវិធានការឆ្លើយតបភ្លាមៗទៅនឹងប្រធានស័ក្កិនានា។
ទី៨-គ្រឹះស្ថានសិក្សាគ្រប់កម្រិត ត្រូវបន្តរៀបចំបរិស្ថានសាលារៀនស្អាត សាលារៀនបៃតង ឱ្យស័ក្កិសមជាទីកន្លែងសម្រាប់ការអប់រំ និងបណ្ដុះគំនិតស្អាតស្អំ ឥរិយាបថល្អ គ្មានការញាំញីផ្លូវចិត្ត និងផ្លូវកាយ។
ទី៩-លោកគ្រូអ្នកគ្រូទាំងអស់ សូមបន្តដើរតួជាបុគ្គលនាំមុខ ជាឪពុកម្ដាយទី២ ជាមគ្គុទេស ជាអ្នកស្រាវជ្រាវ ជាទីប្រឹក្សា និងជាអ្នកច្នៃប្រឌិត ដោយត្រូវខិតខំប្រឹងប្រែងអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួនជាប្រចាំ ទាំងខាងផ្នែកចំណេះដឹង ទាំងវិធីសាស្ត្របង្រៀន រួមទាំងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងភាសាបរទេស។
ទី១០-ក្មួយៗសិស្សានុសិស្ស យុវជន យុវនារីទាំងអស់ សូមបន្តខិតខំរៀនសូត្រ និងស្រាវជ្រាវឱ្យបានខ្ជាប់ខ្ជួន ចូលរួមឱ្យបានសស្រាក់សស្រាំ ក្នុងអំពើល្អ ដើម្បីការរីកចម្រើននៅក្នុងគ្រួសារ ក្នុងសង្គម និងប្រទេសជាតិទាំងមូល ជាពិសេសត្រូវនៅឱ្យឆ្ងាយពីគ្រឿងញៀន និងការប្រព្រឹត្តអំពើអបាយមុខផ្សេងៗ។
ទី១១-ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី សហគមន៍ និងអ្នកពាក់ព័ន្ធទាំងអស់ សូមបន្តចូលរួម និងគាំទ្រឱ្យកាន់តែសកម្មថែមទៀត ក្នុងការអភិវឌ្ឍន៍សាលារៀន ព្រមទាំងបន្តជួយផ្សព្វផ្សាយឱ្យបានទូលំទូលាយ អំពីការការពារកុមារពីអំពើហឹង្សា និងពលកម្មកុមារគ្រប់ទម្រង់។
ទី១២-មាតាបិតា អាណាព្យាបាលគ្រប់រូប សូមនាំកូនចៅមកចុះឈ្មោះចូលរៀន និងបន្តផ្ដល់ការគាំទ្រ ការលើកទឹកចិត្ត និងជួយបង្រៀនបន្ថែមដល់កូនចៅតាមគ្រប់រូបភាព។ទី១៣-គ្រប់ស្ថានីយ៍វិទ្យុ ទូរទស្សន៍របស់រដ្ឋ និងឯកជន សូមបន្តជួយផ្សព្វផ្សាយឱ្យបានទូលំទូលាយ អំពីយុទ្ធនាការ នៃការប្រមូលកុមារចូលរៀន និងសារៈសំខាន់ នៃការអប់រំ ជាពិសេសការផលិតកម្មវិធីអប់រំ និងវីដេអូបង្រៀន ដើម្បីឱ្យសេវាអប់រំកាន់តែបានឈានដល់គ្រប់ទីកន្លែង គ្រប់ពេលវេលា ស្របទៅនឹងទស្សនាទាន នៃការអប់រំពេញមួយជីវិត។

បន្ថែមពីនោះ លោក ខូយ រីដា បានលើកឡើងថា បវេសនកាល សម្រាប់ឆ្នាំសិក្សា២០២២-២០២៣នេះ ជាពេលវេលាដ៏សំខាន់សម្រាប់ក្មួយៗចៅៗសិស្សនុសិស្ស ដែលត្រូវចូលរៀន ជាមួយនឹងការរស់នៅតាមបែបគន្លងថ្មី ត្រូវការពារ ទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ១៩ ទាំងក្នុងសហគមន៍ ទាំងក្នុងសាលារៀន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សទាំងអស់ នូវអនាម័យជាប្រចាំឱ្យបានខ្ជាប់ខ្ជួនបំផុត។ ក្មួយៗពិតជាទំពាំងស្នងឬស្សី ជាធនធានមនុស្សដ៏សំខាន់ ជាសរសរទ្រូងរបស់ប្រទេសជាតិ ត្រូវខិតខំរៀនសូត្រ ក្រេបយកចំណេះដឹងទាំងឡាយ ដែលលោកគ្រូ អ្នកគ្រូ បានផ្តល់ជូន ដើម្បីជាស្ពានសម្រាប់បន្តសិក្សានៅថ្នាក់ឧត្តមទៀត។ មួយវិញទៀតលោកគ្រូ អ្នកគ្រូទាំងអស់ ជាឪពុក ម្តាយទី២ របស់ក្មួយៗ គាត់ពិតជាប្រឹងប្រែងអភិវឌ្ឍសមត្ថភាពក្មួយៗ ឱ្យក្លាយជាកូនល្អ សិស្សល្អ និងជាពលរដ្ឋល្អ នៅក្នុងសង្គមជាក់ជាមិនខាន។

ក្នុងឱកាសនោះលោក ខូយ រីដា ក៏បានឧបត្ថម្ភដល់កម្មវិធី ចំនួន២លានរៀល, ឧបត្ថម្ភ៤លានរៀលទៀត សម្រាប់លោកគ្រូវិទ្យាល័យពោធិ៍សាត់ ដើម្បីបង្រៀនសិស្សបំប៉នបន្ថែម ព្រមទាំងមានជូនកាដូ បាច់ផ្កា និងលិខិតសរសើរ ដល់លោកគ្រូ អ្នកគ្រូ និងបុគ្គលិកអប់រំដែលចូលនិវត្តន៍ផងដែរ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.