ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
នាយប៉ុស្តិ៍ច្រករបៀងព្រំដែនសំរោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ទៅវៀតណាមយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ!

ឯកឧត្តម អ៊ី ឈាន និង​លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន អញ្ជើញ​ប្រគល់​ម៉ូតូ​២​គ្រឿង ជូន​សិស្ស​និទ្ទេស A និង​ថវិកា​លើកទឹកចិត្ត​ដល់​សិស្ស​និទ្ទេស​B តាម​ការសន្យា​

ឯកឧត្តម អ៊ី ឈាន និង​លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន អញ្ជើញ​ប្រគល់​ម៉ូតូ​២​គ្រឿង ជូន​សិស្ស​និទ្ទេស A និង​ថវិកា​លើកទឹកចិត្ត​ដល់​សិស្ស​និទ្ទេស​B តាម​ការសន្យា​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​ប៉ៃលិន​)៖ នៅ​រសៀល​ថ្ងៃ​ទី​០១ ខែ​មករា ឆ្នាំ​២០២៣ ឯកឧត្តម អ៊ី ឈាន ប្រធាន​ក្រុមការងារ​ចុះ​មូលដ្ឋាន​ខេត្ត​ប៉ៃលិន និង​លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន បាន​អញ្ជើញ​ប្រគល់​ម៉ូតូ​ចំនួន​២​គ្រឿង​ដល់​សិស្ស ដែល​បាន​ជាប់​និទ្ទេស A ចំនួន​២​នាក់ និង​ថវិកា​លើកទឹកចិត្ត​ដល់​សិស្ស ដែល​បាន​ជាប់​និទ្ទេស B នៅក្នុង​សម័យ​ប្រឡង​សញ្ញាបត្រ​ទុតិយភូមិ​ថ្ងៃទី​៥-៦ ខែ​ធ្នូ ឆ្នាំ​២០២២ តាម​ការសន្យា​។​ពិធី​ក៍​មាន​ការអញ្ជើញ​ចូលរួម​ពី​ឯកឧត្តម សៅ សារ៉ាត់ តំណាងរាស្ត្រ​មណ្ទល​ប៉ៃលិន និង​ឯកឧត្តម​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ប៉ៃលិន លោក លោកស្រី​ប្រធាន​អង្គភាព ស្ថាប័ន​ជុំវិញ​ខេត្ត លោកគ្រូ អ្នកគ្រូ ព្រមទាំង​សិស្សានុសិស្ស អាណា​ព្យាបាល​ជា​ច្រើន​នាក់​។​

​ឆ្លៀត​ក្នុង​ឪ​កាស​នោះ​ដែរ​ឯកឧត្តម អ៊ី ឈាន ប្រធាន​ក្រុមការងារ​ចុះ​មូលដ្ឋាន​ខេត្ត​ប៉ៃលិន បាន​មានប្រសាសន៍ថា​៖ ការប្រគល់​ម៉ូតូ​ម្នាក់​មួយ​គ្រឿង​នេះ គឺជា​ការលើកទឹកចិត្ត ដល់​ការខិតខំ​ប្រឹងប្រែង​រៀនសូត្រ របស់​សិស្សានុសិស្ស​។ មួយវិញទៀត នេះ​ក៏​ជា​ការបង្ហាញ​ពី​ការគិតគូរ និង​យកចិត្ត​ទុក​បន្ថែមទៀត ដល់​មធ្យោបាយ​ធ្វើដំណើរ ក្នុង​ការ​បន្ត​ការសិក្សា នៅ​ថ្នាក់​ឧត្តមសិក្សា​ផង​ដែរ​។​ជាមួយគ្នា​នេះ​ឯកឧត្តម ប្រធាន​ក្រុមការងារ​ចុះ​មូលដ្ឋាន​ខេត្ត​ប៉ៃលិន ក៍​បាន​កោតសរសើរ​ចំពោះ​កូន​ក្មួយ​ទាំង​អស់ ដែល​បាន​លើកកម្ពស់​កិត្តិយស​ខ្លួនឯង គ្រួសារ និង​សង្គមជាតិ ពិសេស​ខេត្ត​ប៉ៃលិន​។ មិនតែប៉ុណ្ណោះ​បាន​បង្ហាញ​ឲ្យ​មហាជន​ដឹងថា កូនចៅ​អ្នក​ប៉ៃលិន គឺ​ពិតជា​មាន​ឈាមជ័រ​ជា​អ្នក​សិក្សា​រៀនសូត្រ និង​ឈាមជ័រ​ជា​អ្នកប្រាជ្ញ​ពិតៗ​។ ទន្ទឹមនឹងនេះ ក៏​ទាមទារ​ការចូលរួមចំណែក​យ៉ាងសំខាន់ ពី​លោកគ្រូ អ្នកគ្រូ គ្រប់​កម្រិត​សិក្សា​ដែល​បាន​យកចិត្តទុកដាក់​ក្នុង​បង្រៀន ផ្តល់​ចំណេះដឹង​ផងដែរ​។​ឯកឧត្តម អ៊ី ឈាន ប្រធាន​ក្រុមការងារ​ចុះ​មូលដ្ឋាន​ខេត្ត​ប៉ៃលិន មានប្រសាសន៍​បញ្ជាក់​ថា​៖ លោកគ្រូ អ្នកគ្រូ ជាដើម​ចម ដែល​ធ្វើ​ឲ្យ​កូន​ក្មួយ​មាន​ថ្ងៃនេះ ដូច្នេះ​លោកគ្រូ អ្នកគ្រូ គឺជា​ផ្នែក​មួយ​យ៉ាងសំខាន់ ក្នុង​ការកសាង​ធនធានមនុស្ស​។​ជាមួយគ្នា​នេះ​ឯកឧត្តម អ៊ី ឈាន ក៍​បាន​ក្រើនរំលឹក ដល់​សិស្សានុសិស្ស​ទាំងអស់ ត្រូវ​ខិតខំ​រៀនសូត្រ នៅ​ឲ្យ​ឆ្ងាយ​ពី​គ្រឿងញៀន ព្រោះ​គ្រឿងញៀន​វា​បំផ្លាញ​គ្រួសារ​យើង បំផ្លាញ​អ​នា​គត់​យើង​ផងដែរ​។​

​លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន បាន​មានប្រសាសន៍​ផ្តាំផ្ញើរ ដល់​សិស្សានុសិស្ស ដែល​ប្រ​ឡាបឪ​ង​ជាប់ សូម​បន្ត​ការរៀនសូត្រ ដើម្បី​យក​ចំណេះដឹង មក​អភិវឌ្ឍន៍​ខេត្ត​ប៉ៃលិន​យើង កុំ​បណ្តោយ​ខ្លូន​ឲ្យ​ធ្លាក់​ក្នុង​ឧបាយ​មុខ នាំ​ឲ្យ​ខូច​អនាគត់ និង​ធ្វើឲ្យ​ក្តីសង្ឃិម​របស់​ឪពុក​ម្តាយ ត្រូវ​បាត់បង់ និង​ខូចខិត្ត​ផងដែរ​។​

​សូមបញ្ជាក់​ថា​៖ បើ​តាម​របាយការណ៍ របស់លោក តង់ ធារ៉ា ប្រធាន​មន្ទីរ​អប់រំ យុវជន និង​កីឡា ខេត្ត​ប៉ៃលិន បានឲ្យដឹងថា​៖ ខេត្ត​ប៉ៃលិន សិស្ស​ប្រឡង​ជាប់​និទេ្ទស​A ចំនួន​២​នាក់​(​ស្រី​) ជាប់​និទ្ទេស​B ចំនួន​២៩​នាក់​(​ស្រី​២៥​នាក់​) សិស្ស​និទ្ទេស​C ចំនួន​៦៦​នាក់ (​ស្រី​៤៣​នាក់​) សិស្ស​ជាប់​និទ្ទេស​D ចំនួន​១៣៦​នាក់​(​ស្រី​៨៧​នាក់​) និង​សិស្ស​ជាប់​និទ្ទេស​E​ចំនួន​១៦៨​នាក់ (​ស្រី​៩៤​នាក់​)​ផងដែរ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.