ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
នាយប៉ុស្តិ៍ច្រករបៀងព្រំដែនសំរោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ទៅវៀតណាមយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ!

លោក​ វរសេនីយ៍ឯក​ ឈឿង​ គឹមសុង​ នាយការរិយាល័យ​ នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ បាន​ដឹកនាំ​កម្លាំង​ក្រុមអន្តរាគមន៍​ បង្ការ​ បង្ក្រាប​ ករណី​ លួច​មាន​ស្ថានទម្ងន់ទោស​ (​ គាស់​ទ្វារផ្ទះ​លួច​យក​ទ្រព្យសម្បត្តិ​ )​ ០១​ ករណី​ និង​បាន​ធ្វេីការ​នាំខ្លួន​ ជនសង្ស័យ​ ០៣ នាក់មកកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង

លោក​ វរសេនីយ៍ឯក​ ឈឿង​ គឹមសុង​ នាយការរិយាល័យ​ នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ បាន​ដឹកនាំ​កម្លាំង​ក្រុមអន្តរាគមន៍​ បង្ការ​ បង្ក្រាប​ ករណី​ លួច​មាន​ស្ថានទម្ងន់ទោស​ (​ គាស់​ទ្វារផ្ទះ​លួច​យក​ទ្រព្យសម្បត្តិ​ )​ ០១​ ករណី​ និង​បាន​ធ្វេីការ​នាំខ្លួន​ ជនសង្ស័យ​ ០៣ នាក់មកកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

លោក​ វរសេនីយ៍ឯក​ ឈឿង​ គឹមសុង​ នាយការរិយាល័យ​ នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ បាន​ដឹកនាំ​កម្លាំង​ក្រុមអន្តរាគមន៍​ បង្ការ​ បង្ក្រាប​ ករណី​ លួច​មាន​ស្ថានទម្ងន់ទោស​ (​ គាស់​ទ្វារផ្ទះ​លួច​យក​ទ្រព្យសម្បត្តិ​ )​ ០១​ ករណី​ និង​បាន​ធ្វេីការ​នាំខ្លួន​ ជនសង្ស័យ​ ០៣ នាក់មកកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង

ដោយអនុវត្ត​តាម​ការណែនាំ​បញ្ជា​ផ្ទាល់​ពី​ ឯកឧត្ដម​ ឧត្តមសេនីយ៍​ទោ​ សាត​ គឹមសាន​ ស្នងការ​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​ ក៏ដូចជា​ លោក​វរសេនីយ៍ឯក​ លឹម​ ពុទ្ធីឡា​ ស្នងការរង​ ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ​ លោក​ វរសេនីយ៍ទោ​ ភួង​ ចន្ទ័តារា​ ស្នងការរង​ ដឹកនាំ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ និង​ មាន​ការ​សម្របសម្រួល​ទៅ​លេី​នីតិវិធី​ពី​ ឯកឧត្ដម​ កែវ​ សុជាតិ​ ព្រះរាជអាជ្ញា​ នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តបាត់ដំបង​ នៅ​ថ្ងៃទី​ ៣១​ ខែ​ ធ្នូ​ ឆ្នាំ​ ២០២២​ វេលាម៉ោង​ ១៦:២០​ នាទី​ នី​ចំណុច​ភូមិ​ទួលតាឯក​ សង្កាត់​ទួលតាឯក​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​ លោក​ វរសេនីយ៍ឯក​ ឈឿង​ គឹមសុង​ នាយការរិយាល័យ​ នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ បាន​ដឹកនាំ​កម្លាំង​ក្រុមអន្តរាគមន៍​ បង្ការ​ បង្ក្រាប​ ​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​បាត់ដំបង​ដែល​ដឹកនាំ​ដោយ​ លោក​ វរសេនីយ៍ឯក​ ពេជ្រ​ សារ៉ែន​​ ចុះ​ប្រតិបត្តិការ​ បង្ក្រាប​ករណី​ លួច​មាន​ស្ថានទម្ងន់ទោស​ (​ គាស់​ទ្វារផ្ទះ​លួច​យក​ទ្រព្យសម្បត្តិ​ )​ ០១​ ករណី​ និង​បាន​ធ្វេីការ​នាំខ្លួន​ ជនសង្ស័យ​ ០១​ នាក់​ មក​កាន់​ស្នងការដ្ឋាន​​ ឈ្មោះ​ មឿន​ ចាន់​ថន​ ភេទប្រុស​ អាយុ​ ៣៤​ ឆ្នាំ​ មានទីលំនៅ​ភូមិ​ទួល​តាឯក​ សង្កាត់​ទួលតាឯក​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​ ។ ​  ក្រោយ​ពី​បាន​ធ្វេីការ​សាកសួរ​រួច​កម្លាំង​យេីង​បាន​ធ្វេីការ​ស្រាវជ្រាវ​រហូត​ដល់​ថ្ងៃទី​ ០១​ ខែ​ មករា​ ឆ្នាំ​ ២០២២​ វេលាម៉ោង​ ១១:៤០​ នាទី​ នៅ​ចំណុច​ភូមិ​ទួលតាឯក​ សង្កាត់​ទួលតាឯក​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​ កម្លាំង​យេីង​បាន​ធ្វេីការ​ឃាត់ខ្លួន​ ជនសង្ស័យ​ បាន​ ចំនួន​ ០២​ នាក់​ទៀត​ 

1️⃣​ ឈ្មោះ​ ភិន​ ថា​វី​ ភេទប្រុស​ អាយុ​ ៣៦​ ឆ្នាំ​

2️⃣​ ឈ្មោះ​ តូច​ សុភាសិត​ ហៅ​ ពៅ​ ភេទប្រុស​ អាយុ​ ៣៨​ ឆ្នាំ​ ជនសង្ស័យ​ទាំង​ពីរ​នាក់​ មានទីលំនៅ​ ភូមិ​ទួលតាឯក​ សង្កាត់​ទួលតាឯក​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​ ។ 

👉​ កាល​ពី​ថ្ងៃទី​ ៣០​ ខែ​ ធ្នូ​ ឆ្នាំ​ ២០២២​ វេលាម៉ោង​ ០០:០២​ នាទី​ នៅ​ចំណុច​ភូមិ​ដង្កោទាប​ សង្កាត់​ទួលតាឯក​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​ ជនសង្ស័យ​ខាងលើ​ រួម​ជាមួយ​បក្សពួក​ ចំនួន​ ០២​ នាក់​ ទៀត​ ដែល​កំពុង​រត់គេចខ្លួន​ បាន​ធ្វេី​សកម្មភាព​ ផ្លោះ​របង​ចូល​គាស់​ផ្ទះ​ លួច​យក​ទ្រព្យសម្បត្តិ​របស់​ ជនរងគ្រោះ​ឈ្មោះ​ ឆេង​ គឹមលាង​ ភេទស្រី​ អាយុ​ ៤៥​ ឆ្នាំ​ មានទីលំនៅ​ភូមិ​កំពង់ក្របី​ សង្កាត់​ស្វាយប៉ោ​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​ ។ 

📍​សម្ភារៈ​បាត់​បង់​រួម​មាន​ ៖​

-​ ទ្វារឈេី​ ចំនួន​ ០៥​ សន្លឹក​ 

-​ គ្រែ​ ឈេី​ ចំនួន​ ០១​ 

-​ ឈេី​ធ្នង់​ ចំនួន​ ០៨​ ដុំ

-​ ទ្វារដែក​ ចំនួន​ ០៤​ 

-​ ទ្រុង​ដែក​ ចំនួន​ ០១​ 

-​ ជេីង​ម៉ាស៊ីន​ដេរ​ ចំនួន​ ០១​

-​ គម្រប​ម៉ាស៊ីន​ ត្រាក់ទ័រ​ ០១​ 

📍​ វត្ថុតាងដកហូតរួមមាន​ ៖

-​ ទ្វារ​ឈេី​ ០៥​ សន្លឹក

-​ ក្តារឈេី​ ចំនួន​ ០២​ សន្លឹក

-​ ឈេី​ គ្រែ​ប្រអប់​ ចំនួន​ ០២​ សន្លឹក​

-​ ឈេី​ ០៤​ដុំ​ 

-​ ម៉ូតូ​ ០១​ គ្រឿង​ ម៉ាក​ ស៊ូស៊ូគី​ វីវ៉ា​ ពណ៌​ ក្រហម​ ស៊េរីចាស់​ ០១​ គ្រឿង​ (​ គ្មាន​ស្លាកលេខ​ )​ 

បច្ចុប្បន្ន​ការិយាល័យ​ជំនាញ​កំពុង​ធ្វេីការ​កសាង​សំណុំរឿង​ដេីម្បី​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​បាត់ដំបង​ចាត់ការ​បន្ត​តាម​នីតិវិធី​ ។

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.