ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
នាយប៉ុស្តិ៍ច្រករបៀងព្រំដែនសំរោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ទៅវៀតណាមយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ!

លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ប្រកាសចូលកាន់តំណែងស្នងការថ្មី នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ចាមជំនួសឧត្តមសេនីយ៍ទោ ឯម កុសល នៅស្អែកនេះ !

លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ប្រកាសចូលកាន់តំណែងស្នងការថ្មី នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ចាមជំនួសឧត្តមសេនីយ៍ទោ ឯម កុសល នៅស្អែកនេះ !

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ប្រកាសចូលកាន់តំណែងស្នងការថ្មី នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ចាមជំនួសឧត្តមសេនីយ៍ទោ ឯម កុសល នៅស្អែកនេះ !

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣ស្អែកនេះ  នឹងអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសចូលកាន់តំណែងស្នងការថ្មី នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម។ ពិធីនេះ នឹងធ្វើឡើងនៅសាលាខេត្តកំពង់ចាម។

លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ត្រូវបានតែងតាំងជាស្នងការនគរបាលខេត្តកំពង់ចាម ជំនួសលោកឧត្តមសេនីយ៍ទោ ឯម កុសល ដែលត្រូវចូលនិវត្តន៍។ មុនត្រូវបានចូលកាន់តំណែងនេះ លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ជាស្នងការរងនគរបាលខេត្តកំពង់ចាម ទទួលផែនការងារព្រហ្មទណ្ឌ។

ដោយឡែក សម្រាប់លោកឧត្តមសេនីយ៍ទោ ឯម កុសល ក្រោយចូលនិវត្តន៍ ត្រូវបានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ចេញអនុក្រឹត្យតែងតាំងជាជំនួយការ ឋានៈស្មើអគ្គនាយករង ផងដែរ ។ 

សូមបញ្ជាក់ថា, ក្នុង​នាមកងកម្លាំងនគរបាលជាតិ​ ចាប់ពីថ្នាក់ដឹកនាំ​ រហូត​ដល់ មន្រ្តី​នៃស្នងការដ្ឋាននគរបាលខេត្ត​កំពង់ចាម​ ពិតជាមានសេចក្ដីសោមនស្សរីករាយយ៉ាងក្រៃលែង​ និងសូមចូលរួ ​អបអរសាទរគោរពជូន ចំពោះលោកឧត្តមសេនីយ៍ទោ​ ឯម​ កុសល​ ស្នងការ​ នៃស្នងការដ្ឋាននគរបាលខេត្ត​កំពង់ចាម​ ត្រូវទទួលបានទំនុកចិត្តដ៏ខ្ពង់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា​ ដែលបានចេញអនុក្រឹត្យស្ដីពីការតែងតាំង​ជា​ជំនួយការ​សម្ដេច​តេជោ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃកម្ពុជា​ មានឋានៈស្មើ អគ្គនាយករង។ 

មកដល់បច្ចុប្បន្ននេះ ​លោកឧត្តមសេនីយ៍ទោ​ ឯម​ កុសល​ ក្នុងនាមជានគរបាលជាតិមួយរូប​ ដែលបានចូលរួមចំណែកយ៉ាងសកម្មបំផុតជាមួយរាជរដ្ឋាភិបាលកម្ពុជា អស់រយៈកាល​៤០ឆ្នាំ​ គិតចាប់តាំងពីឆ្នាំ១៩​៨៣​ ឋានៈជាមន្រ្តីនគរបាលជាតិ​ និងបានទទួលបានការតែងតាំងមុខតំណែង​តួនាទី​ និង​ឋានន្តរស័ក្តិ​​ជាបន្តបន្ទាប់រហូតមកដល់ឆ្នាំ២០១៦​ បានទទួល​ការតែងតាំងឋានៈជា​ ស្នងការ​ នៃស្នងការដ្ឋាននគរបាលខេត្ត​កំពង់ចាម​ និងទទួលបាន​ឋានន្តរស័ក្តិ​ថ្នាក់ជាឧត្តមសេនីយ៍ទោ​ ​ដោយលោកឧត្តមសេនីយ៍ស្នងការបានបំពេញបេសកកម្មដ៏ឧត្តុងឧត្តមរបស់សម្ដេចតេជោ​ នាយករដ្ឋមន្ត្រី​ ក្នុង​ភារកិច្ច​ការពារ​សន្តិសុខ​ ថែរក្សា​សុវត្ថិភាព​ សណ្ដាប់ធ្នាប់​សាធារណៈ​ ការអភិវឌ្ឍ​ វិបុលភាព​ និងកិត្យានុភាពដ៏រុងរឿង​នៃកម្ពុជា​។

រយៈពេល​៤០ឆ្នាំ​ ក្នុងការបំពេញ​តួនាទី​ ភារកិច្ច​មួយនេះ​ លោកឧត្តមសេនីយ៍ទោ​ ឯម​ កុសល​ បានខិតខំ​លះបង់​ តស៊ូ​ ជូនសង្គមជាតិ​ ព្រមទាំងយកអស់កំលាំងកាយចិត្តក្នុងកិច្ចការពារ​ រាជរដ្ឋាភិបាលកម្ពុជា​ និងបម្រើនូវកិច្ចការពារ​ សន្តិសុខ​ សុវត្ថិភាព​ សណ្ដាប់ធ្នាប់​ ជូនប្រជាពលរដ្ឋ​ក្នុងមូលដ្ឋាន​របស់ខ្លួន​ គួរជាទីមោទនភាព​។

ការលះបង់ទាំងអស់នេះហើយ ដែលប្រមុខរាជរដ្ឋាភិបាលបានមើលឃើញអំពី​គំរូ​វីរភាពដ៏​អង់អាច​ក្លាហាន​ បានផ្ដល់ឋានៈដ៏គាប់ប្រសើរ និងឧត្តុងឧត្តមថ្លៃថ្លាជូនលោក​ឧត្ដមសេនីយ៍​ទោ​ ឯម​ កុសល​ ដើម្បី​បន្តចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល​ ដើម្បី​អភិវឌ្ឍប្រទេសជាតិ​ ឲ្យ​បានតែរីកចម្រើនឥតឈប់ឈរបន្ថែមទៀត​។

ជាថ្មី​ម្ដងទៀត​ ក្នុង​នាមកងកម្លាំងទាំងអស់​ នៃស្នងការដ្ឋាននគរបាលខេត្ត​កំពង់ចាម​ សូមគោរពជូនពរលោក​ឧត្ដមសេនីយ៍​ទោ​ ឯម​ កុសល​ ស្នងការនគរបាលខេត្តកំពង់ចាម​ និងក្រុមគ្រួសារ​ ទទួល​បាន​សេចក្ដី​សុខ​ សុខភាពល្អ​ បរិបូរណ៍​ អាយុយឺនយូរ​ កម្លាំង​ពលំ​មាំមួន​ បញ្ញា​ញាណភ្លឺថ្លា​ ចៀសផុតពីរោគាចង្រៃ​ និងជោគជ័យថ្មីៗ​ បន្តក្នុងបេសកកម្មពិសេសជាមួយរាជរដ្ឋាភិបាលកម្ពុជា​ ក្នុងមុខតំណែង​ និងតួនាទីថ្មី​ ជានិច្ច​និរន្តរ៍​ តរៀងទៅ​៕

   

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.