ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

រដ្ឋបាលខេត្តពោធិ៍សាត់ ប្រារព្ធពិធីបុណ្យឆ្លងឆ្នាំសកល ២០២២ ឈានចូល ២០២៣ និងអបអរខួបលើកទី៤៤ នៃទិវាជ័យជម្នះ ៧មករា នៅលើបូរីវប្បធម៌កោះសំពៅមាស ដោយមានប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ចូលរួមជិត២ម៉ឺននាក់

រដ្ឋបាលខេត្តពោធិ៍សាត់ ប្រារព្ធពិធីបុណ្យឆ្លងឆ្នាំសកល ២០២២ ឈានចូល ២០២៣ និងអបអរខួបលើកទី៤៤ នៃទិវាជ័យជម្នះ ៧មករា នៅលើបូរីវប្បធម៌កោះសំពៅមាស ដោយមានប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ចូលរួមជិត២ម៉ឺននាក់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ពោធិ៍សាត់)៖ លោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងលោកស្រី នាល្ងាចថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ បានដឹកនាំមន្ត្រីរាជការ និងប្រជាពលរដ្ឋ ប្រារព្ធពិធីបុណ្យឆ្លងឆ្នាំសកល ២០២២ ឈានចូល ២០២៣ និងអបអរសាទរខួបលើកទី៤៤ នៃទិវាជ័យជម្នះ ៧មករា នៅលើបូរីវប្បធម៌កោះសំពៅមាស ដោយមានប្រជាជាពលរដ្ឋ និងភ្ញៀវទេសចរ ចូលរួមទស្សនាកម្សាន្ត ចំនួន១៦,៧២៦នាក់ ក្នុងនោះទេសចរ​ជាតិ​១៦,៧២២នាក់ និងទេសចរបរទេស​៤នាក់។

ថ្លែងក្នុងពិធីនោះ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានជម្រាបជូនថា ថ្ងៃនេះជាឱកាស ដ៏វិសេសវិសាលថ្លៃថ្លាបំផុត ដែលរដ្ឋបាលខេត្តពោធិ៍សាត់ បានប្រារព្វពិធីបុណ្យឆ្លងឆ្នាំសកល ស្របគ្នាជាមួយនឹងពិធីអបអរសាទរខួបលើកទី៤៤ នៃថ្ងៃជ័យជម្នះ (៧ មករា ១៩៧៩ – ៧ មករា ២០២៣) ដែលជាថ្ងៃកំណើតទី២ និងជាថ្ងៃប្រវត្តិសាស្ត្ររបស់យើងទាំងអស់គ្នា បានរស់ឡើងវិញ រួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងទទួលបានឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។

លោកបានបន្តថា ទោះបីពេលវេលាបានកន្លងផុតទៅជាច្រើនទសវត្សហើយក៏ដោយ ក៏យើងទាំងអស់គ្នា នៅតែចងចាំជានិច្ច នូវមហាសោកនាដកម្ម និងគ្រោះមហន្តរាយរបស់ជាតិ ដែលបណ្តាលមកពីភ្លើងសង្គ្រាម ដ៏​សន្ធោរសន្ធៅ ដែលបង្កឡើងដោយរដ្ឋប្រហាររបស់ពួក លន់ ណុល តាមខ្សែញាក់របស់បរទេស និងមហាឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ នៃរបបកម្ពុជាប្រជាធិបតេយ្យ របស់ពួកឃាតករ ប៉ុល ពត រយៈពេល ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ។ ស្ថិតក្នុងកាលៈទេសៈដ៏ធ្ងន់ធ្ងរបំផុត ដែលប្រជាជាតិកំពុងទទួលរង​នូវ​គ្រោះមហន្តរាយនេះ បណ្តាកម្លាំងអ្នកស្នេហាជាតិដ៏បរិសុទ្ធ នៃគណបក្សប្រជាជនកម្ពុជា ដែលនៅសល់ពីការកាប់សម្លាប់ បានក្រោកឈរតស៊ូប្រកបដោយវីរភាពប្រឆាំងនឹងរបបនេះ ហើយបានរួមគ្នាបង្កើតជា រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ២ធ្នូ និងបានវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ទទួលបាន​ជ័យជម្នះ​ដ៏​ត្រចះត្រចង់ នៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩។

លោកអភិបាលខេត្តបានបន្ថែមថា ក្រោមការដឹកនាំប្រកបដោយ គតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញនូវ គោលនយោបាយ «ឈ្នះ-ឈ្នះ» ឈានដល់ការបង្រួបបង្រួមជាតិ ដើម្បីផលប្រយោជន៍ជាតិ និងប្រជាជនជាធំ។ ជោគជ័យនេះធ្វើឱ្យប្រទេសជាតិទាំងមូល មានសន្តិភាពយ៉ាងពេញលេញ ដោយសារសន្តិភាពនេះហើយ ធ្វើឱ្យប្រទេសជាតិមានការីកចម្រើនលើគ្រប់វិស័យ។ ជាការពិតណាស់ថា ផ្លូវទៅមុខទៀតយើងនៅតែមានឧបសគ្គ ប៉ុន្តែគ្មានឧបសគ្គណាអាចមករារាំងមិន​ឱ្យយើងសម្រេចបំណងប្រាថ្នាបានឡើយ ឱ្យតែប្រជាជាតិយើងមានការឯកភាព រួបរួមសាមគ្គីគ្នា បន្តធ្វើ​ដំណើរទៅមុខលើផ្លូវដ៏ត្រឹមត្រូវនេះ។ យើងត្រូវជឿជាក់លើការ ខិតខំរបស់យើង ហើយគប្បីចងចាំថា គឺ​កត្តាផ្ទៃក្នុងរបស់ជាតិយើង ជាកត្តាកំណត់ នៃជ័យជម្នះ ពុំមែនបរទេសជាអ្នកកំណត់នោះទេ។

ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ ប្រជាជនទូទាំងខេត្ត លោកសូមប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះយុទ្ធនាការដែលប្រកាស ​ដោយ​សម្តេច​តេជោ ហ៊ុន សែន ក្នុងការកម្ចាត់ចោលនយោបាយជ្រុលនិយម​របស់​ជន​ក្បត់ជាតិ​​បីជំនាន់ និងសូមប្រកាសគាំទ្រ សម្តេចតេជោ ហ៊ុន សែន​ ជាបេក្ខភាពនាយករដ្ឋមន្ត្រី និងឯកឧត្តម ហ៊ុន ម៉ាណែត ជាបក្ខភាព​នាយករដ្ឋមន្ត្រី បន្តវេន ដើម្បី​រក្សា​បាននូវសុខសន្តិភាព ស្ថិរភាពសង្គម និងសេចក្តីសុខសាន្ត របស់​ប្រជាពល​រដ្ឋ​កម្ពុជា។

លោកបានគូសបញ្ជាក់ថា សម្រាប់ឆ្នាំថ្មី២០២៣ សូមឱ្យអ្វីៗដែលសៅហ្មង និងអពមង្គល រលត់ទៅតាមឆ្នាំចាស់ ហើយនាំមកនូវសិរីសួស្ដី ជ័យមង្គល វិបុលសុខ គ្រប់ប្រការ ជូនដល់ ឯកឧត្តម លោកជំទាវ លោក លោស្រី មន្រ្តីរាជការ កងកម្លាំងទាំងបី កម្មករ កម្មការិនី និងបងប្អូនប្រជាពលរដ្ឋទាំងអស់ជានិរន្តរ៍។

សូមជម្រាបជូនថា ជាមួយនឹងការប្រារព្ធពិធីនេះ គេសង្កេតឃើញមានការពង្រាយកម្លាំងសមត្ថកិច្ចជាច្រើននាក់ ដើម្បីរឹតបណ្តឹង សន្តិសុខ និងសុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋ ព្រមទាំងភ្ញៀវទេសចរណ៍ ដែលបានមកចូលរួមទស្សនាការប្រគុំតន្រ្តី រាំលេងកម្សាន្ត ការបាញ់កាំជ្រូច ការបង្ហោះគោម ដើម្បីចូលរួមអបអរសាទរឆ្លងឆ្នាំថ្មី និងបង្កើនភាពសប្បាយរីករាយ ឱ្យកាន់តែមានភាពអធិកអធមបន្ថែមទៀត៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.