ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

អ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀង អំពាវនាវដល់ប្រជាពលរដ្ឋនៅពេលទទួលបានសមិទ្ធផលផ្លូវចាក់បេតុងនិងផ្លូវក្រាលក្រួសក្រហមប្រវែងជាង៣គីឡូម៉ែត្រត្រូវចូលរួមថែរក្សាឱ្យបានគង់វង្សទុកជាសម្បត្តិរួមប្រើប្រាស់ទាំងអស់គ្នា

អ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀង អំពាវនាវដល់ប្រជាពលរដ្ឋនៅពេលទទួលបានសមិទ្ធផលផ្លូវចាក់បេតុងនិងផ្លូវក្រាលក្រួសក្រហមប្រវែងជាង៣គីឡូម៉ែត្រត្រូវចូលរួមថែរក្សាឱ្យបានគង់វង្សទុកជាសម្បត្តិរួមប្រើប្រាស់ទាំងអស់គ្នា

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

អ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀង អំពាវនាវដល់ប្រជាពលរដ្ឋនៅពេលទទួលបានសមិទ្ធផលផ្លូវចាក់បេតុងនិងផ្លូវក្រាលក្រួសក្រហមប្រវែងជាង៣គីឡូម៉ែត្រត្រូវចូលរួមថែរក្សាឱ្យបានគង់វង្សទុកជាសម្បត្តិរួមប្រើប្រាស់ទាំងអស់គ្នា

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោកស្រី ឈុន សារឹម អ្នកតំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង បានអំពាវនាវដល់ប្រជាពលរដ្ឋនៅពេលទទួលបានសមិទ្ធផលថ្មីផ្លូវចាក់បេតុងនិងផ្លូវក្រាលក្រួសក្រហមមួយខ្សែហើយសូមចូលរួមថែរក្សាឱ្យបានគង់វង្សទុកជាសម្បត្តិរួមរបស់យើងទាំងអស់គ្នា។

ការអំពាវនាវរបស់អ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀងបែបនេះ បានធ្វើឡើងនាព្រឹកថ្ងៃ១ ខែមករា ឆ្នាំ២០២៣ ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ឧបដ្ឋានសាលាវត្តដក់ពរ ឃុំជ្រៃធំ និងដាក់ឱ្យដំណើរការផ្លូវបេតុងសរសៃដែកប្រវែង៦៣០ម៉ែត្រ និងផ្លូវក្រាលក្រួសក្រហម១ខ្សែជាង៣គម ស្ថិតក្នុងភូមិត្រពាំងស្មាច់ និងភូមិដក់ពរ ឃុំជ្រៃធំ ស្រុករមាសហែក។

លោក ស៊ូ  ម៉ុល អភិបាលស្រុករមាសហែកបានមានប្រសាសន៍ថា សូមអរគុណសន្តិភាព បើមិនមានសុខសន្តិភាពក៏មិនមានការអភិវឌ្ឍរហូតមកដល់សព្វថ្ងៃនេះដែរ ពិសេសក្នុងថ្ងៃនេះតែម្ដងដែលបានធ្វើពិធីបញ្ចុះបឋមសិលាសាងសង់ឧបដ្ឋានសាលាវត្តដក់ពរ ឃុំជ្រៃធំ និងដាក់ឱ្យដំណើរការផ្លូវបេតុងសរសៃដែកប្រវែង៦៣០ម៉ែត្រ និងផ្លូវក្រាលក្រួសក្រហម១ខ្សែប្រវែងជាង៣គីឡូម៉ែត្រនេះដែលជាតម្រូវការ ចាំបាច់របស់ប្រជាពលរដ្ឋ សិស្សានុសិស្សក្នុងការធ្វើដំណើរឆ្លងកាត់ក៏ដូចជាដឹកកសិផល ព្រោះផ្លវនេះពីមុនគឺពិបាកក្នុងការធ្វើដំណើរខ្លាំងណាស់ដែរ។

ក្នុងឱកាសនោះលោកស្រី ឈុន សារឹម បានមានប្រសាសន៍ថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានធ្វើឱ្យប្រទេសជាតិមានការរីកចម្រើនទាំងហេដ្ឋារចនាសម្ព័ន្ធលើគ្រប់វិស័យទាំងវិស័យពុទ្ធចក្រ ក៏ដូចជាអាណាចក្រ។
លោកស្រីបានបន្តថា ក្រោមការដឹកនាំចង្អុលបង្ហាញពីសំណាក់លោកស្រី ម៉ែន សំអន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តស្វាយរៀង ក៏ដូចជាលោក សៅ សុខា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្នុងស្រុករមាសហែក ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ចំពោះជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ និងបានកសាងសមិទ្ធផលនានាជាច្រើន នៅទូទាំងស្រុករមាសហែក ក៏ដូចនៅទូទាំងខេត្តស្វាយរៀងផងដែរ។

បន្ថែមលើសពីនេះលោកស្រី ឈុន សារឹម ក៏បានជំរុញឱ្យអាជ្ញាធរគ្រប់លំដាប់ក្នុងស្រុករមាសហែក បន្តការខិតខំអនុវត្តន៍គោលនយោបាយភូមិឃុំ មានសុវត្ថិភាពទាំង៧ចំណុចជូនបងប្អូនប្រជាពលរដ្ឋពិសេសបានធ្វើការផ្តាំផ្ញើដល់មន្រ្តី មេឃុំ ស្មៀន លោកនាយប៉ុស្តិ៍ មណ្ឌលសុខភាព និងមេភូមិ ដែលជាអ្នកដើរតួនាទីយ៉ាងសំខាន់ និងជាអ្នកដោះស្រាយនូវសំណូមពរនិងការផ្តល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន ទាំងនេះគឺត្រូវរួមគ្នាប្រឹងប្រែងដោះស្រាយជូនគាត់ឱ្យបានទាន់ពេលវេលាផងដែរ៕         

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.