ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

សម្តេចតេជោ ហ៊ុន សែន ជំរុញឱ្យផលិតកររឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី»​ចុះថតដោយផ្ទាល់ នៅតាមទីតាំងប្រវត្តិសាស្រ្តមួយចំនួន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបន្តដាស់តឿនហើយដាស់តឿនទៀតដល់គណៈកម្មការដឹកនាំ អ្នកនិពន្ធរឿង និងអ្នកបច្ចេកទេសថត ត្រូវយកចិត្តទុកដាក់ឲ្យបានហ្មត់ចត់បំផុត ពីតួសម្ដែងនៃតួអង្គប្រវត្តិសាស្រ្តនីមួយៗ ក្នុងសាច់រឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី» ពិសេសតួអង្គ «មេបញ្ជាការសំរេច» ដែលឆ្លងកាត់នូវធ្វើពលីកម្មសាច់ស្រស់ ឈាមស្រស់ ឆ្លងកាត់សមរភូមិរាប់មិនអស់ រហូតធ្លាក់ខ្លួនពិការភ្នែក និងតួអង្គអ្នកគ្រូពេទ្យ រ៉ានី ដែលសំដៅទៅលើសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

សម្តេចតេជោបន្តថា ដំណើរសាច់រឿងមួយចំនួនធំ យើងគួតែចុះថតដោយផ្ទាល់នៅតាមទីតាំងប្រវត្តិសាស្រ្តមួយចំនួន ឯសាច់រឿងមួយចំនួនយើងត្រូវថតក្នុងស្ទីឌីយោ ហើយតួសម្លែងទៀតសោតត្រូវតែមានការហ្វឹកហាត់បណ្តុះបណ្តាលឲ្យមានយល់ដឹងច្បាស់លាស់ និងស៊ីជំរៅទៅនឹងប្រវត្តិសាស្រ្តពិត របស់ ដែលបានកើតឡើងទាក់ទិនទៅនឹងសាច់រឿងទាំងមូល។

ការលើកឡើងនេះ បានធ្វើឡើង ក្នុងឱកាសដែល សម្តេចតេជោនាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមការងារផលិតភាពយន្តភាគ រឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី» នៅមុនបំណាច់ឆ្នាំចាស់២០២២ ឈានចូលឆ្នាំ២០២៣ នៅព្រឹកថ្ងៃទី៣១ ខែធ្នូនេះ។

គិតចាប់តាំងពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២ រហូតមកដលបច្ចុប្បន្ននេះ មានរយៈពេល១១ខែហើយ គណៈកម្មការសម្រេចផលិតបានចំនួន ៤៨២ឈុតឆាក ស្មើនឹង៤៥ភាគរយ នៃសាច់រឿងសរុប។ ឈុតឆាកដែលនៅសេសសល់ គណៈកម្មការនឹងខិតខំយកចិត្តទុកដាក់ថតបំពេញបន្ថែម ដោយស្មារតីទទួលខុសត្រូវខ្ពស់។

នៅក្នុងរបាយការណ៍សង្ខេបស្តីពីវឌ្ឍនភាពការងារ របស់គណៈកម្មការផលិតខ្សែភាគយន្តភាគ រឿង កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី លោក ហ៊ុយ វាសនា អ្នកនិពន្ធបានឲ្យដឹងថា ក្រោយពីបានទទួលអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់បំផុត ពីសម្តេចតេជោនាយករដ្ឋមន្រ្តី កាលពីថ្ងៃទី១៣ធ្នូ ឆ្នាំ២០២១ និងថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២ ក្នុងពិធីសំណេះសំណាលលើកទី២ គណៈកម្មការបានរៀបចំបំពេញបន្ថែម នូវសេណារីយូ ដោយបញ្ចូលតួអង្គប្រវត្តិសាស្រ្តមួយចំនួន និងឈុតឆាកថ្មីៗបន្ថែមមួយចំនួនទៀត ធ្វើឲ្យអត្ថបទភាពយន្តមានការកើនឡើងជាបន្តបន្ទាប់។ គិតចាប់តាំងពីថ្ងៃទី១២កុម្ភៈ ឆ្នាំ២០២២ រហូតមកដលបច្ចុប្បន្ននេះ មានរយៈពេល១១ខែហើយ គណៈកម្មការសម្រេចផលិតបានចំនួន ៤៨២ឈុតឆាក ស្មើនិង៤៥ភាគរយ នៃសាច់រឿងសរុប។ ឈុតឆាកដែលនៅសេសសល់ គណៈកម្មការនឹងខិតខំយកចិត្តទុកដាក់ថតបំពេញបន្ថែម ដោយស្មារតីទទួលខុសត្រូវខ្ពស់។

ថ្លែងទៅកាន់គណៈកម្មការ អ្នកនិពន្ធដឹកនាំរឿង ក្រុមអ្នកបច្ចេកទេសថត និងតួសម្ដែងទាំងអស់ សម្តេចតេជោនាយករដ្ឋមន្រ្តី មានប្រសាសន៍ថា រឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី» អាចចាត់ទុកថា ជាភាពយន្តរឿងភាគ ដែលចំណាយថវិកាដ៏ច្រើនជាគេបំផុត ក្នុងប្រវត្តិសាស្រ្តរបស់ប្រទេសកម្ពុជា។ ជាមួយនឹងរឿងភាគតាមបែបប្រវត្តិសាស្រ្តពិត របស់ប្រទេសកម្ពុជាពិសេសទាក់ទិនទៅនឹងជីវិតពិតរបស់សម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានយកជីវិតទៅប្តូរ និងការរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត សម្តេចតេជោនាយករដ្ឋមន្រ្តី បានបន្តធ្វើការក្រើនរំលឹកជាថ្មីម្តងទៀត ដល់គណៈកម្មការ អ្នកដឹកនាំ អ្នកនិពន្ធរឿង និងអ្នកបច្ចេកទេសថតទាំងអស់ ត្រូវខិតខំបន្តសិក្សាស្រាវជ្រាវឲ្យកាន់តែស៊ីជំរៅថែមទៀត ទាក់ទិនទៅនឹងសាច់រឿង និងទីតាំងប្រវត្តិសាស្រ្ត នៃដំណើររឿង តួសំដែងគ្រប់តួអង្គទាំងអស់ ក្នុងភាពយន្តភាគរឿង កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី ដែលជារឿងភាគមួយ ទាក់ទិនទៅនឹងដំណើរជីវិតពិតរបស់សម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងសម័យសង្រ្គាម លន់ នល់ រដ្ឋប្រហារទម្លាក់សម្តេចព្រះនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ ការរត់ចូលព្រៃម៉ាកគី សម័យកាលនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ការឆ្លងដែនចូលទៅកាន់ប្រទេសវៀតណាម ដើម្បីស្វែងរកកម្លាំងអ្នកស្នេហាជាតិ មករំដោះប្រទេសចេញ ពីរបបប៉ុលពត ការជួបជុំភរិយាសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្រោយថ្ងៃរំដោះ៧មករា ឆ្នាំ១៩៧៩ ពិសេសទាក់ទិនទៅនឹងជីវិតពិតរបស់សម្តេចផ្ទាល់ ចាកចេញពីមាតាបិតាបងប្អូនបង្កើតរបស់សម្តេចពីភូមិកំណើត មកស្វែងរកការសិក្សារៀនសូត្រ នៅរាជធានីភ្នំពេញ ការស្នាក់នៅអាស្រ័យជាមួយព្រះសង្ឃក្នុងវត្តនាគវ័ន្ត ដើម្បីការសិក្សាកុំឲ្យល្ងង់ខ្លៅ។

សម្តេចតេជោនាយករដ្ឋមន្រ្តី បានបន្តដាស់តឿនហើយដាស់តឿនទៀត ដល់គណៈកម្មការដឹកនាំ អ្នកនិពន្ធរឿង និងអ្នកបច្ចេកទេសថត ត្រូវយកចិត្តទុកដាក់ឲ្យបានហ្មត់ចត់បំផុត ពីតួសម្ដែងនៃតួអង្គប្រវត្តិសាស្រ្តនីមួយៗ ក្នុងសាច់រឿងកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី ពិសេសតួអង្គ «មេបញ្ជាការសំរេច» ដែលឆ្លងកាត់នូវធ្វើពលីកម្មសាច់ស្រស់ ឈាមស្រស់ ឆ្លងកាត់សមរភូមិរាប់មិនអស់ រហូតធ្លាក់ខ្លួនពិការភ្នែក និងតួអង្គអ្នកគ្រូពេទ្យ រ៉ានី ដែលសំដៅទៅលើសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

សម្តេចតេជោបន្តថា ដំណើរសាច់រឿងមួយចំនួនធំ យើងគួតែចុះថតដោយផ្ទាល់នៅតាមទីតាំងប្រវត្តិសាស្រ្តមួយចំនួន ឯសាច់រឿងមួយចំនួនយើងត្រូវថតក្នុងស្ទីឌីយោ ហើយតួសម្លែងទៀតសោតត្រូវតែមានការហ្វឹកហាត់បណ្តុះបណ្តាលឲ្យមានយល់ដឹងច្បាស់លាស់ និងស៊ីជំរៅទៅនឹងប្រវត្តិសាស្រ្តពិត របស់ ដែលបានកើតឡើងទាក់ទិនទៅនឹងសាច់រឿងទាំងមូល។

នៅក្នុងពិធីសំណេះសំណាលគ្នានោះ សម្តេចតេជោនាយករដ្ឋមន្រ្តី បានជូនពរដល់ក្រុមការងារទាំងអស់ ក៏ដូចជាតួសំដែងសិល្បៈករ សិល្បៈការនីទាំងអស់ សូមមានជោគជ័យខ្ពង់ខ្ពស់ថែមទៀត ក្នុងការថតខ្សែភាពយន្តភាគ រឿង កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី បានចប់សព្វគ្រប់ទៅតាមពេលវេលាដែលបានគ្រោងទុក ដើម្បីបានដាក់បញ្ចាំងឲ្យប្រជាជនកម្ពុជា ក៏ដូចអន្តរជាតិ បានសិក្សាស្វែងយល់ពី ដំណើររឿងប្រវត្តិសាស្រ្តដ៏ល្អឯង ជាវណ្ណកម្មរបស់កូនខ្មែរ។ ជាមួយនឹងការថ្លែងនោះដែរ សម្តេចតេជោមានប្រសាសន៍បន្តថា ប្រសិនបើសម្តេចមានពេរលវេលាគ្រប់គ្រាន់ សម្តេចនឹងធ្វើៈជាទីប្រឹក្សានៃសមាគមអ្នកនិពន្ធ និងផលិតភាពយន្ត ដើម្បីជួយតម្រង់ទិសដល់ការតែងនិពន្ធ រឺផលិតភាពយន្តដែលទាក់ទិនទៅប្រវត្តិសាស្រ្តពិតរបស់ប្រទេសកម្ពុជា ចាប់តាំងពីរដ្ឋប្រហារទម្លាក់ព្រះករុណាព្រះបរមរតនកោដ្ឋ រហូតមកដល់ថ្ងៃទី២៩ធ្នូ ឆ្នាំ១៩៩៨ ដែលកម្ពុជាបានបញ្ចប់សង្រ្គាមទាំងស្រុង តាមនយោបាយឈ្នះ ឈ្នះ។

សូមបញ្ជាក់ថា រឿង កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី ដែលពីដំបូងឡើយគ្រោងថតផលិតភាពយន្តភាគ ចំនួន៤៤ភាគ ឥឡូវក្រុមគណៈកម្មការដឹកនាំរឿង បានពង្រីកនូវសេណារីយូដោយបញ្ជូលនូវតួអង្គប្រវត្តសាស្រ្តមួយចំនួន និងឈុតឆាកថ្មីៗបន្ថែមទៀត ធ្វើឲ្យអត្ថបទភាពយន្តកើនឡើងរហូតដល់ ៥២ភាគ ក្រោយទទួលបានអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់បំផុត ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា និងដោយមានការផ្ចិតផ្ចង់ និងប្រុងប្រយ័ត្នខ្ពស់បំផុត ក្រោមការជួយជ្រោមជ្រែង និងគាំទ្រយ៉ាងពេញទំហឹងពី នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង។ រឿងកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី គ្រោងនឹងដាក់បញ្ចាំងជាផ្លូវការ នៅក្នុងអំឡុងខែមីនា ឆ្នាំ២០២៣ ខាងមុខ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.