ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ត្រៀមកម្លាំងជាង១ពាន់នាក់ ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណ: ក្នុងឱកាសឆ្លងឆ្នាំសកល ២០២៣

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានត្រៀមកម្លាំងជាង១,០០០នាក់ សម្រាប់ការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ក្នុងឱកាសឆ្លងឆ្នាំសកល ២០២៣ ដោយប្រចាំបញ្ជា២៤ម៉ោង លើ២៤ម៉ោង។

លោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រលប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ថា សម្រាប់កងកម្លាំងទាំងនេះ រក្សាសន្តិសុខ សណ្តាប់ធ្នាប់ ព្រមទាំងសម្រួលចរាចរណ៍ក្នុងរាជធានីភ្នំពេញ និងការធ្វើដំណើរចេញ-ចូលរាជធានីភ្នំពេញ របស់ប្រជាពលរដ្ឋ។ បន្ថែមពីនេះ កម្លាំងនគរបាលទាំងអស់នេះ ក៏បានដាក់ពង្រាយនៅតាមទីតាំងកម្សាន្តនានា ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ផងដែរ។

ទន្ទឹមនឹងនេះដែរ អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា សម្រាប់រក្សាឱ្យបានសណ្តាប់ និងការបន្ថយការកក់ស្ទះចរាចរណ៍ គឺស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រើប្រាស់កម្លាំងមន្ត្រីនគរបាលចរាចរណ៍យ៉ាងច្រើន នៅតាមគោលដៅ និងតាមដងផ្លូវនានាជាដើម។

លោកវរសេនីយ៍ឯក សាន សុខសីហា បានគូសបញ្ជាក់ថា ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏បានត្រៀមកម្លាំងអគ្គីភ័យ និងរថយន្តពន្លត់អគ្គិភ័យ ២៤ម៉ោង លើ២៤ម៉ោង ដើម្បីប្រតិបត្តិការភ្លាមៗ ប្រសិនបើមានករណីអគ្គីភ័យណាមួយកើតឡើងជាយថាហេតុ។

បន្ថែមពីនេះ លោកវរសេនីយ៍ឯក សាន សុខសីហា បានឱ្យដឹងថា ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានត្រៀមកម្លាំងកងអន្តរាគមន៍ជាប្រចាំក្នុងករណីមានបាតុភាពផ្សេងៗជាយថាហេតុ។

អ្នកនាំពាក្យរូបនេះ បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ សូមធ្វើការត្រួតពិនិត្យឱ្យបានច្បាស់លាស់មុនចេញពីលំនៅដ្ឋានដូចជាបិទទ្វារបង្អួច ចាក់សោរទ្វារ និងពន្លត់ភ្លើងទៀន ធូប ឬក៏បិទភ្លើងអគ្គីសនី ជាដើមដើម្បីជៀសវាងបង្កបញ្ហាណាមួយ៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.