ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

សម្ដេចតេជោ ហ៊ុន សែន ចេញអនុក្រឹត្យតែងតាំងលោកឧត្តមសេនីយ៍ទោ ឯម កុសល ជាជំនួយការ ឋានៈស្មើអគ្គនាយករង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(កំពង់ចាម)៖ ក្នុង​នាមកងកម្លាំងនគរបាលជាតិ​ ចាប់ពីថ្នាក់ដឹកនាំ​ រហូត​ដល់ មន្រ្តី​នៃស្នងការដ្ឋាននគរបាលខេត្ត​កំពង់ចាម​ ពិតជាមានសេចក្ដីសោមនស្សរីករាយយ៉ាងក្រៃលែង​ និងសូមចូលរួ ​អបអរសាទរគោរពជូន ចំពោះលោកឧត្តមសេនីយ៍ទោ​ ឯម​ កុសល​ ស្នងការ​ នៃស្នងការដ្ឋាននគរបាលខេត្ត​កំពង់ចាម​ ត្រូវទទួលបានទំនុកចិត្តដ៏ខ្ពង់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា​ ដែលបានចេញអនុក្រឹត្យស្ដីពីការតែងតាំង​ជា​ជំនួយការ​សម្ដេច​តេជោ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃកម្ពុជា​ មានឋានៈស្មើ អគ្គនាយករង​។

មកដល់បច្ចុប្បន្ននេះ ​លោកឧត្តមសេនីយ៍ទោ​ ឯម​ កុសល​ ក្នុងនាមជានគរបាលជាតិមួយរូប​ ដែលបានចូលរួមចំណែកយ៉ាងសកម្មបំផុតជាមួយរាជរដ្ឋាភិបាលកម្ពុជា អស់រយៈកាល​៤០ឆ្នាំ​ គិតចាប់តាំងពីឆ្នាំ១៩​៨៣​ ឋានៈជាមន្រ្តីនគរបាលជាតិ​ និងបានទទួលបានការតែងតាំងមុខតំណែង​តួនាទី​ និង​ឋានន្តរស័ក្តិ​​ជាបន្តបន្ទាប់រហូតមកដល់ឆ្នាំ២០១៦​ បានទទួល​ការតែងតាំងឋានៈជា​ ស្នងការ​ នៃស្នងការដ្ឋាននគរបាលខេត្ត​កំពង់ចាម​ និងទទួលបាន​ឋានន្តរស័ក្តិ​ថ្នាក់ជាឧត្តមសេនីយ៍ទោ​ ​ដោយលោកឧត្តមសេនីយ៍ស្នងការបានបំពេញបេសកកម្មដ៏ឧត្តុងឧត្តមរបស់សម្ដេចតេជោ​ នាយករដ្ឋមន្ត្រី​ ក្នុង​ភារកិច្ច​ការពារ​សន្តិសុខ​ ថែរក្សា​សុវត្ថិភាព​ សណ្ដាប់ធ្នាប់​សាធារណៈ​ ការអភិវឌ្ឍ​ វិបុលភាព​ និងកិត្យានុភាពដ៏រុងរឿង​នៃកម្ពុជា​។

រយៈពេល​៤០ឆ្នាំ​ ក្នុងការបំពេញ​តួនាទី​ ភារកិច្ច​មួយនេះ​ លោកឧត្តមសេនីយ៍ទោ​ ឯម​ កុសល​ បានខិតខំ​លះបង់​ តស៊ូ​ ជូនសង្គមជាតិ​ ព្រមទាំងយកអស់កំលាំងកាយចិត្តក្នុងកិច្ចការពារ​ រាជរដ្ឋាភិបាលកម្ពុជា​ និងបម្រើនូវកិច្ចការពារ​ សន្តិសុខ​ សុវត្ថិភាព​ សណ្ដាប់ធ្នាប់​ ជូនប្រជាពលរដ្ឋ​ក្នុងមូលដ្ឋាន​របស់ខ្លួន​ គួរជាទីមោទនភាព​។

ការលះបង់ទាំងអស់នេះហើយ ដែលប្រមុខរាជរដ្ឋាភិបាលបានមើលឃើញអំពី​គំរូ​វីរភាពដ៏​អង់អាច​ក្លាហាន​ បានផ្ដល់ឋានៈដ៏គាប់ប្រសើរ និងឧត្តុងឧត្តមថ្លៃថ្លាជូនលោក​ឧត្ដមសេនីយ៍​ទោ​ ឯម​ កុសល​ ដើម្បី​បន្តចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល​ ដើម្បី​អភិវឌ្ឍប្រទេសជាតិ​ ឲ្យ​បានតែរីកចម្រើនឥតឈប់ឈរបន្ថែមទៀត​។

ជាថ្មី​ម្ដងទៀត​ ក្នុង​នាមកងកម្លាំងទាំងអស់​ នៃស្នងការដ្ឋាននគរបាលខេត្ត​កំពង់ចាម​ សូមគោរពជូនពរលោក​ឧត្ដមសេនីយ៍​ទោ​ ឯម​ កុសល​ ស្នងការនគរបាលខេត្តកំពង់ចាម​ និងក្រុមគ្រួសារ​ ទទួល​បាន​សេចក្ដី​សុខ​ សុខភាពល្អ​ បរិបូរណ៍​ អាយុយឺនយូរ​ កម្លាំង​ពលំ​មាំមួន​ បញ្ញា​ញាណភ្លឺថ្លា​ ចៀសផុតពីរោគាចង្រៃ​ និងជោគជ័យថ្មីៗ​ បន្តក្នុងបេសកកម្មពិសេសជាមួយរាជរដ្ឋាភិបាលកម្ពុជា​ ក្នុងមុខតំណែង​ និងតួនាទីថ្មី​ ជានិច្ច​និរន្តរ៍​ តរៀងទៅ​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.