ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

ប្រធានគណបក្សប្រជាជនកម្ពុជាស្រុករមាសហែក៖ គណបក្សប្រជាជន​កម្ពុជាគឺជាស្នូលយ៉ាងរឹងមាំក្នុងការបង្រួបបង្រួមជាតិ​នាំមកនូវសុខសន្តិភាពយ៉ាងពេញលេញជូន​ជាតិនិងមាតុភូមិ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

 

ប្រធានគណបក្សប្រជាជនកម្ពុជាស្រុករមាសហែក៖ គណបក្សប្រជាជន​កម្ពុជាគឺជាស្នូលយ៉ាងរឹងមាំក្នុងការបង្រួបបង្រួមជាតិ​នាំមកនូវសុខសន្តិភាពយ៉ាងពេញលេញជូន​ជាតិនិងមាតុភូមិ

ចែករំលែក៖

ខេត្តស្វាយរៀង ៖ លោក ស៊ូ ម៉ុល ប្រធានគណបក្សប្រជាជនស្រុករមាសហែកបានថ្លែងថា គណបក្សប្រជាជនកម្ពុជា​គឺជាស្នូលយ៉ាងរឹងមាំក្នុងការបង្រួបបង្រួមជាតិ​នាំមកនូវសុខសន្តិភាពយ៉ាងពេញលេញជូន​ជាតិនិងមាតុភូមិ ព្រមទាំងធ្វើឱ្យ​ប្រទេសជាតិ​មាន​កិត្យានុភាពឡើងវិញទាំងនៅក្នុងតំបន់និង​លើ​ឆាកអន្តរជាតិ។

    ការថ្លែងបែបនេះរបស់ប្រធានគណបក្សប្រជាជនស្រុករមាសហែកបានធ្វើឡើងនាព្រឹកថ្ងៃទី៣១ខែធ្នូឆ្នាំ២០២២ក្នុងពិធីប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាឃុំម្រាម១៣៩នាក់ (ក្នុងនោះមានបុរស៨៣នាក់ស្ត្រី៥២នាក់ ជាសកម្មជនគណបក្សភ្លើងទៀនចំនួន៥៣នាក់ ស្រី៣០នាក់ គណបក្សខ្មែររួបរួមជាតិ ០២នាក់ ស្រី ០១នាក់ )នាសាលប្រជុំគណបក្សឃុំម្រាមស្រុករមាសហែក។

   ប្រធានគណបក្សប្រជាជនស្រុករមាសហែកបានពាំនាំការផ្ដាំផ្ញើសាកសួរសុខទុក្ខនិងនឹករលឹកពីសំណាក់លោកសៅ សុខា អនុប្រធានក្រុមការងារគណបក្សប្រជាជនចុះមូលដ្ឋានខេត្តស្វាយរៀងនិងជាប្រធានក្រុមការងារគណបក្សប្រជាជនចុះមូលដ្ឋានស្រុករមាសហែកដល់សមាជិកសមាជិកាគណបក្សដែលបានចូលរួមនាពេលនេះ។

   លោកបានថ្លែងនូវការស្វាគមន៍​ចំពោះសមាជិកសមាជិកាគណបក្សទើបបានបញ្ចូលថ្មី​ទាំងអស់ ដែលបានស្ម័គ្រចិត្តចូលរួមជាមួយគណ​បក្សប្រជាជនកម្ពុជានាពេលនេះ និងបានចាត់​ទុក​​ថា កាយវិការនេះគឺបានបង្ហាញឱ្យឃើញ​ពីការ​​សាមគ្គី

 

និងការ​គាំទ្រ​នូវ​កម្មវិធីនយោ​បាយ​​ក៏ដូចជាការដឹកនាំដ៏ត្រឹមត្រូវរបស់​សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ដែលជាប្រធានគណ​បក្ស​​ប្រជាជនកម្ពុជា ដោយនាពេលកន្លងមករហូតដល់​បច្ចុប្បន្នបានធ្វើឱ្យប្រទេសជាតិមានការ​​អភិវឌ្ឍរីក​ចម្រើនគួរឱ្យកត់សម្គាល់ពីមួយថ្ងៃទៅ​មួយថ្ងៃ និងឈានទៅកាត់បន្ថយបាននូវភាព​ក្រីក្ររបស់ប្រជាជន ផងដែរ។

   ក្នុងឱកាសនោះលោកបានផ្តាំផ្ញើដល់​បងប្អូនសមា​ជិកសមាជិកាបក្សឃុំម្រាម ទាំងអស់ រក្សាឱ្យបាននូវសាមគ្គី​ភាព​ផ្ទៃ​ក្នុង​ឱ្យល្អដែលជា​កត្តាជ័យ​ជម្នះសម្រាប់យើង​និងបានណែនាំដល់អាជ្ញាធរមូលដ្ឋាន​ត្រូវ​បង្កើនការយកចិត្តទុកដាក់បន្ថែម​ទៀតលើផ្នែកសន្តិសុខ សុវត្ថិភាព និង​សណ្តាប់​​ធ្នាប់ក្នុងមូលដ្ឋាន ជាពិសេសអនុវត្តឱ្យបាននូវភូមិ​-ឃុំមានសុវត្ថិភាពទាំង៧ចំណុច សំដៅ​ធ្វើឱ្យប្រជាពល​រដ្ឋមានទំនុកចិត្ត និងមានជឿជាក់លើ​ការដឹក​នាំ​របស់អាជ្ញាធរក្នុងមូលដ្ឋានតាមបណ្ដាឃុំទាំង១៦ក្នុងស្រុករមាសហែកផងដែរ។

   បន្ទាប់មក លោកប្រធានគណបក្សប្រជាជនស្រុកក៏បានផ្ដាំផ្ញើដល់បងប្អូនសមាជិកសមាជិកាបក្សដែលមានអត្តសញ្ញាប័ណ្ណរបស់ខ្លួនហួស សុពលភាពសូមអញ្ជើញប្រញាប់មកធ្វើថ្មីក្នុងរយៈពេល៣ខែនិងបន្តនាំគ្នាមកចាក់វាក់សាំងទាំងដូសមូលដ្ឋាននិងដូសជំរុញនិងអញ្ជើញទៅចូលរួមបោះឆ្នោតនៅឆ្នាំ២០២៣ខាងមុខ ដោយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឱ្យបានគ្រប់ៗគ្នា៕

           

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.