ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ៖ រយៈកាល១០ឆ្នាំ មកនេះ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោបានព្យាបាលជូនប្រជាជនជាង ៣៦ម៉ឺននាក់
ភ្នំពេញៈ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ បានបញ្ជាក់ថា ក្នុងរយៈកាល ១០ឆ្នាំ មកនេះ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បានព្យាបាលជូនប្រជាជនសរុបចំនួនជាង ៣៦ម៉ឺននាក់ ដែលក្នុងនោះចំនួនជាង ៦.០០០ នាក់ ជាប្រភេទជម្ងឺធ្ងន់ និងបានវិវត្តពីការព្យាបាលជម្ងឺទូទៅ និង តូចតាច នៅតាមមូលដ្ឋានឈានទៅព្យាបាលប្រភេទជម្ងឺធ្ងន់ជាអាទិ៍៖ ជំងឺមហារីក ជំងឺបេះដូង និងជាពិសេសបានពុះពារក្នុងដំណាក់កាលដ៏ស្មុគ្រស្មាញជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។



