ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
នាយប៉ុស្តិ៍ច្រករបៀងព្រំដែនសំរោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ទៅវៀតណាមយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ!

សម្តេចតេជោ ហ៊ុន សែន ស្នើតុលាការពិនិត្យសំណុំរឿង កុំប្រញាប់រឿងចាប់ចង ហេីយនឹងបន្តតាមដានករណីប្តឹងបុគ្គលិកទូរទស្សន៍បាយ័ន​ 

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នេីទៅកាន់ស្ថាប័នតុលាការ កុំឱ្យប្រញាប់ប្រញាលចំពោះរឿងចាប់ចងម​នុស្ស ក្នុងសំណុំរឿងរដ្ឋប្បវេណី ហេីយសម្តេចនឹងតាមដានចំពោះសំណុំរឿងប្តឹងបុគ្គលិកទូរទស្សន៍បាយ័ន លេីករណីឆបោក។

ប្រសាសន៍សម្តេចបានធ្វើឡើងបន្ទាប់ពី សម្តេចទទួលព័ត៌មានអំពីការចាប់ខ្លួនបុគ្គលិកទូរទស្សន៍បាយ័នម្នាក់ ដោយកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ តាមបញ្ជាតុលាការ ក្រោយពីមានបណ្តឹងពីអ្នកឧកញ៉ាម្នាក់ថា បានចូលរួមឆបោកក្នុងទឹកប្រាក់៣៦លានដុល្លារ។ ចំពោះករណីនេះ សម្តេចក៏បានចេញមុខធានាឱ្យនៅក្រៅឃុំ ហើយជំរុញឱ្យមេធាវីរបស់សម្តេចចេញការពារក្តីឱ្យបុគ្គលិកទូរទស្សន៍បាយ័នរូបនោះផងដែរ។

ថ្លែងក្នុងបិទសន្និបាតបូកសរុបលទ្ធផលការងាររបស់​ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដូច្នេះថា «បើល្មោភតែរឿងចាប់ចងហ្នឹង វាយ៉ាងម៉េច? ឥឡូវខ្ញុំបញ្ជូនមេធាវីរបស់ខ្ញុំទៅជួយការពារតែម្តង ហើយវាទាក់ទងជាមួយនឹងអ្នកឧកញ៉ា ដែលគេមានប្រាក់កាកនោះ រួចហើយខាងយើងផ្នែកតុលាការ អាងឡើងចាប់គ្រឹបៗ អារឿងរដ្ឋប្បវេណីយើងកោះហៅទៅបានទេ ដើម្បីពិភាក្សាមើល ហើយអាងតែពីរឿងចាប់រឿងចងអញ្ចឹង រួចហើយគេមើលពីក្រៅមកគេមិនមានដឹងថាតុលាការឯណា គេដឹងតែពី ហ៊ុន សែន តែម្តង ក្នុងពេលដែលយើងអត់ដឹងផង»។

សម្តេចតេជោបានបន្តថា «ពួកយើងហ្នឹង កុំប្រញាប់ប្រញាលចាប់លឿនពេកបានទេ ខ្ញុំសូមអង្វរ បើអស់លោកធ្វើតែអញ្ចឹង តើក្នុងគុកយកទៅដាក់កន្លែង រួចហើយទៅគាបគ្នាសួរចម្លើយ»។

សម្តេចក៏បានរិះគន់ផងដែរចំពោះអ្នកដែលរកស៊ីមានងារជាឧកញ៉ារូបនោះ ដែលបានចោទប្រកាន់ទៅលើបុគ្គលបាយ័នថា ចូលរួមបោកប្រាស់ប្រាក់រាប់សិបលានដុល្លារ ខណៈដែលអ្នកព័ត៌មានរូបនោះ រកតែបាយហូបសឹងមិនបានផង។ សម្តេចបានបន្តថា ក្នុងពេលដែលគេចាប់ខ្លួនបុគ្គលិកបាយ័ននោះ ក៏មានមេធាវីទៅបង្កប់ទារលុយប្រពន្ធរបស់គាត់ចំនួន៥ពាន់ដុល្លារថែមទៀត ខណៈដែលគ្នាមិនមានលុយឡើយ។

«ចុះបើមាន៣៦លានដុល្លារ តើចាំបាច់ទៅវេទនា អានព័ត៌មាននៅទូរទស្សន៍បាយ័នធ្វើអ្វី អញ្ចឹងបានថា រឿងអញ្ចឹងៗ យើងមើលផងទៅមើល កុំអាងតែមានអំណាចកុំអាងតែមាននេះ ចេះតែចាប់ចេះតែចងចាប់ចងៗ រួចហើយអ្នកដែលវេទនាជាងគេ គឺនាយករដ្ឋមន្ត្រី ម្ខាងត្រូវគេចោទថា អាងតែរដ្ឋបាលចាប់ តែតុលាការវាអ្នកបញ្ជាចាប់»។ នេះជាការបញ្ជាក់បន្ថែមរបស់សម្តេច។

សម្តេចក៏បានណែនាំទៅកាន់មេនគរបាលយុត្តិធម៌ ទាំងអង្គភាពនគរបាល និងអង្គភាពអាវុធហត្ថ កុំចេះតែទៅចាប់ទាំងងងឹតងងុល។ ស​ម្តេចបានអះអាងថា រឿងនេះសម្តេចក៏ប្រាប់ទៅ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ផងដែរ ហើយសម្តេចនឹងតាម​មើលថា តើករណីនេះជាករណីពិត ឬអយុត្តិធម៌ ហើយនរណាជាអ្នកបោកលុយ៣៦លានដុល្លារ ខណៈដែលជនដែលត្រូវបានចាប់ខ្លួនរកបានតែមួយគ្រប់ៗ ហើយមានបាយ័នជួយចិញ្ចឹមផងនោះ។

សម្តេចបានចាត់ទុកថា ករណីនេះជារឿងហួសហេតុខ្លាំងពេក។ សម្តេចក៏បានព្រមានទៅនគរបាលយុត្តិធម៌ ទាំងនៅអង្គភាពនគរបាល និងអាវុធហត្ថ ដោយលើកឡើងថា កុំថាឡើយពាក់ត្រឹមផ្កាយ ពាក់លោកខែ ក៏សម្តេចមានលទ្ធភាពក្នុងការដកចេញបានដែរ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.