អនុវត្តបទបញ្ជាដើម្បីរក្សាឲ្យបាននូវគោលការ ភូមិ-ឃុំ មានសុវត្ថិភាពទាំង០៧ចំណុច នៅក្នុងមូលដ្ឋានស្រុកស្វាយជ្រំ!
ស្វាយរៀង ៖ នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ នេះ ដោយអនុវឌ្ឍតាមបទបញ្ជាយ៉ាងមុឺងម៉ាត់របស់លោកឧត្តមសេនីយ៍ត្រី ពេជ្រ វិរៈ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង លោកវរសេនីយ៍ទោ សោម សុភ័ណ្ឌ អធិការនៃអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំកបានចាត់ម្លាំងប្រចាំបញ្ជាអធិការដ្ឋានប្រចាំការ,កម្លាំងនគរបាលចរាចរណ៍ស្រុកចុះអនុវត្តច្បាប់ចរាចរណ៍,កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១៦ របស់អធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ ចេញល្បាតចល័តក្នុងភូមិស្តាស្ររបស់ខ្លួននិងការពារគោលដៅងាយរងគ្រោះ ព្រមទាំងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបាន ចុះបិទលេខទូរស័ព្ទទាន់ហេតការណ៍របស់ស្នងការដ្ឋាននគរបាលខេត្ត,អធិការដ្ឋាននគរបាលស្រុកនិងប៉ុស្តិ៍រដ្ឋបាលនៅតាមខ្នងផ្ទះប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
លោក សោម សុភ័ណ្ឌ អធិការនគរបាលស្រុកសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋក្នុងស្រុកស្វាយជ្រំទាំងអស់គ្នាទុកដាក់សម្ភារៈមានការប្រុងប្រយ័ត្នកុំអោយបាត់បង់ ។ ហើយនេះជាលេខទូរស័ព្ទទាន់ហេតុការណ៍របស់អធិការរដ្ឋាននគរបាលស្រុក: 097 778 0087 ៕
















