ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

បើកការដ្ឋានស្ថាបនាផ្លូវក្រាលថ្មបំបែក ប្រវែង១០.៦៨១ម៉ែត្រ ដាក់លូ ៣កន្លែង ស្ថិតនៅ ក្នុងឃុំដូង ស្រុករមាសហែក

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

ស្វាយរៀងៈ ​លោក ស៊ូ ម៉ុល អភិបាលស្រុករមាសហែក និង​លោក អ៊ិន សាបន ប្រធានក្រុមប្រឹក្សាស្រុករមាសហែក ខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ បានអញ្ជើញជាអធិបតី នៅក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវ ក្រាលថ្មបំបែក ប្រវែង ១០.៦៨១ ម៉ែត្រ ទទឹង ៤ ម៉ែត្រ ដាក់លូមុខកាត់ ០,៦០ ម៉ែត្រ ចំនួន ៣ កន្លែង ចាប់ពីភូមិត្រពាំងស្លា ដល់ភូមិស្វាយពក ឆ្លងកាត់ភូមិត្រពាំងក្រឡាញ់ និងចាប់ពីភូមិត្រពាំងរំពាក់ មកដល់ភូមិពោន ឆ្លងកាត់ភូមិជាធាច ស្វាយពក ស្ថិតនៅ ឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង។

លោក តឹក យី មេឃុំដូង បានមានប្រសាសន៍ឲ្យដឹងថាៈ សំរាប់ឆ្នាំ២០២២ ឃុំបានអនុវត្ត គំរោងសាងសង់ផ្លូវ ក្រាលក្រួសក្រហម ប្រវែង ១២ គីឡូម៉ែត្រ ចាប់ពីភូមិត្រពាំងផ្លុង បាននិងកំពុងអនុវត្តសាងសង់ នៅមិនទាន់ហើយ ជាស្ថាពរទេ។ ក្រៅពីនេះ ឃុំបានទទួល នូវសមិទ្ធផលផ្សេងៗ រួមមាន សាលារៀន ទីចាត់ការ សំភារៈសំរាប់កុមារ ប្រឡាយទឹក បង្គោលភ្លើងសូឡា ក្រៅពីនេះ ឃុំក៏បានដោះស្រាយ បញ្ហាប្រជាពលរដ្ឋ ឈឺ ស្លាប់ និងទីទ័លក្រ​ ផងដែរ។

លោកមេឃុំ បានបន្តទៀតថាៈ ដោយឡែក សំរាប់ឆ្នាំ២០២៣ ឃុំបានអនុវត្តគំរោងសាង សង់ផ្លូវក្រាលថ្មបំបែក ពីភូមិត្រពាំងស្លា ទៅភូមិព្រិច។ ក្រៅពីនេះ ឃុំបានទាក់ទងទៅមន្ទីរ អភិវឌ្ឍន៍ជនបទ ដោយគំរោងធ្វើផ្លូវពីផ្ទះតាឡោ ទៅបាត់ត្រាស់ ហើយក៏បានសិក្សា ចុះវាស់វែងដី ដើម្បីធ្វើផ្លូនៅភូមិត្រពាំងធំ ភូមិធ្លក និងភូមិអង្គុញ រួចហើយផងដែរ។

លោក ស៊ូ ម៉ុល អភិបាលស្រុក បានមានប្រសាសន៍ថាៈ ការបើកការដ្ឋានជួសជុលផ្លូវលំ ក្រាលថ្មបំបែក នាពេលនេះ គឺបញ្ជាក់ឲ្យឃើញថា អាជ្ញាធរស្រុក ក៏ដូចជា អាជ្ញាធរឃុំ តែងតែយកចិត្តទុកដាក់ ជាប់ជានិច្ចចំពោះទុក្ខកង្វល់ របស់ប្រជាពលរដ្ឋ ក្នុងធ្វើដំណើរ ឆ្លងកាត់ទៅមក​នៅពេលពិបាក ជាពិសេសនោះ ក្រោមការដឹកនាំ របស់រាជរដ្ឋាភិបាល ដែលសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ឈ្លាសវៃ ដោយសម្ដេច តែងតែយក ចិត្តទុកដាក់ ចំពោះប្រជាពលរដ្ឋជានិច្ច និងតែងតែគិតគូរ អំពីជីវភាពប្រចាំថ្ងៃ របស់ពលរដ្ឋ ហើយទីណាមានប្រជាពលរដ្ឋ រស់នៅទីនោះត្រូវមានផ្លូវ ទឹក ភ្លើង ដល់ទីនោះជាចាំបាច់។

លោកអភិបាលស្រុក បានណែនាំដល់ពលរដ្ឋថា ពេលបានផ្លូវល្អងាយស្រួលធ្វើដំណើរ សូមចូលរួមថែរក្សា ឲ្យបានគង់វង្ស ព្រោះផ្លូវទាំងនេះ ជារបស់យើងទាំងអស់គ្នា មិនរបស់បុគ្គលណាម្នាក់ឡើយ និងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍​ទាំងអស់គ្នា ដើម្បីកាត់បន្ថយ នូវការគ្រោះថ្នាក់ចរាចរណ៍ឲ្យ បានជាអតិបរិមា ជាពិសេស គឺត្រូវចូលរួមអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព​ ទាំង៧ ចំណុច ឲ្យមានប្រសិទ្ធ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.