ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
នាយប៉ុស្តិ៍ច្រករបៀងព្រំដែនសំរោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ទៅវៀតណាមយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ!

 អ្នកឧកញ៉ា ឡេង ណាវ៉ាត្រាៈ បងឌឺពេករហូតរឿងកាន់តែធំពិបាកត្រឡប់ ថយក្រោយ!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

 អ្នកឧកញ៉ា ឡេង ណាវ៉ាត្រាៈ បងឌឺពេករហូតរឿងកាន់តែធំពិបាកត្រឡប់ ថយក្រោយ!

(ភ្នំពេញ)៖ ទំនាស់រវាង អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ម្ចាស់ក្រុមហ៊ុន«បុរីឡេង ណាវ៉ាត្រា»និងលោក មិន ឃឿន ចាងហ្វាងសារព័ត៌មាន(ខ្មែរខូវឺធីវី.KCTV Cambodia) ហាក់មិនមានភាពថបថយឡើយ។

ពោលគឺពេលនេះ កំពុងឡើងកំដៅខ្លាំង ដោយភាគីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ថាៈ ខាងអ្នកសារព័ត៌មាន នៅតែបន្តផ្សាយចោទប្រកាន់លើរូបលោកនឹងក្រុមហ៊ុន ដោយថែមទាំងឌឺរហូត ទើបរកទីបញ្ចប់គ្មាន!។

រីឯភាគីលោក មិន ឃឿន វិញបានបន្តបកស្រាយបំភ្លឺ និងព្យាយាមសុំជួបអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប៉ុន្តែត្រូវអ្នកឧកញ៉ា បដិសេធ!។

ករណីទំនាស់មួយនេះ មានការជជែកវែកញែកដេញដោលគ្នា ពេញបណ្ដាញសង្គម.រយៈពេល៤ថ្ងៃមកហើយ តាំងពីថ្ងៃទី២៤-២៧ ខែធ្នូ ឆ្នាំ២០២២។

ទោះជាយ៉ាងណាក្ដីនៅរសៀលថ្ងៃទី២៧.១២.២០២២ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានលើកឡើងយ៉ាងដូច្នេះថា«1.ក្រុមកាងារបងតើអី?
2. ការផុសរូបគឺជា ការបញ្ជាក់ក្រុមការងាររបស់បងរឿងពិតហើយតើ
3. ចុះផ្សាយពីខ្ញុំ អត់សួរពីចេតនាខ្លួនឯង? ដល់ពេលខ្ញុំផ្សាយវិញ ថាមិនដឹងចេតនាអ្វី? បងមិនយល់ឬក៏ធ្វើមិនយល់? នេះខ្ញុំប្រើផេកមួយទល់នឹងមួយនៅឡើយទេបង។
👉4.ចងចាំ👉ការដោះបញ្ហាដោយភាពថ្លៃថ្នូរ ចំពោះតែមនុស្សថ្លៃថ្នូរប៉ុណ្ណោះ ខ្ញុំមិនដែលទៅពាក់ព័ន្ធជាមួយអ្នកណាឡើយ ចរិតខ្ញុំគឺខ្ញុំធ្វើគឺខ្ញុំទទួល🙏🙏។ តែលោកទេដែលយកឈ្មោះ(លោក🙏)មកគំរាមខ្ញុំ បើសិនជាថ្ងៃជូនដំណឹងដំបូងលោកព្រម ស្រាយបំភ្លឺបែបដូចដាក់សារមកtelegram នោះប្រាកដជាចប់បាត់ហើយ តែបងឌឺពេករហូតរឿងកាន់តែធំរហូតពិបាកថយក្រោយ កាន់តែពន្យល់កាន់តែចុះផ្សាយ។
ខ្ញុំក៏មិននិយាយអ្វីច្រើនដែរ ព្រោះមុននឹងខ្ញុំ លើកហេតុផលពន្យល់ជាមួយបង ខ្ញុំបាន ឆ្លងយោបល់(លោក🙏)ដែលបងយកឈ្មោះមកប្រើនោះហើយ🙏។
គាត់បានប្រាប់ច្បាស់ៗមកខ្ញុំហើយ ទើបខ្ញុំហ៊ានព្យាយាមពន្យល់បងប្រុសបន្ថែម តែដល់ចុងក្រោយបងនៅប្រើឈ្មោះ(🙏លោកមែន)។
ខ្ញុំមិនដែលទម្លាប់ ពាក់ព័ន្ធជាមួយ អ្នកផ្សេងទេ លោកពិចារណាខ្លួនឯងចុះ មុននឹងខ្ញុំធ្វើអ្វី ខ្ញុំបានព្យាយាមឲ្យអស់លទ្ធភាពហើយ។
ហើយបើនិយាយពីថ្លៃថ្នូរវិញ គឺស្មើភាពគ្នាណាស់ហើយ បងផ្សាយពីខ្ញុំ ខ្ញុំផ្សាយពីបង បងយល់បានទេ មានមតិខ្លះថាខ្ញុំ ទម្លាក់ខ្លួនពេកផង តែសម្រាប់ខ្ញុំ គឺស្មើភាពគ្នាជាមួយបង»។

សូមបញ្ជាក់ថាៈ ទំនាស់មួយនេះ ផ្ដើមចេញពីសារព័ត៌មាន(ខ្មែរខូវឺធីវី.KCTV Cambodia)រួមនិងសារព័ត៌មានមួយចំនួនទៀត។
ផ្សាយដោយអះអាងថាៈ ក្រុមហ៊ុនរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា «បានចាក់ដីបូមខ្សាច់ លុបស្ពាន និងលុបព្រែកវត្តជ្រៃបឹងគ្រំ ដោយខុសច្បាប់ ស្ថិតនៅភូមិបឹងគ្រំ ឃុំបឹងគ្រំ ស្រុកល្វាឯម ខែត្រកណ្ដាល។
ដើម្បីធ្វើផ្លូវបេតុងថ្មី១ខ្សែ ឆ្ពោះទៅកាន់តំបន់ដីឡូត៍របស់ក្រុមហ៊ុន ដែលជាផលប្រយោជន៍ បុគ្គលសុទ្ធ
សាធ មិនមែនជាប្រយោជន៍រដ្ឋ»។

ទន្ទឹមនិងនោះភាគី អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានអះអាងថា«គម្រោងអភិវឌ្ឍន៍ បូមខ្សាច់ លុបស្ពាន និងព្រែកវត្តជ្រៃ ដែលសារព័ត៌មានចុះផ្សាយនោះ ជាគម្រោងផ្លូវរបស់រដ្ឋទេ មិនមែនជាគម្រោងរបស់ខ្លួនឡើយ»។

កាលពីថ្ងៃទី២៥.១២.២០២២ កន្លងទៅ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានលើកឡើងថា«បើក្រុមលោកមិនប៉ះខ្ញុំ ខ្ញុំក៏មិនប៉ះក្រុមលោកដែរ ខ្ញុំសុំតែមួយសុខទេ ក្រុមលោកមានអីប្រកែកទៀតទេ និយាយឱ្យត្រង់មកកូនប្រុស កុំពេលមានរឿងរត់ចោលគ្នា លោកបងឯងតួនាទីអីហើយគួរតែដឹងខ្លួនឯងហើយ លេងគេបានគេលេងវិញកុំខឹង ខ្ញុំលេងមែនទែន។
ក្រុមលោកជួបគ្នាបន្តដោះស្រាយ នៅតុលាការទៀត ខ្ញុំខុសដឹងខុសត្រូវដឹងត្រូវ ខ្ញុំមិនបំពានអ្នកណាឡើយ»។

ជាមួយគ្នានោះ អង្គភាពសារព័ត៌មាន ខ្មែរខូវឺធីវី បានជូនដំណឹងដល់ទស្សនិកជនដែលបានតាមដានគ្រប់ការផ្សាយ និងសហការីទាំងអស់ទូទាំងប្រទេសឱ្យបានជ្រាបថា៖ ការចុះផ្សាយមិនពិតថាក្រសួងបានបិទអង្គភាពនោះមិនមែនជាការពិតនោះទេ សូមបន្តរក្សាភាពស្ងៀមស្ថាត់ បន្តស៊ើបអង្កេត និងផ្តល់ព័ត៌មានមកកាន់អង្គភាពជាប្រក្រតី ទោះនេះជាការផ្សាយមិនពិតក្នុងចេតនាណាក៏ដោយ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.