លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានអញ្ជើញចុះសំណេះសំណាលជាមួយក្រុមកីឡាករបាល់ទះ មុនត្រៀមចេញទៅប្រកួតដណ្តើមពានរង្វាន់ នៅតំបន់បឹងជង្រុកតេជោ ឈ្នះ ឈ្នះ នៅក្នុងស្រុកម៉ាឡៃ
ខេត្ដបន្ទាយមានជ័យ៖ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញសួរសុខទុក្ខ សំណេះសំណាល ជាមួយក្រុមគ្រូបង្វឹក និងកីឡាករបាល់ទះប្រចាំក្លឹបស្នងការដ្ឋាន ដែលបានហ្វឹកហាត់យ៉ាងយកចិត្តទុកដាក់កន្លងមក ដើម្បីត្រៀមចេញទៅប្រកួតដណ្តើមពានរង្វាន់អបអរសាទរ ខួបអនុស្សាវរីយ៍លើកទី២៤ នៃនយោបាយ ឈ្នះ ឈ្នះ។
លោកស្នងការ បានជម្រុញលើកទឹកចិត្តដល់ក្រុមកីឡាករទាំងអស់ ត្រូវមើលថែសុខភាពឲ្យបានល្អ ហើយប្រឹងប្រែងហ្វឹកហាត់បន្ត ដើម្បីទទួលបានចំណេះដឹង ជំនាញ បច្ចេកទេសថ្មីៗ និងបទពិសោធន៍ល្អៗពីរៀមច្បង និងគ្រូបង្វឹក។
សូមបញ្ជាក់ថា នៅថ្ងៃទី២៦,២៧,២៨ ខែធ្នូ ឆ្នាំ២០២២ ក្រុមកីឡាកររបស់ក្លឹបបាល់ទះស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នឹងត្រូវចូលរួមការប្រកួត ដណ្តើមពានរង្វាន់ អបអរ សាទរ ខួបអនុស្សាវរីយ៍លើកទី២៤ នៃនយោបាយ ឈ្នះឈ្នះ នៅភូមិបឹងជម្រកតេជោ ឈ្នះ ឈ្នះ ឃុំទួលពង្រស្រុកម៉ាឡៃ ព្រំដែនកម្ពុជា-ថៃ ដែលរៀបចំឡើងក្រោមអធិបតីភាព ឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករង ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា៕



