ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
នាយប៉ុស្តិ៍ច្រករបៀងព្រំដែនសំរោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ទៅវៀតណាមយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ!

លោកបណ្ឌិត ហ៊ុន ម៉ាណែត ជួបសំណេះសំណាលជាមួយមហាគ្រួសារខ្មែររស់នៅប្រទេសអូស្ដ្រាលី និងនូវែលសេឡង់ និងរំលឹកឲ្យរក្សាសាមគ្គីគ្នាជាមួយខ្មែរនៅក្រៅប្រទេស

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ បានជួបសំណេះសំណាល និងជួបជុំជាមួយមហាគ្រួសារខ្មែររស់នៅប្រទេសអូស្រ្តាលី និងនូវែលសេឡង់។

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា ការជួបជុំក្នុងធ្លុងសាមគ្គីភាព នៃមហាគ្រួសារខ្មែរប្រកបដោយភាពសប្បាយរីករាយនាឱកាសនេះ គឺកើតពីម្លប់ នៃសុខសន្តិភាពពាសពេញផ្ទៃប្រទេសនៅក្រោយថ្ងៃរំដោះ ៧ មករា និងតាមរយៈការអនុវត្តប្រកបដោយជោគជ័យ នូវនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ដោយប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស បានទទួលនូវសិទ្ធិសេរីភាពគ្រប់បែបយ៉ាង ហើយប្រទេសជាតិ ក៏មានការអភិវឌ្ឍរីកចម្រើនយ៉ាងសម្បូរបែប។

លោកក៏បានស្វាគមន៍ដល់លោកអ៊ំ ពូ មីង និងបងប្អូនទាំងអស់ ដែលបានអញ្ជើញមកប្រទេសកម្ពុជា ដើម្បីកម្សាន្ដ និងបំពេញកិច្ចការផ្សេងៗ ប្រកបដោយទឹកចិត្តស្រលាញ់ និងនឹករឭកចំពោះមាតុភូមិជាទីស្នេហា នៃយើង។

លោកបន្ដថា ក្តីនឹករឭក និងការស្វះស្វែងជួបជុំគ្នានេះ ក៏ដូចជាការជួយដល់និស្សិតខ្មែរយើង ដែលទទួលបានឱកាសទៅសិក្សានៅបរទេស បានបង្ហាញយ៉ាងច្បាស់អំពីកម្លាំងមហាសាមគ្គីប្រជាជាតិខ្មែរ តាមរយៈការភ្ជាប់ទំនាក់ទំនង រវាងខ្មែរ និងខ្មែរ ពោលគឺរវាងខ្មែររស់នៅក្រៅប្រទេស និងខ្មែររស់នៅក្នុងប្រទេស ក្រោមស្មារតី បេះដូង និងព្រលឹងខ្មែរតែមួយ ដែលតែងតែយកចិត្តទុកដាក់ និងចេះជួយយកអាសារគ្នាទៅវិញទៅមក។ កម្លាំងមហាសាមគ្គីភាព ដ៏រឹងមាំនេះ នឹងនៅតែបន្តទៅមុខទៀត ក្រោមបរិយាកាសសុខសន្តិភាពពេញលេញ ដែលសម្តេចតេជោនាយករដ្ឋមន្រ្តី បានបេ្តជ្ញាការពារថែរក្សាឱ្យគង់វង្សឋិតថេរយូរអង្វែងសម្រាប់ខ្មែរយើងទាំងអស់គ្នាជាច្រើនជំនាន់តរៀងទៅ។

លោកបណ្ឌិត ក៏សូមជូនពរដល់និស្សិតជ័យលាភី ដែលទទួលបានឱកាស ក្នុងការបន្តការសិក្សានៅប្រទេសអូស្រា្តលី និងនូវែលសេទ្បង់ ឲ្យសម្រេចបាននូវជោគជ័យក្នុងការរៀនសូត្រ និងបានត្រលប់មកមាតុប្រទេសវិញ ដើម្បីចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ ដែលកំពុងត្រូវការធនធានមនុស្ស។ ដូច្នេះសូមបន្តខិតខំសិក្សារៀនសូត្រ និងយកចិត្តទុកដាក់លើស្រាវជ្រាវ ដើម្បីឈានទៅចាប់យកជំនាញ និងចំណេះដឹងឲ្យបានច្បាស់លាស់ពិតប្រាកដ ដែលនេះគឺជាការកសាងនូវមូលដ្ឋានគ្រឹះមួយដ៏រឹងមាំ ដើម្បីសម្រេចបានជោគជ័យក្នុងការបំពេញមុខងារ តួនាទី និងភារកិច្ចនាពេលអនាគត។

ទន្ទឹមនឹងនេះ ប្អូនៗ និងក្មួយៗ ជានិសិ្សត ក៏ត្រូវព្យាយាមស្វែងយល់ និងក្រេបយកនូវចំណេះដឹងអំពីវប្បធម៌, ប្រពៃណី, សង្គម និងអភិក្រមរបៀបរបបការងារ ព្រមជាមួយនឹងការបងើ្តតនូវបណ្តាញទំនាក់ទំនង ប្រទាក់ក្រទ្បារវាងគ្រប់ជាតិសាសន៍ និងគ្រប់វិស័យនៅក្នុងប្រទេសដែលប្អូនៗ និងក្មួយៗ កំពុងរស់នៅ និងសិក្សារៀនសូត្រ ហើយជាពិសេសត្រូវប្រព្រឹត្តខ្លួន ឲ្យបានល្អស័ក្តិសមជាឯកអគ្គរាជទូត ដែលតំណាងឲ្យប្រទេសម្ពុជានៅលើឆាកអន្តរជាតិ។

លោកបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានកោតសរសើរចំពោះថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃក្រុមការងារយុវជនប្រចាំប្រទេសអូស្ត្រាលី និងនូវែលសេទ្បង់ ដែលបានយកអស់កម្លាំងកាយចិត្ត, ប្រាជ្ញាស្មារតី, ធនធាន និងពេលវេលា ខិតខំប្រឹងប្រែងអនុវត្តតួនាទី និងភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ចាប់តាំងពីឆ្នាំ២០១៥ ហើយទោះបីក្នុងដំណាក់កាលរាតត្បាត នៃជំងឺកូវីដ-១៩ ក៏ក្រុមការងារបានរក្សានូវការផ្សាភ្ជាប់ទំនាក់ទំនងជាប់ជាប្រចាំ ជាមួយប្រជាពលរដ្ឋខ្មែរដែលរស់នៅក្នុងប្រទេសអូស្រ្តាលី និងនូវែលសេឡង់ ជាពិសេសការជួយដោះស្រាយការលំបាកផ្សេងៗ របស់និស្សិតខ្មែរដែលទៅរៀនសូត្រនៅទីនោះ៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.