ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តដល់សិស្សប្រលងជាប់បាក់ឌុប បន្តសិក្សានៅមហាវិទ្យាល័យ ហើយសម្រាប់អ្នកប្រលងមិនជាប់ ត្រូវបន្តសិក្សាត្រៀមប្រលងនៅឆ្នាំក្រោយ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

(កំពង់ស្ពឺ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជំរុញលើកទឹកចិត្តដល់សិស្សដែលប្រលងជាប់បាក់ឌុបឆ្នាំ២០២២ គប្បីឈានទៅបន្តការសិក្សានៅមហាវិទ្យាល័យ ហើយសម្រាប់អ្នកដែលប្រលងមិនជាប់ត្រូវបន្តសិក្សាត្រៀមប្រលងនៅឆ្នាំក្រោយ ឬអាចចូលសិក្សាថ្នាក់បរិញ្ញាបត្ររងក៏បាន សំខាន់កុំបោះបង់ការសិក្សាឱ្យសោះ។

ការថ្លែងលើកទឹកចិត្តនេះធ្វើឡើងក្នុងឱកាសសម្តេចតេជោ ហ៊ុន សែន និងលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា អញ្ជើញជាអធិបតីបើកការដ្ឋានស្តារនិងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤១ នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២។

រំលឹកដល់ការប្រលងមធ្យមសិក្សាទុតិយភូមិ កាលពីថ្ងៃទី៥-៦ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅនោះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ក្រសួងអប់រំ មន្ត្រីពាក់ព័ន្ធដែលចូលរួមក្នុងកិច្ចការរៀបចំការប្រលង និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានចាត់ចែងការប្រលងមធ្យមសិក្សាទុតិយភូមិនេះប្រកបដោយជោគជ័យ។

សម្ដេចបានបញ្ជាក់ថា ការប្រលងមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២២នេះ មានសិស្សប្រលងជាប់រហូតដល់៧២ភាគរយ ក្នុងនោះអ្នកទទួលបាននិទ្ទេស A មានជាង១,០០០នាក់ ខណៈនៅឆ្នាំ២០២១ សិស្សនិទ្ទេស A មានដល់ជាង១,៧០០នាក់។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៅកាន់សិស្សដែលជាប់បាក់ឌុបទាំងអស់ថា ទោះបីទទួលបាននិទ្ទេសណាក៏ដោយ ក៏គួរត្រេកអរនឹងលទ្ធផលដែលខ្លួនអាចធ្វើបាន ហើយកុំការអាក់អន់ចិត្តឱ្យសោះ សំខាន់គឺយើងបានប្រលងជាប់ នោះហើយជាក្ដីសង្ឃឹមដែលយើងអាចឈានទៅបន្តការសិក្សានៅមហាវិទ្យាល័យ ចូលរៀននូវជំនាញដែលយើងប៉ងប្រាថ្នា។

ត្រង់ចំណុចនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានជំរុញលើកទឹកចិត្តដល់សិស្សដែលប្រលងជាប់បាក់ឌុបឆ្នាំ២០២២ គប្បីឈានទៅបន្តការសិក្សានៅមហាវិទ្យាល័យបន្តទៀត ហើយសម្រាប់អ្នកដែលប្រលងមិនជាប់ ត្រូវបន្តសិក្សាត្រៀមប្រលងនៅឆ្នាំក្រោយ ឬអាចចូលសិក្សាថ្នាក់បរិញ្ញាបត្ររងក៏បាន សំខាន់កុំបោះបង់ការសិក្សាឱ្យសោះ។

សម្ដេចបានថ្លែងយ៉ាងដូច្នេះថា «រឿងដែលសំខាន់គឺត្រូវឈានទៅបន្តការសិក្សានៅមហាវិទ្យាល័យតទៅទៀត [….] ខ្ញុំសូមអំពាវនាវចំពោះសិស្សដែលប្រលងមិនជាប់សូមបន្តការសិក្សាទៀត ហើយត្រូវប្រឹងប្រែងធ្វើឱ្យបានល្អក្នុងការប្រលងនៅឆ្នាំក្រោយ ឬអាចចូលរៀនបរិញ្ញាបត្ររងនៅមហាវិទ្យាល័យក៏បាន។

ទន្ទឹមនឹងនោះ សម្ដេចតេជោ ហ៊ុន សែន ក៏បានកោតសរសើរចំពោះអ្នកគ្រូអក្ខរកម្មម្នាក់នៅខេត្តឧត្តរមានជ័យដែលមានអាយុ៥៤ឆ្នាំ ជាអាយុច្រើនជាងគេក្នុងចំណោមបេក្ខជនប្រលងឆ្នាំ២០២២ តែអ្នកគ្រូនៅតែមិនបោះបង់់ការខិតខំ និងការចូលប្រលងបាក់ឌុបនឹងគេ។ ទោះបីអ្នកគ្រូប្រលងឆ្នាំនេះមិនជាប់ ប៉ុន្តែគាត់នៅតែតាំងចិត្តសិក្សា និងត្រៀមចូលប្រលងនៅឆ្នាំក្រោយទៀត។

សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានកោតសរសើរដល់កុមារា ដែលមានអាយុត្រឹមតែ១៣ឆ្នាំ៣ខែ៥ថ្ងៃ (គិតត្រឹមសម័យប្រលង ៥ ធ្នូ ២០២២) ដែលមានអាយុតិចជាងគេក្នុងចំណោមបបេក្ខជនប្រឡងបាក់ឌុបនេះ ហើយបានប្រឡងជាប់ និងត្រៀមចូលរៀនជំនាញស្ថាបត្យកម្ម និងព័ត៌មានវិទ្យានៅថ្នាក់បរិញ្ញាបត្រ។

សម្ដេចតេជោបានបញ្ជាក់ទៀតថា ការប្រលងនេះនៅតែរឹងបន្តឹង ដោយមិនមានការបន្ធូរបន្ថយនោះទេ។ រាជរដ្ឋាភិបាលក៏នៅតែខិតខំជំរុញគុណភាពនៃការសិក្សាក្នុងប្រទេសឱ្យប្រសើរឡើងដែរ។

បើតាមសម្ដេចតេជោ ហ៊ុន សែន នៅអំលុងខែកុម្ភៈ ឆ្នាំ២០២៣ខាងមុខ សម្ដេចនឹងជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស ​A ទាំងជាង១០០០នាក់នោះ ព្រមទាំងមានកាដូ ipad សម្រាប់ចែកជូនពួកគេម្នាក់១គ្រឿងផងដែរ។ សម្ដេចតេជោក៏បានអំពាវនាវឱ្យខេត្តនីមួយៗ គប្បីមានការលើកទឹកចិត្តដល់សិស្សពូកែក្នុងខេត្តរបស់ខ្លួនទៅតាមលទ្ធភាពរៀងៗខ្លួន៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.