ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
នាយប៉ុស្តិ៍ច្រករបៀងព្រំដែនសំរោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ទៅវៀតណាមយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ!

លោក ហ៊ុន ម៉ានី ផ្ដួចផ្ដើមគំនិតរៀបចំកម្មវិធីឆ្លងឆ្នាំដ៏ធំមួយ ដែលនឹងប្រារព្ធនៅកីឡដ្ឋានខេត្តកំពង់ស្ពឺ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(កំពង់ស្ពឺ)៖ ដោយមានគំនិតផ្ដួចផ្ដើមពី លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្រ្ដមណ្ឌលកំពង់ស្ពឺ ដើម្បីអបអរសាទរឆ្នាំថ្មី ឆ្នាំ២០២៣ ជាមួយប្រជាពលរដ្ឋខេត្តកំពង់ស្ពឺ រដ្ឋបាលខេត្តកំពង់ស្ពឺ នឹងរៀបចំពិធីឆ្លងឆ្នាំ នៅបរិវេណកីឡដ្ឋានខេត្តតែម្ដង។

កម្មវិធីនេះនឹងប្រព្រឹត្តទៅរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ឆ្លងចូលថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣។

កម្មវិធីអបអរសាទរឆ្នាំថ្មី ឆ្នាំសកលនេះ នឹងមានកម្មវិធីកម្សាន្ដសប្បាយនានាជាច្រើន ជាពិសេសនឹងរៀបចំឲ្យមានកម្មវិធីធំៗចំនួន ២គឺ៖

*ទី១៖ ការប្រកួតប្រដាល់សេរីគុនខ្មែរ (Khmer Fight) រៀបចំដោយស្ថានីយ៍ទូរទស្សន៍កងយោធិពលខេមរភូមិន្ទប៉ុស្ដិ៍លេខ៥ នៅថ្ងៃទី២៨ និង២៩ ខែធ្នូ ឆ្នាំ២០២២ ដែលនឹងមានគូពិសេសៗជាច្រើនទាំងកីឡាករជាតិ និងអន្ដរជាតិមកពី ៥ប្រទេស

*ទី២៖ ការប្រគុំតន្រ្ដីដ៏ធំរៀបចំដោយក្រុមហ៊ុនស្រាបៀ Cambodia ដែលនឹងមានការចូលរួមពីសំណាក់កំពូលតារាចម្រៀងល្បីៗជាច្រើនរូប។

ជាមួយគ្នានេះ នឹងមានការរាប់ថយក្រោយឆ្លងចូលឆ្នាំថ្មី អមជាមួយដោយការបាញ់កាំជ្រួចអបអរ ដែលរំពឹងថានឹងក្លាយជាពិធីរាប់ថយក្រោយថ៏ធំមួយ ដែលពុំធ្លាប់មានសម្រាប់ខេត្ត។ សូមបងប្អូនអញ្ជើញចូលរួមដោយសេរីដើម្បីរីករាយអបអរសាទរឆ្នាំថ្មី ឆ្នាំសកល២០២៣ កុំបីអាក់ខាន៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.