ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់អំណោយដល់គ្រួសារសម្រាលកូនភ្លោះ៣នាក់ ចំនួន ២គ្រួសារ នៅមជ្ឈមណ្ឌលគាំពារមាតា និងទារក និងមន្ទីរពេទ្យកុមារជាតិ 

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់លោក សេង ទៀង ជាជំនួយការផ្ទាល់ នាំយកអំណោយសម្ដេច ទៅចែកជូនប្រជាពលរដ្ឋសម្រាលទារកភ្លោះ៣នាក់ ចំនួន ២គ្រួសារ ដែលត្រូវជាចៅៗរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត កំពុងសម្រាកថែទាំនៅមជ្ឈមណ្ឌលគាំពារមាតា និងទារក និងមន្ទីរពេទ្យកុមារជាតិ រាជធានីភ្នំពេញ។

គ្រួសារកូនភ្លោះ៣នាក់ ទាំង២គ្រួសារនេះ គឺជាគ្រួសារទី៣៩៣ និងគ្រួសារទី៣៩៤។ គ្រួសារទី៣៩៣ ប្រសូត្រនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២ ជាកូនលើកទី៣ មានប្រុស ២នាក់ ស្រីម្នាក់។ មានឪពុកឈ្មោះ ផុន ពៀច អាយុ ៣៦ឆ្នាំ មុខរបរធ្វើស្រែ និងម្តាយឈ្មោះ ន្បុថ សាឡេម អាយុ ៣៤ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅរស់នៅភូមិតាំងរលា ឃុំមេព្រីង ស្រុកបាធាយ ខេត្តកំពង់ចាម។

គ្រួសារកូនភ្លោះទី៣៩៤ ប្រសូត្រកូនទី១ នៅលើម៉ូតូផាអាប់ មានទម្ងន់១.៨គីឡូក្រាម ដោយឡែកកូនទី២ និងកូនទី៣ ប្រសូត្រតាមបែបធម្មជាតិ ក្រោមការជួយជ្រោមជ្រែងពីក្រុមគ្រួពេទ្យជំនាញឯកទេស នៃមន្ទីរពេទ្យកុមារជាតិ។ ទារកភ្លោះទាំង៣នាក់នោះ ប្រសូត្រនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ ប្រុសទាំង៣ ជាកូនលើកទី២។ ទារកភ្លោះ៣នាក់នេះ មានឪពុកឈ្មោះ យ៉ាវ យ៉ា អាយុ ៣២ឆ្នាំ មុខរបរកម្មករសំណង់ ម្តាយឈ្មោះ មី សុជាតា អាយុ ២៣ឆ្នាំ មុខរបរមេផ្ទះ។

អ្នកទាំងពីរមានទីលំនៅរស់នៅភូមិទួលដូនគាំ ឃុំកំពុងកុង ស្រុកកោះធំ ខេត្តកណ្តាល។ ដោយសារស្ថានភាពសុខភាពរបស់មាតា និងទារក មិនទាន់មានភាពល្អប្រសើរ ដោយសារកូនត្រូវរក្សាក្នុងកែវបំប៉នសុខភាព លោក សេង ទៀង ជំនួយការផ្ទាល់សម្តេចតេជោ បានធ្វើការផ្តាំផ្ញើក្រុមគ្រួពេទ្យឯកទេស បន្តយកចិត្តទុកដាកតាមដានសុខភាពជូនគ្រួសារកូនភ្លោះបីនាក់នោះ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងបន្តស្នាក់នៅថែទាំសុខភាព ក្នុងមន្ទីរពេទ្យឱ្យមានរយៈពេលយូរ មុនពេលចេញទៅកាន់លំដៅដ្ឋានវិញ។

អំណោយសម្តេចទាំងទ្វេ ដែលលោក សេង ទៀង បាននាំយកទៅជូនគ្រួសារសម្រាលកូនភ្លោះ៣នាក់ នាព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២នេះ ក្នុងមួយគ្រួសារទទួលបាន៖ ថវិកា ៥លានរៀល អង្ករ ៥០គីឡូក្រាម ទឹកដោះគោ ២កេសធំ ស្កសរ ៥គីឡូក្រាម សារុង២ និងក្រម៉ា២។

នៅក្នុងឱកាសនាំអំណោយជូនដល់គ្រួសារកូនភ្លោះ៣ ទាំងពីរគ្រួសារខាងលើនេះ លោក សេង ទៀង មានប្រសាសន៍ពាំនាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខ ដោយសេចក្តីនឹករលឹកយ៉ាងជ្រាលជ្រៅបំផុត ពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលសម្តេចទាំងទ្វេ តែងតែផ្ញើនូវការនឹករលឹកចំពោះប្រជាពលរដ្ឋ នៅគ្រប់ទីកន្លែងទាំងអស់ ក្នុងប្រទេសកម្ពុជា។

លោក សេង ទៀង បានឱ្យដឹងថា ចាប់តាំងពីឆ្នាំ១៩៩៩ រហូតមកដល់បច្ចុប្បន្ននេះ ពោលគឺរយៈពេលជាង ២៣ឆ្នាំកន្លងមកនេះ មានគ្រួសារប្រសូត្រកូនភ្លោះ ៣នាក់ ឬ ៤នាក់ ចំនួន៣៩៤គ្រួសារហើយ បានទទួលអំណោយឧបត្ថម្ភដ៏សប្បរសធម៌ ពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងការជួយទំនុកបម្រុងដល់ការលំបាក ខ្វះខាតក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ ជាពិសេសការចិញ្ចឹមបីបាច់ ទារកភ្លោះបីនាក់ ត្រូវជាចៅៗរបស់សម្តេចទាំងទ្វេ នៅពេលឆ្លងទន្លេរួច។

លោក សេង ទៀង បានរំលឹកដែរថា ជំនួយឧបត្ថម្ភទាំងអស់នេះ មិនមែនជាអំណោយរបស់រាជរដ្ឋាភិបាល អំណោយរបស់កាកបាទក្រហមកម្ពុជា ឬអំណោយរបស់គណបក្ស ដែលបំរើឱ្យសកម្មភាពនយោបាយនោះទេ។ ផ្ទុយទៅវិញអំណោយទាំងអស់នេះ គឺជាអំណោយកើត ចេញពីទឹកចិត្តជ្រះថ្លាប្រកបដោយការគិតគួរខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានឈ្វេងយល់ពីការលំបាកពិតប្រាកដ ចំពោះប្រជាពលរដ្ឋដែលមានប្រសូត្រទារកភ្លោះ៣ ឬ ៤នាក់។

លោក សេង ទៀង ក៏បានផ្តាំផ្ញើគ្រួសារកូនភ្លោះ និងប្រជាពលរដ្ឋជិតខាង ត្រូវបន្តប្រកាន់ខ្ជាប់នូវវិធានការរបស់រាជរដ្ឋាភិបាល «៣កុំ និង៣ការពារ» ដើម្បីឱ្យកម្ពុជាឈ្នះ និងជំងឺកូវីដ១៩ ទាំងអស់គ្នា។

សូមបញ្ជាក់ថា នៅក្នុងឱកាសនោះ លោក សេង ទៀង ក៏បានឧបត្ថម្ភថវិកាផ្ទាល់ របស់លោកក្នុងទឹកចិត្តជ្រះថ្លា ជូនគ្រួសារសម្រាកសម្រាលកូន នៅក្នុងបន្ទប់ជាមួយ និងគ្រួសារកូនភ្លោះ៣ ក្នុងមន្ទីរពេទ្យទាំងពីរផងដែរ៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.