ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

ចោរហារយបានធ្វើសកម្មភាពលួចគាស់ផ្ទះប្រជាពលរដ្ឋយកបានស្រាបៀចំនួន៥៩កេះ បន្ទាប់ពីធ្វើសកម្មភាពរួច ត្រូវបាននគរបាលធ្វើការចាប់ខ្លួនបានទាំងអស់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ចោរហារយបានធ្វើសកម្មភាពលួចគាស់ផ្ទះប្រជាពលរដ្ឋយកបានស្រាបៀចំនួន៥៩កេះ បន្ទាប់ពីធ្វើសកម្មភាពរួច ត្រូវបាននគរបាលធ្វើការចាប់ខ្លួនបានទាំងអស់

​ហួសចិត្ត ចោរហារយ២នាក់គ្នី​គ្នា​០២​នាក់​បាន​ធ្វើ​សកម្មភាព​គាស់​ផ្ទះ​ពលរដ្ឋនាក់លក់ចាប់ហួយ លួច​យក​ទឹក​ផ្លែ​ឈើ និង​ស្រា​បៀរ​ចំនួន​៥៩​កេះ ត្រូវ​ម្ចាស់​គេ​តាម​ទាន់​ប្តឹង​សមត្ថកិច្ច​ឲ្យ​ចាប់ខ្លួន​
ខេត្តស្វាយរៀង ៖ មហាជន​ហួសចិត្ត ក្រុម​ចោរ​មាន​គ្នា​០២​នាក់​បាន​ធ្វើ​សកម្មភាព​គាស់​ផ្ទះ​លក់​ចាប់ហួយ​មួយ​កន្លែង លួច​យក​ទឹក​ផ្លែ​ឈើ និង​ស្រា​បៀរ​ចំនួន​៥៩​កេះ និង​អីវ៉ាន់​ចាប់ហួយ​មួយ​ចំនួន​ទៀត​ដឹក​ជញ្ជូន​តាម​ម៉ូតូ​រ៉ឺ​ម៉ក​ត្រូវ​ម្ចាស់​គេ​តាម​ទាន់​ប្តឹង​សមត្ថកិច្ច​ឲ្យ​ចាប់ខ្លួន​។ករណី​នេះ​បាន​កើតឡើង កាលពី​យប់​ថ្ងៃ​ទី​២៣ ធ្នូ ២០២២ ស្ថិត​នៅ​ភូមិ​ត្របែក ឃុំ​ស្វាយ​ជ្រំ ស្រុក​ស្វាយ​ជ្រំ​។

បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​ប្រជាពលរដ្ឋ​ម្ចាស់ទ្រព្យ​បាន​ប្តឹង​សមត្ថកិច្ច​ភ្លាម នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ខែធ្នូ ឆ្នាំ​២០២២ ដោយ​អនុវត្ត​តាម​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​របស់​លោក​ឧត្តមសេនីយ៍ត្រី ពេជ្រ វីរ​: ស្នងការ​នគរបាល​ខេត្ត​កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយ​ជ្រំ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ស្វាយ​ជ្រំ បាន​ធ្វើការ​បង្ក្រាប និង​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់ ដែល​បាន​ធ្វើ​សកម្មភាព​គាស់​ផ្ទះ​ប្រជាពលរដ្ឋ​លួច​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ កាលពី​យប់​ថ្ងៃ​ទី​២៣ ខែធ្នូ ឆ្នាំ​២០២២ ស្ថិត​នៅ​ភូមិ​ត្របែក ឃុំ​ស្វាយ​ជ្រំ ស្រុក​ស្វាយ​ជ្រំ ខេត្តស្វាយរៀង​។

ប្រភព​បន្ត​ទៀត​ថា ក្នុង​ប្រតិបត្តិការ​បង្ក្រាប​កម្លាំង​សមត្ថកិច្ច​យើង​បាន​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​បាន​០២​នាក់ និង​ដកហូត​វត្ថុ​តាង រួម​មាន​ម៉ូតូ ០២​គ្រឿង​, (​ម៉ូតូ​រ៉ឺ​ម៉ក​១​គ្រឿង​)​ទូរស័ព្ទ​ដៃ​០១​គ្រឿង​, ទឹក​ផ្លែ​ឈើ និង​ស្រា​បៀ​ចំនួន ៥៩​កេស និង​ឥ​វ៉ា​ន់​ចាប់ហួយ​មួយ​ចំនួន​ទៀត​។

បច្ចុប្បន្ន ជនសង្ស័យ​ទាំង​០២​នាក់ បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តស្វាយរៀង ចាត់ការ​តាម​នីតិវិធី​ច្បាប់​។ចំណែក​ទឹក​ផ្លែ​ឈើ ស្រា​បៀ និង​អីវ៉ាន់​ចាប់ហួយ ប្រគល់​ឲ្យ​ម្ចាស់​វិញ​ហើយ​។

សូម​រំលឹក​ថា ចោ​ជិះ​ម៉ូតូ​រ៉ឺ​ម៉ក និង​ម៉ូតូ​ធ្វើ​សកម្មភាព គាស់​តូប​លក់​គ្រឿងទេស​តាម​ភូមិ​ត្រូវ​អស់លក្ខណ៍​ពេល​ម្ចាស់​ដឹង​ទាន់​ក៏​ជិះ​ម៉ូតូ​តាម​ពីក្រោយ ស្គាល់​ថា ជា​អីវ៉ាន់​របស់​ខ្លួន​ប្តឹង​សមត្ថកិច្ច​ឲ្យ​ចាប់ខ្លួន​តែ​ម្តង​។​ក៏​ប៉ុន្តែ​មហាជន​សោកស្តាយ សមត្ថកិច្ច​ថតរូប​បិទមុខ​និង​មិន​បង្ហាញ​អត្តសញ្ញាណ​ជនសង្ស័យ​ឲ្យ​មហាជន​បាន​ស្គាល់​មុខ និង​ស្គាល់ឈ្មោះ​ងាយស្រួល​ចំណាំ​មុខ​ចោរ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.