ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

លោក យូ សិរីវុឌ្ឍ និង លោក ភឺន ផល្លា បន្តជួបកម្មករ កម្មការិនី បង្ហាញគោលនយោបាយការងាររបស់បក្សប្រជាជនកម្ពុជា

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ លោក យូ សិរីវុឌ្ឍ ក្រុមការងារពិសេសរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងលោក ភឺន ផល្លា ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីប្រមាណ ៥០០នាក់ មកពីរោងចក្រ ឌីន ហាន នៅភូមិតំណាក់ សង្កាត់មានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជំនួបជាមួយកម្មករ កម្មការិនីនៅថ្ងៃអាទិត្យ ទី២៥ ខែធ្នូ ឆ្នាំ២០២២នេះ ធ្វើឡើងក្នុងគោលបំណងពីគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចជាប្រមុខ លើការបង្កើតការងារជូនប្រជាពលរដ្ឋតាមរយៈជំរុញការបង្កើតរោងចក្រសហគ្រាស និងការទាក់ទាញការវិនិយោគពីក្រៅប្រទេសជាដើម។

លោក យូ សិរីវុឌ្ឍ បានលើកឡើងថា សម្តចតេជោ ហ៊ុន សែន តែងតែយកចិត្តទុកដាក់ខ្ពស់លើការបង្កើតការងារជូនប្រជាពលរដ្ឋ តាមរយៈការបង្កើតគោលនយោបាយវិនិយោគ គាំពារវិស័យឯកជន និងចាត់ទុកវិស័យឯកជនជាដៃគូអភិវឌ្ឍន៍សំខាន់របស់រាជរដ្ឋាភិបាល។ បន្ថែមពីលើនោះ សម្តេចតេជោតែងស្វះស្វែងរកការវិនិយោគពីក្រៅប្រទេសផងដែរ។ រាល់ពេលទស្សនកិច្ចនៅក្រៅប្រទេស ឬជួបជាមួយភ្ញៀវបរទេស សម្តេចតេជោមិនភ្លេចឡើយការអំពាវនាវឱ្យពួកគេវិនិយោគនៅកម្ពុជា។

សម្រាប់លោក យូ សិរីវុឌ្ឍ គោលនយោបាយវិនិយោគ និងការយកចិត្តទុកដាក់លើការវិនិយោគនេះហើយ ជាហេតុនាំឱ្យមានការបង្កើតការដ្ឋានការងារជាច្រើនសម្រាប់ប្រជាពលរដ្ឋ ជាមួយប្រាក់ឈ្នួលកាន់តែល្អពីមួយឆ្នាំទៅមួយឆ្នាំ។

ក្នុងឱកាសនោះ លោក យូ សិរីវុឌ្ឍ ក៏បានលើកឡើងផងដែរថា ពីកត្តាសុខសន្តិភាព។ សុខសន្តិភាពនេះហើយ ដែលនាំឱ្យមានការវិនិយោគ និងធានាមានការងារជូនប្រជាពលរដ្ឋនោះ។

ក្នុងន័យនេះ ទាំងលោក យូ សិរីវុឌ្ឍ និងលោក ភឺន ផល្លា បានណែនាំឱ្យកម្មករ កម្មការិនីទាំងអស់ ត្រូវរួមគ្នាការពារសុខសន្តិភាព ដែលកំពុងមាននាពេលបច្ចុប្បន្ននេះ ដើម្បីមានការងារធ្វើបន្ត និងលើកកម្ពស់ជីវភាពឱ្យកាន់តែល្អប្រសើរ។ ជាពិសេសរក្សាសុខសន្តិភាពអោយបាន។

លោក យូ សិរីវុឌ្ឍ និងលោក ភឺន ផល្លា បានអំពាវនាវកម្មករ កម្មារិនី ឱ្យបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីសម្តេចតេជោ បន្តដឹកនាំប្រទេសជាជំហររក្សាសុខសន្តិភាព និងរក្សាការងារជូនបងប្អូនកម្មករ កម្មការីនីទូទាំងប្រទេសកម្ពុជា។

លោក យូ សិរីវុឌ្ឍ និងលោក ភឺន ផល្លា ក៏បានស្នើឱ្យកម្មករ កម្មការិនីទាំងអស់ ប្រឹងប្រែងយកចិត្តទុកដាក់ធ្វើការងារ ហើយបើមានបញ្ហាត្រូវជជែកដោះស្រាយបញ្ហាដោយសន្តិវិធី កុំធ្វើសកម្មភាពនានា ដែលអាចនាំឱ្យរំខានដល់សង្វាក់ផលិតកម្ម៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.