ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

ជនជាតិឥណ្ឌូនេស៊ី៨នាក់ ត្រូវបាននគរបាលឃាត់សួនាំ ខណ:ព្យាយាមឆ្លងដែនខុសច្បាប់ ទៅប្រទេសថៃ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ជនជាតិឥណ្ឌូនេស៊ី៨នាក់ ត្រូវបាននគរបាលឃាត់សួនាំ ខណ:ព្យាយាមឆ្លងដែនខុសច្បាប់ ទៅប្រទេសថៃ

ខេត្តបន្ទាយមានជ័យ៖ យោងការណែនាំនិងការដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ កម្លាំងនគរបាលទាំងអស់ត្រូវទប់ស្កាត់បង្ក្រាប រាល់បទល្មើសឆ្លងដែនខុសច្បាប់ និងបទល្មើនានាកន្លងមក។

កម្លាំងនគរបាលនៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៩១១ នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ ម៉ោង១៨:៣០នាទីកម្លាំងប៉ុស្តិ៍សិលាខ្មែរ បានស្ទាក់ឃាត់ជនជាតិឥណ្ឌូនេស៊ី ចំនួន ០៨នាក់(ប្រុស) ដែលបម្រុងលួចឆ្លងដែន ទៅប្រទេសថៃ ដោយខុសច្បាប់ នៅត្រង់ចំណុចខាងលិចប៉ុស្តិ៍ប្រហែល៥០០ម៉ែត្រ
ភូមិសិលាខ្មែរឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខណះពេលនេះមេខ្យល់បានគេចខ្លួនបាត់ស្រម៉ោល។

ជនជាតិឥណ្ឌូនេស៊ីខាងលើ ត្រូវបានបញ្ជូនមក
ទីបញ្ជាការវរ: ដើម្បីសួរនាំ និងផ្តល់កន្លែងស្នាក់នៅបណ្ដោះអាសន្ននិងរងចាំបទបញ្ជាថ្នាក់លើ ចាត់ការបន្តតាមនីតិវិធី៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.