ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

លោក គួច ចំរើន នាំអំណោយជូនយុវតីម្នាក់រស់នៅជាមួយយាយមុខរបរលាងចានតាមរោងការ ក្រោយប្រឡងជាប់បាក់ឌុបទទួលបាននិទ្ទេស A

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ព្រះសីហនុ​)៖​ លោក​ គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២ បានចុះសួរសុខទុក្ខនិងនាំយកអំណោយចែកជូនគ្រួសារយុវតី​ ភាព ស្រីណាក់​ ដែលបានប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ទទួលបាននិទ្ទេស A នៅភូមិចំការកៅស៊ូ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ​។

យុវតី ភាព ស្រីណាក់​ បានឱ្យដឹងថា​ រូបគេបានមករស់នៅជាមួយតាយាយនៅស្រុកព្រៃនប់នេះ ហើយពេលទំនេរពីការសិក្សារៀនសូត្រនៅសាលា រូបគេបានទៅជួយលាងចាន​តាមរោងការ រោងបុណ្យ​ ស៉ីឈ្នួលលាងម៉ូតូ ដើម្បីរកចំណូលយកមកជួយផ្គត់ផ្គង់គ្រួសារ។ ប៉ុន្តែប៉ុន្មានថ្ងៃមកនេះ ផ្ទះលោកតាលោកយាយរបស់យុវតីរូបនេះបានជួបនូវគ្រោះខ្យល់កន្ត្រាក់ បណ្ដាលឱ្យរបើកដំបូល។

នាឱកាសនោះ លោក​ គួច ចំរើន បានក៏ពាំនាំការផ្ញើសួសុខទុក្ខ និងសេចក្តីនឹងរលឹកពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចំពោះគ្រួសារយុវតី ភាព ស្រីណាក់ ដែលបានរងផលប៉ះពាល់ខ្យល់កន្រ្តាក់ខូចខាតផ្ទះសម្បែងយ៉ាងដូច្នេះ។

លោកប្រធានក៏បានណែនាំឱ្យយុវតីរូបនេះបន្តសិក្សាតទៅមុខទៀត ដើម្បីយកចំណេះជំនាញ ព្រោះចំណេះវិជ្ជាគឺអាចរកការងារល្អ និងទទួលបានប្រាក់ខែកាន់តែច្រើន ដើម្បីជួយសម្រួលការលំបាកក្នុងគ្រួសារថែមទៀត។

លោក គួច ចំរើន ក៏បាននាំយកអំណោយរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុចែកជូនគ្រួសារយុវតី​ ភាព ស្រីណាក់​ មានដូចជាអង្គរ២៥គីឡូក្រាម មី១កេស ទឹកត្រី១យួរ ត្រីខ១០កំប៉ុង ឃីតមួយកញ្ចប់ (មុង១ ភួយ១ ក្រមា១ សារុង១) និងថវិកា២លានរៀលផងដែរ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.