ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

អភិបាលខេត្តពោធិ៍សាត់ នាំអំណោយចែកជូនកងកម្លាំងជួរមុខនៅតាមព្រំដែនកម្ពុជា-ថៃ ក្នុងស្រុកវាលវែង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ពោធិ៍សាត់)៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២នេះ បានជួបសំណេះសំណាល និងនាំយកអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ចែកជូនកងកម្លាំងសមត្ថកិច្ចដែលឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងឃុំថ្មដា ស្រុកវាលវែង ក្នុងនោះរួមមានកងកម្លាំងអនុសេនាធំលេខ១ កងកម្លាំងវរការពារព្រំដែនលេខ៥០១ កងកម្លាំងវរសេនាតូចលេខ១ និងកងកម្លាំងនគរបាលការពារព្រំដែនគោកលេខ៨២៥។

លោក ខូយ រីដា បានផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន រួមទាំងលោក ហ៊ុន ម៉ាណែត ដែលតែងតែយកចិត្តទុកដាក់គិតគូរជានិច្ចដល់សុខទុក្ខរបស់កងកម្លាំងយោធា និងកងកម្លាំងនគរបាលដែលកំពុងឈរជើងការពារព្រំដែន (សមរភូមិមុខ) និងសម្តែងការកោតសរសើររាល់ការពុះពារការលំបាកខិតខំបំពេញភារកិច្ចរបស់កងម្លាំង ក្នុងកិច្ចការពារបូរណភាពទឹកដី អធិបតេយ្យជាតិ ចូលរួមកសាងព្រំដែនមិត្តភាព សន្តិភាព សហប្រតិបត្តិការជាមួយប្រទេសជិតខាង ជាមិត្តភូមិផងរបងជាមួយបានល្អប្រសើរ។ បន្ថែមពីនោះ លោកបានលើកទឹកចិត្តដល់កងកម្លាំងទាំងអស់ឱ្យបន្តកិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសជិតខាង និងមិនត្រូវធ្វើកិច្ចការងារណាមួយ ដែលធ្វើឱ្យរាំងស្ទះដល់កិច្ចដំណើរការបើកច្រកព្រំដែនមួយនេះទៅជាច្រកអន្តរជាតិនោះឡើយ។

លោកបានឱ្យដឹងថា បើទោះបីជាលោកទើបនឹងចូលកាន់មុខតំណែង ជាអភិបាលគ្រប់គ្រង និងដឹកនាំខេត្ត បានរយៈពេលជាង១ខែមកនេះ លោកបានចាប់អារម្មណ៍នឹងគិតគូរខ្ពស់ពីសុខទុក្ខ និងបានផ្សារភ្ជាប់រវាងសមរភូមិមុខ និងសមរភូមិក្រោយ ស្របតាមអនុសាសន៍ណែនាំរបស់សម្តេចតេជោ ហ៊ុន សែន តាមរយៈការចុះសាកសួរសុខទុក្ខ និងនាំយកអំណាយទៅប្រគល់ជូនកងកម្លាំងយោធា និងកងកម្លាំងនគរបាល ដែលកំពុងឈរជើងការពារខ្សែបន្ទាប់ព្រំដែន ជាក់ស្តែងដូចជាកងកម្លាំងអនុសេនាធំលេខ១ កងកម្លាំងវរការពារព្រំដែនលេខ៥០១ កងកម្លាំងវរសេនាតូចលេខ១ និងកងកម្លាំងនគរបាលការពារព្រំដែនគោកលេខ៨២៥ ដោយមិនអាចកាត់ផ្តាច់ពីគ្នាបានឡើយ។ ជាមួយគ្នានោះ លោកនឹងខិតខំព្យាយាមរកពេលវេលាសមស្របណាមួយ ដើម្បីចុះសួរសុខទុក្ខបងប្អូនកងកម្លាំងទាំងអស់ឱ្យបានមួយឆ្នាំ២ដង។

លោកបានថ្លែងទៀតថា ដើម្បីធានាដល់ភាពរុងរឿងថ្កុំថ្កើងរបស់ប្រទេសជាតិ និងវិបុលភាពសុខសាន្តរបស់ប្រជាជននាពេលបច្ចុប្បន្ននេះ ក៏ដូចជាទៅថ្ងៃអនាគត គឺមានតែសុខសន្តិភាព និងស្ថិរភាព របៀបរៀបរយ ជាបុព្វហេតុដើម្បីធានាឱ្យប្រទេសកម្ពុជាបន្តអភិវឌ្ឍន៍ទៅមុខ ដែលនេះគឺជាស្នាដៃនិងជាសមិទ្ធផលដ៏ធំធេងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ ក្នុងការដឹកនាំប្រទេសជាតិឱ្យមានការរីកចម្រើនជឿនលឿនជាលំដាប់។ លោក ខូយ រីដា ក៏បានវាយតម្លៃខ្ពស់ដល់កងជួរមុខទាំងអស់ ដែលមានទឹកចិត្តមោះមុខ ក្នុងការការពារទឹកដី និងរាជរដ្ឋាភិបាលស្របច្បាប់ប្រកបដោយភាពអង់អាចក្លាហាន។

អំណោយរបស់សម្តេចតេជោដែលត្រូវប្រគល់ជូនកងកម្លាំងជួរមុខចំនួន៤អង្គភាព ដោយក្នុងមួយអង្គភាពទទួលបានអង្ករ មី ទឹកត្រី ទឹកស៊ីអ៉ីវ ប្រហុក ត្រីងៀត ស្រាបៀរ អាវរងារ និងថវិកាតាមកំណត់អង្គភាពធំតូច ព្រមទាំងបានដោះស្រាយបញ្ហាប្រឈមរបស់អង្គភាពនីមួយៗ ទាក់ទងនឹងការស្នើសុំស័ង្កសី ធុងទឹកជ័រ ក្បឿង បង្គោលអង់តែន, អគារសាលារៀន និងដីសម្រាប់អាស្រ័យផលផងដែរ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.