ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

សម្តេចតេជោ ឆ្លៀតជួបអបអរសាទរកុមារា ទៀង គឹមហុង បេក្ខជនបាក់ឌុបក្មេងជាងគេ និងប្រកាសជួយឱ្យសិក្សាចប់ថ្នាក់បណ្ឌិតផ្នែកវិទ្យាសាស្ត្រ 

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

(ភ្នំពេញ)៖ នៅល្ងាចថ្ងៃសៅរ៍ ទី២៤ ខែធ្នូ ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានឆ្លៀតជួបអបអរសាទរកុមារា ទៀង គឹមហុង បេក្ខជនបាក់ឌុបក្មេងជាងគេ ជាមួយការប្រកាសជួយឱ្យកុមារារូបនេះសិក្សាចប់បណ្ឌិតផ្នែកវិទ្យាសាស្ត្រ។

សម្តេចតេជោ បានបញ្ជាក់លើទំព័រហ្វេសប៊ុកយ៉ាងដូច្នេះ «ល្ងាចនេះឆ្លៀតជួបចៅ ទៀង គឹមហុង ដែលប្រឡងជាប់បាក់ឌុបនិទេ្ទសC ក្នុងវ័យ១៣ឆ្នាំ៣ខែ ៥ថ្ងៃ ដើម្បីពិភាក្សាជាមួយឪពុកម្តាយ និងចៅ សម្រាប់ការសិក្សានៅមហាវិទ្យាល័យ»។

សម្តេចតេជោ បានបន្ថែមថា «ខ្ញុំបានសម្រេចបំណងទីមួយរបស់ខ្ញុំ គឺបានធ្វើឱ្យ គឹមហុង ជាប់បាក់ឌុប ដែលក្មេងជាងគេនៅកម្ពុជា។ បំណងបន្តរបស់ខ្ញុំ គឺជួយ គឹមហុង ឱ្យជាប់បរិញ្ញាបត្រ និងបញ្ញាបត្រជាន់ខ្ពស់ ដែលក្មេងជាងគេ និងមានសមត្ថភាពល្អនាពេលខាងមុខ។ បំណងចុងក្រោយរបស់ខ្ញុំ គឺបណ្តុះបណ្តាល គឹមហុង ឱ្យជាប់ថ្នាក់បណ្ឌិតខាងវិទ្យាសាស្រ្ត ដែលមានគុណភាពខ្ពស់ឱ្យខាងតែបាន ដើម្បីរួមចំណែកកសាងប្រទេសជាតិ និងគ្រួសារ»។

សូមរំលឹកថា កុមារា ទៀង គឹមហុង ត្រូវបានគេចាត់ទុកជាកុមារអច្ឆរិយៈមួយរូប ដោយសារតែរូបគេមានសមត្ថភាពយល់ដឹងផ្នែកគណិតវិទ្យា និងអក្សរខ្មែរតាំងពីអាយុ២ឆ្នាំកន្លះ។

លុះឆ្នាំ២០០៧ ពេលមានអាយុ ៨ឆ្នាំ កុមារារូបនេះ ក៏មានឱកាសបានជួបសម្តេចតេជោ ហ៊ុន សែន ហើយសម្តេច ក៏បានរៀបចំឱ្យរូបគេបានចូលរៀនកម្រិតវិទ្យាល័យនៅសាលាប៊ែលធីអន្តរជាតិ។

សម្តេចតេជោ ក៏បានគាំទ្ររាល់ការចំណាយផ្សេងៗសម្រាប់ការសិក្សា និងការរស់នៅរបស់គេផងដែរ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.