ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

សម្ដេចក្រឡាហោម ស ខេង ប្រគល់ពានរង្វាន់ដល់កីឡាករជ័យលាភីនៃការប្រកួតកីឡាវាយកូនគោល «ពានរង្វាន់សម្តេចតេជោលើកទី៦»

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាតំណាងសម្តេចតេជោនាយករដ្ឋមន្ត្រី បានអញ្ជើញប្រគល់ពានរង្វាន់ដល់កីឡាករជ័យលាភីដែលបានចូលរួមក្នុងការប្រកួតកីឡាវាយកូនគោល «ពានរង្វាន់សម្តេចតេជោលើកទី៦» នារសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២ នៅទីលានវាយកូនគោលវឌ្ឍនៈហ្គោលរីហ្សត ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ពិធីបើកការប្រកួតកីឡាវាយកូនគោលពានរង្វាន់សម្តេចតេជោលើកទី៦នេះ ធ្វើឡើងក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសនៃការអបអរសាទរការបិទបញ្ចប់ភ្លើងសង្គ្រាមនៅកម្ពុជា ក្រោមនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោតាំងពីឆ្នាំ១៩៩៨ ហើយរហូតដល់ឆ្នាំ២០២២នេះ គឺមានរយៈពេល២៤ឆ្នាំហើយ។

ការប្រកួតនៅឆ្នាំនេះមានការចូលរួមពីកីឡាករជាតិ-អន្តរជាតិសរុបប្រមាណ១៧២រូប។ ការប្រកួតនេះមានការប្រកួតជាក្រុម និងការប្រកួតជាឯកត្តជនផ្នែកបុរសនិងនារី។

ក្រោយបញ្ចប់ការប្រកួត កីឡាករជ័យលាភីក៏បានបង្ហាញឡើង និងទទួលបានកិត្តិយសពីសំណាក់សម្ដេចក្រឡាហោម ស ខេង ក្នុងនាមតំណាងសម្ដេចតេជោ ហ៊ុន សែន ក្នុងការអញ្ជើញប្រគល់ពានរង្វាន់ជូនម្ចាស់ជ័យលាភីទាំងនោះ។

សម្រាប់ពានរង្វាន់ជាក្រុម (West Course) រួមមាន៖
* លេខ១ បានទៅលើក្រុមកីឡាករដែលរួមមាន៖ សម្ដេចក្រឡាហោម ស ខេង នាយឧត្តមសេនីយ៍ នេត សាវឿន និងនាយឧត្តមសេនីយ៍ គៀត ចន្ទថារិទ្ធ។
* លេខ២ បានទៅលើក្រុមកីឡាករដែលរួមមាន៖ លោកឧកញ៉ា ឈុន អូន លោកឧកញ៉ា សំអាង និងលោកឧកញ៉ា សៀន សូយ៉ានី។
* លេខ៣ បានទៅលើក្រុមកីឡាករដែលរួមមាន៖ លោកឧកញ៉ា លី ឃុនថៃ លោក ហាន់ ចឺ (Han Zhe) និងលោក សួស សារិទ្ធ។

សម្រាប់ពានឯកត្តជនផ្នែកនារី (Est Course) រួមមាន៖
* ពាននារី Gross Score បានទៅលើកីឡាការិនី Rann Sokouey។
* ពាននារី CGF-HDC លេខ១ បានទៅលើកីឡាការិនី Keo Sokneang។
* ពាននារី CGF-HDC លេខ២ បានទៅលើកីឡាការិនី Khun Longnich។

សម្រាប់ពានឯកត្តជនផ្នែកនារី (Est Course) រួមមាន៖
ប្រភេទពាន CGF-HDC៖
* ពានបុរស CGF-HDC លេខ១ បានទៅលើលោក Harm Vantha។
* ពានបុរស CGF-HDC លេខ២បានទៅលើលោក Ung Raksmey។
* ពានបុរស CGF-HDC លេខ៣ បានទៅលើលោក Pay Sam។

ប្រភេទពាន Gross Score៖
* ពានបុរស Gross Score លេខ១ បានទៅលើលោកឧកញ៉ា Ly Hong។
* ពានបុរស Gross Score លេខ២ បានទៅលើលោក Peou Pich Meta។
* ពានបុរស Gross Score លេខ៣ បានទៅលើលោក Seng Van Sieha។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនគោលនាថ្ងៃនេះដែរ ក៏ជាការបង្កើតបរិយាកាសរឹតចំណង មេត្រីភាព សាមគ្គីភាពរវាងអ្នកលេងកីឡាវាយកូនគោលផងដែរ។ កីឡាករដែលចូលរួមប្រកួតនេះ ភាគច្រើនជាថ្នាក់ដឹកនាំរាជរដ្ឋាភិបាល តាមបណ្តាក្រសួងស្ថាប័នរបស់រដ្ឋ អភិបាលខេត្ត ព្រមទាំងឯកអគ្គរាជទូត/រដ្ឋទូត បណ្តាប្រទេសជាមិត្តប្រចាំនៅកម្ពុជា៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.