ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
នាយប៉ុស្តិ៍ច្រករបៀងព្រំដែនសំរោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ទៅវៀតណាមយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ!

លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិនចូលរួមអបអរសាទរលទ្ធផលប្រឡងបាក់ឌុបឆ្នាំសិក្សា២០២១-២០២២

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិនចូលរួមអបអរសាទរលទ្ធផលប្រឡងបាក់ឌុបឆ្នាំសិក្សា២០២១-២០២២

 

ខេត្តប៉ៃលិន ៖ នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២នេះ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានចូលរួមអបអរសាទរជាមួយលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២១-២០២២ ដោយបានបង្ហោះក្នុងបណ្តាញសង្គមដោយសរសេរថា ”ខ្ញុំសូមចូលរួមអបអរសាទរចំពោះបេក្ខជនដែលបានជាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២១-២០២២ សម័យប្រឡង ០៥-០៦ ធ្នូ ២០២២ ទាំងអស់គ្នា។ លទ្ធផលនៃការប្រឡងពិតជាបានឆ្លុះបញ្ចាំងនូវការព្យាយាមរៀនសូត្ររបស់ប្អូនៗសិស្សានុសិស្សក្នុងពេលកន្លងទៅគួបផ្សំជាពិសេសជាមួយនឹងកិច្ចខិតខំប្រឹងប្រែង និងការលះបង់របស់លោកគ្រូ អ្នកគ្រូទាំងអស់គ្នាផងដែរ។ ខ្ញុំសូមថ្លែងអំណរគុណចំពោះក្រសួងអប់រំ យុវជន និងកីឡាចំពោះកិច្ចខិតខំប្រឹងប្រែងពង្រឹង និងពង្រីកគុណភាពអប់រំ ជាពិសេសរក្សាបាននូវសុក្រិតភាព និងសុចរិតភាពនៃការប្រលងថ្នាក់ជាតិគ្រប់ភូមិសិក្សាដោយឈរលើគោលការណ៍ «អ្នកចេះគឺជាប់»។ ជាមួយគ្នានេះ ខ្ញុំក៏សូមថ្លែងអំណរគុណដល់ស្ថាប័នពាក់ព័ន្ធដែលរួមមាន អង្គភាពប្រឆាំងអំពើពុករលួយ អាជ្ញាធរដែនដី កងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងយុវជន សហភាពសហព័ន្ធយុវជនកម្ពុជាគ្រប់រូបដែល បានចូលរួមចំណែកធ្វើឱ្យការប្រឡងនៅឆ្នាំសិក្សានេះប្រព្រឹត្តទៅបានដោយរលូន និងបានជោគជ័យ។ ធនធានមនុស្សគឺជាសសរស្តម្ភដ៏រឹងមាំរបស់ប្រទេសជាតិ និង សម្រាប់ខេត្តយើង ដែលជាចំណែកដ៏សំខាន់ក្នុងការកសាង អភិវឌ្ឍប្រទេសជាតិទាំងបច្ចុប្បន្ន និងអនាគត។ ទន្ទឹមនឹងនេះ សូមប្អូនៗដែលមិនបានជាប់ សូមកុំអស់សង្ឃឹមហើយខិតខំព្យាយាមម្តងទៀតនៅឆ្នាំក្រោយ ឬអាចជ្រើសរើសមុខជំនាញវិជ្ជាជីវៈណាមួយដើម្បីជាមូលដ្ឋានសម្រាប់ប្រកបរបរចិញ្ចឹមជីវិតទៅតាមលទ្ធភាព និងសមត្ថភាពផ្ទាល់ខ្លួន។

បើតាមរបាយការណ៍លោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តប៉ៃលិនបានឱ្យដឹងថា ស្ថិតិបេក្ខជនប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា សម័យប្រឡង ០៥ ធ្នូ ឆ្នាំ២០២២ នេះ គឺមានសិស្សមកប្រឡងសរុបចំនួន៥៥០នាក់ ស្រី៣១៧នាក់ សិស្សប្រឡងជាប់សរុបចំនួន៤០១នាក់ ស្រី២៥១នាក់។ ហើយសិស្សប្រឡងជាប់និទ្ទេស A ចំនួន០២នាក់ (ស្រី) ជាប់និទ្ទេស B ចំនួន២៩នាក់ ស្រី២៥នាក់ ជាប់និទ្ទេស C ចំនួន ៦៦នាក់ ស្រី៤៣នាក់ ជាប់និទ្ទេស D ចំនួន១៣៦នាក់ ស្រី៨៧នាក់ និងនិទ្ទេស E ចំនួន១៦៨នាក់ ស្រី៩៤នាក់៕

 

 

 

 

 

 

 

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.