ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
នាយប៉ុស្តិ៍ច្រករបៀងព្រំដែនសំរោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ទៅវៀតណាមយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ!

មន្ដ្រីជាន់ខ្ពស់ក្រសួងសង្គមកិច្ច គាំទ្រវេទិកាជាតិ ស្ដីពីការងារ និងមុខរបរ ដើម្បីបើកឱកាសការងារសម្រាប់ជនមានពិការភាព

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ លោក ហាច ហ៊ាន អនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានបង្ហាញការគាំទ្រ ចំពោះវេទិកាជាតិ ស្ដីពីការងារ និងវេទិកាជាតិ ស្ដីពីការងារ និងមុខរបរប្រកបដោយបរិយាបន្មសម្រាប់ជនមានពិការភាព ដ្បិតលោកយល់ថា វេទិកានេះ មានសារៈសំខាន់ និងបានរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការគាំពារ និងបើកឱកាសការងារសម្រាប់ជនមានពិការភាព ។

ការបង្ហាញសុទិដ្ឋិនិយមនេះ បន្ទាប់ពីលោកបានអញ្ជើញចូលរួមពិធីបើកវេទិកាជាតិខាងលើ ក្រោមការសហការរៀបចំ រវាងអង្គការសកម្មភាពប្រជាជនដើម្បីការអភិវឌ្ឍន៍បរិយាបន្ន (PAFID) ជាមួយអង្គការដៃគូជាច្រើនទៀត ដែលគាំទ្រដោយនាយកដ្ឋានសុខុមាលភាពជនពិការនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក៏ដូចជាក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដោយមានអ្នកចូលរួមប្រមាណ ១៦៨នាក់ ក្នុងនោះក៏មានជនមានពិការភាពជិត ១០០នាក់ផងដែរ កាលពីថ្ងៃទី២៣ ខែធ្នូ នៅសណ្ឋាគារភ្នំពេញ ។

មន្ដ្រីជាន់ខ្ពស់រូបនេះ បានបញ្ជាក់ថា រាជរដ្ឋាភិបាល បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការគាំពារជនមានពិការភាព ពិសេសសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលបានយកចិត្តទុកដាក់ខ្ពស់ជានិច្ច លើបងប្អូនជនពិការទូទាំងប្រទេស ។ តែលើសពីនេះ ជនពិការក៏ទាមទារការគាំពារ និងការលើកទឹកចិត្តពីបងប្អូនក្នុងសហគមន៍ផងដែរ ។ ដូច្នេះការរៀបចំវេទិកានេះ គឺជាការផ្ដល់នូវភាពកក់ក្ដៅ និងផ្ដល់នូវឱកាសការងារផ្សេងៗ ទាំងក្នុងវិស័យរដ្ឋ និងឯកជន ។

លោក ហាច ហ៊ាន បន្ថែមថា «វេទិកានេះ យើងបានជំរុញទៅដល់វិស័យដៃគូផ្សេងៗ ឲ្យគាត់ជួយដល់ពួកយើង ព្រោះពិការភាពនេះ មិនមែនជាបន្ទុករបស់អ្នកណាទេ ។ រាជរដ្ឋាភិបាលបានប្រឹងប្រែងហើយ តែក៏ត្រូវ មានការចូលរួមពីវិស័យឯកជនដែរ ។ វិស័យឯកជន ខ្ញុំសំដៅដល់រោងចក្រ សហគ្រាស ឲ្យគាត់ប្រឹងប្រែង ។ ខ្ញុំឃើញថា ភាគរយនៃរោងចក្រ សហគ្រាស លោកបានកើនឡើងនៃការទទួលយកនូវជនមានពិការភាពធ្វើទៅការងាររបស់គាត់នូវកូតា ១% កើនឡើងច្រើន» ។

ឆ្លៀតឱកាសនោះ លោកបានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការរួមចំណែកទាំងអស់នេះ ហើយវិស័យឯកជន ដែលបានអនុវត្តនូវកាតព្វកិច្ចនេះ ក៏បានសម្ដែងនូវសេចក្ដីរីករាយ ហើយអ្នកទិញ ក៏សប្បាយចិត្ត ចំពោះសកម្មភាពគាំពារ និងលើកទឹកចិត្តជនមានពិការភាព នៅតាមរោងចក្រ និងសហគ្រាសរបស់ខ្លួនេះដែរ ។ តាមរយៈនេះ លោកសង្ឃឹមថា ទាំងវិស័យរដ្ឋ និងឯកជន នឹងបន្ដបើកឱកាសការងារ ក៏ដូចជាការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈផ្សេងៗ ដល់ជនមានពិការភាព ដើម្បីផ្ដល់នូវការងារសមរម្យ និងអាចរកចំណូលចញ្ចឹមខ្លួនឯងបាន ដោយមិនបាច់ពឹងពាក់អ្នកដទៃ ៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.