ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

លោក ហ៊ុន ម៉ានី អបអរសាទរចំពោះលទ្ធផលនៃមហាសន្និបាតរបស់សមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា និងអបអរសាទរប្រធានសមាគមទើបជាប់ឆ្នោតថ្មី

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអបអរសាទរចំពោះលទ្ធផល នៃមហាសន្និបាត របស់សមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា និងអបអរសាទរ ប្រធានសមាគមអាណត្តិទី៩ ដែលទើបជាប់ឆ្នោតថ្មី។

ការអបអរនេះ ក្នុងឱកាសដែល សមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា បានរៀបចំមហាសន្និបាតសាមញ្ញលើកទី៩ ក្រោមអធិបតីភាពលោកបណ្ឌិត ស៊ាន បូរ៉ាត រដ្ឋលេខាធិការ និងជាតំណាងលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីនៃក្រសួងអប់រំ យុវជន និង កីឡា និងជាប្រធានកិត្តិយសសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា នៅសណ្ឋាគារអ័កហ្វូដព្រីមៀរ ភ្នំពេញ។

ជាមួយគ្នានេះផងដែរ សមាគមបានរៀបចំពិធីជប់លៀងពេលល្ងាច ក្រោមអធិបតីភាពលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា។

លោក ផាន់ សុភា ប្រធានលេខាធិការដ្ឋានរបស់សមាគម បានលើកឡើង ទោះស្ថិតក្នុងស្ថានភាពដ៏លំបាក ដោយសារការរីករាលដាលនៃជំងឺកូវីដ១៩យ៉ាងណាក៏ដោយ ក្នុងអាណត្តិទី៧-៨ ក្រោមការដឹកនាំរបស់ ឯកឧត្ដម ស្រ៊ាង គឹមលី សមាគមបានសម្រេចសមិទ្ធផលធំៗចំនួន៥ ដូចខាងក្រោម៖

១៖ បានជួយក្រសួងអប់រំ យុវជន និងកីឡា ក្នុងការទទួលធ្វើជាម្ចាស់ផ្ទះ ទទួលកម្មវិធី SSEAYP 2017 ប្រកបដោយភាពរលូន និងភាពជោគជ័យយ៉ាងត្រចះត្រចង់។
២៖ បានសាងសង់បណ្ណាល័យមួយនៅក្នុងឃុំដំណាស់រាំង ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ អស់ថវិកាសរុបជាង ៣០,០០០ ដុល្លារអាមេរិក ដែលថវិកានេះបានមកពីការរៃអង្គាស។
៣៖ បានប្រមែប្រមូលគៀងគរអតីតអ្នកចូលរួមកម្មវិធី ព្រមទាំងអតីតប្រធានសមាគមទាំងអស់ ឲ្យមកចូលរួមជួយសមាគមបានកាន់តែច្រើន។
៤៖ បានធ្វើបច្ចុប្បន្នភាពព័ត៌មានសមាជិកសមាគម សម្រេចបានជិត១០០%។
៥៖ បានរៃអង្គាស បានថវិកាសរុបចំនួន ៤.២៥០ ដុល្លារអាមេរិក ជូនរាជរដ្ឋាភិបាល តាមរយៈសហភាពសហព័ន្ធយុវជនកម្ពុជា ដើម្បីចូលរួមក្នុងការទិញវ៉ាក់សាំងការពារជំងឺកូវីដ១៩។

លោក ស្រ៊ាង គឹមលី បានលើកឡើងថា «ការងារស្ម័គ្រចិត្តរបស់ខ្ញុំនៅក្នុងសមាគមក្នុងរយៈពេល១៨ឆ្នាំនេះ គឺជាសុបិន្តមួយដ៏ល្អរបស់ខ្ញុំ ជាពេលវេលាដ៏កក់ក្ដៅ ដ៏មានអត្ថន័យ ជាពេលវេលាដែលខ្ញុំ បានចូលរួមធ្វើការងារជួយសង្គម បានអភិវឌ្ឍរៀនសូត្របានយ៉ាងច្រើនបំផុត ជាទុននៃចំណេះដឹង និងបទពិសោធន៍ដែលបានប្រែក្លាយខ្ញុំជាខ្លួនខ្ញុំនៅថ្ងៃនេះ»។

លោក ចាន់ សុផល អតីតប្រធានសមាគមអាណតិ្តទី៤ និងជាប្រធានគណៈកម្មការរៀបចំ ការបោះឆ្នោតជ្រើសរើសប្រធានសមាគមថ្មី បានប្រកាសលទ្ធផលនៃបោះឆ្នោតជូនអង្គមហាសន្និបាត ជ្រាបថា៖ ឧកញ៉ា ហោ សំណាង ត្រូវបានជាប់ឆ្នោតជាប្រធានសមាគមសម្រាប់អាណត្តិថ្មី ទទួលបានសំឡេងគាំទ្រ ៩៧%។

នៅក្នុងកម្មវិធីជួបជុំអាហារសាមគ្គី នារាត្រី ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២ នាពេលកន្លងទៅនោះ លោក ហ៊ុន ម៉ានី បានអបអរសាទរចំពោះលទ្ធផលនៃមហាសន្និបាតរបស់សមាគម និងអបអរសាទរ ប្រធានសមាគមអាណត្តិទី៩ដែលទើបជាប់ឆ្នោតថ្មី។

លោកប្រធាន បានវាយតម្លៃខ្ពស់នូវសមិទ្ធផលការងារក្នុងឆ្នាំកន្លងមក និងស្ងើចសរសើរនិងបង្ហាញនូវការគំាទ្រចំពោះសមាគម ដែលជាអង្គដ៏សកម្មនិងមានប្រសិទ្ធភាពខ្ពស់ក្នុងការអភិវឌ្ឍយុវជន។

ក្រៅពីនេះ លោកប្រធាន ក៏បានផ្តល់នូវចំណាប់អារម្មណ៍ផ្ទាល់ខ្លួន បំផុសគំនិតយល់ដឹង អំពីភាពជាអ្នកដឹកនាំល្អប្រសើរ និងការចូលរួមកសាងអភិវឌ្ឍប្រទេសជាតិ ដោយបានផ្តល់សារគន្លឹះសំខាន់មួយថា «មិនថាយើងជានរណា មកពីណាឡើយ អ្វីដែលយើងធ្វើ នឹងត្រូវចងចាំនិងកត់ត្រាក្នុងប្រវត្តិសាស្រ្ត» ។

ឧកញ៉ា ហោ សំណាង ប្រធានសមាគមដែលទើបជាប់ឆ្នោត បានធ្វើការប្តេជ្ញាចិត្តថា «ខ្ញុំនឹងបំពេញកាតព្វកិច្ចក្នុងនាមជាប្រធាន ដោយអនុលោមតាមលក្ខន្តិករបស់សមាគម ដើម្បីដឹកនាំសមាគមទៅកាន់ អនាគតកាលដ៏ជោគជ័យ។ ខ្ញុំនឹងផ្តល់លទ្ធភាព តាមរយៈក្របខណ្ឌនិងវេទិការបស់សមាគមនេះ ឲ្យមានការផ្សារភ្ជាប់និងជំរុញការចូលរួម ដើម្បីសមាជិក-សមាជិកាអាចទាញយកផលប្រយោជន៍ពីធនធានក្នុងសមាគម ក្នុងគោលដៅ រីកចម្រើនរួមគ្នា បង្កើនទំនុកជាសាធារណៈ និងផ្តល់ត្រឡប់វិញចំពោះប្រជាជននិងប្រទេសជាតិរបស់ខ្លួន» ។

កិច្ចការទី១ក្នុងជានាមជាប្រធាន ដែល ឧកញ៉ា ហោ សំណាង បានធ្វើ គឺការទទួលដឹកនាំ កិច្ចប្រជុំក្រុមប្រឹក្សាប្រធាន SSEAYP អន្តរជាតិ លើកទី៧៩ (79th Council of Presidents Meeting) នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ នៅសណ្ឋាគារ ហៃយ៉ាតរីជិនស៊ី ភ្នំពេញ ដោយមានទីប្រឹក្សាអមប្រធានចំនួន២រូបគឺ លោក ស្រ៊ាង គឹមលី អតីតប្រធានអាណត្តិទី៧និង៨ និង លោក កង ឫទ្ធីសាល អតីតប្រធានអាណត្តិទី២។

កិច្ចប្រជុំនេះ មានការចូលរួមដោយផ្ទាល់និងតាមរយៈប្រព័ន្ធ Zoom ពីអ្នកតំណាងមកពីប្រទេសឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សឹង្ហបូរី ថៃ វៀតណាម ប៊្រុយណេ ឡាវ និងជប៉ុន ។

កិច្ចប្រជុំបានផ្តោតទៅលើកិច្ចការងារមួយចំនួន ក្នុងកម្មវិធី SSEAYP និងជាពិសេសគំនិតផ្តួចផ្តើមក្នុងពិធីអបអរសាទរពិធីរំលឹកខួបលើកទី៥០ឆ្នាំ នៃចំណងមិត្តភាពនិងសហប្រតិបត្តិការ អាស៊ាន-ជប៉ុន ដែលនឹងចូលមកដល់ក្នុងឆ្នាំ២០២៣នេះ ។

កិច្ចប្រជុំនេះ ត្រូវបានបញ្ចប់ដោយជោគជ័យនិងមានផ្លែផ្កា ដោយតំណាងមកពីប្រទេសអាស៊ាននិងជប៉ុន បានអបអរសាទរនិងថ្លែងអំណរគុណដល់សមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា ដែលបានផ្តួចផ្តើម កិច្ចប្រជុំ និងទទួលជាម្ចាស់ផ្ទះប្រកបដោយភាពកក់ក្តៅនិងអធឹកអធម៌ ដែលជាឥទ្ធិពលវិជ្ជមានមួយក្នុងជំរុញការចូលរួម ហើយគម្រូនៃការរៀបចំនេះ ត្រូវបានលើកទឹកចិត្តដើម្បីអនុវត្តនៅតាមប្រទេសរៀងខ្លួន៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.