ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
នាយប៉ុស្តិ៍ច្រករបៀងព្រំដែនសំរោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ទៅវៀតណាមយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ!

អភិបាលខេត្តកំពង់ស្ពឺ ប្រកាសផ្តល់ម៉ូតូម្នាក់មួយគ្រឿង ជូនបេក្ខជនប្រឡងជាប់និទ្ទេស A ទាំង២២នាក់នៅក្នុងខេត្ត

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(កំពង់ស្ពឺ)៖ អភិបាលខេត្តកំពង់ស្ពឺលោក វ៉ី សំណាង បានថ្លែងថា អ្វីដែលរដ្ឋបាលខេត្ត ក៏ដូចជាបេក្ខជនប្រឡងកំពុងរង់ចាំថ្ងៃនេះ បានចេញជាលទ្ធផលហើយ គឺខេត្តកំពង់ស្ពឺ មានបេក្ខជនប្រឡងជាប់និទ្ទេស A ចំនួន២២នាក់។ ហើយដូចដែលបានសន្យានោះ លោកអភិបាលខេត្ត នឹងផ្តល់ម៉ូតូម្នាក់មួយគ្រឿង ជូនអ្នកដែលទទួលបានជ័យលាភីក្នុងការប្រឡងនេះ។ ការប្រកាសផ្តល់ម៉ូតូជូនបេក្ខជនជាប់និទ្ទេស A របស់អភិបាលខេត្ត បានធ្វើឡើងនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ ក្នុងឱកាសលោកកាត់ស្រោមសំបុត្រលទ្ធផល នៃការប្រឡងសញ្ញាបត្រទុតិយភូមិថ្ងៃទី៥-៦ ខែធ្នូ កន្លងទៅ។

លោក វ៉ី សំណាង បានរម្លឹកថា កាលពីឆ្នាំ២០២១ សម្រាប់ខេត្តកំពង់ស្ពឺ មានបេក្ខជនជាប់និទ្ទេស A រហូតដល់ទៅ៣៧នាក់ ដែលកាលណោះស្ថានភាព នៃការសិក្សាកំពុងស្ថិតក្នុងបរិបទ នៃការរីករាលដាលជំងឺកូវីដ១៩ ហើយក្រោយប្រកាសលទ្ធផលរដ្ឋបាលខេត្ត បានសម្រេចប្រគល់ម៉ូតូម្នាក់មួយគ្រឿងដើម្បីលើកទឹកចិត្ត ដែលសរុបអស់ចំនួន៣៧គ្រឿង។ តែសម្រាប់ឆ្នាំនេះខេត្ត មិនអាចទទួលបានអ្នកជាប់និទ្ទេស A ឱ្យច្រើនដូចឆ្នាំមុន តែក៏ជាមោទកភាពមួយយ៉ាងធំដែរដែលខេត្តមួយនេះ មានអ្នកជាប់ច្រើនជាងខេត្តមួយចំនួនផងដែរ។

អភិបាលខេត្តកំពង់ស្ពឺ បានគូសបញ្ជាក់ថា «ថ្វីត្បិតលទ្ធផល នៃការប្រឡងមិនបានដូចឆ្នាំកន្លងទៅ តែវាបានសបញ្ជាក់ពីការខិតខំប្រឹងប្រែងសិក្សារៀនសូត្ររបស់កូនៗ ក្មួយៗជាបេក្ខជន រហូតទទួលបានលទ្ធផលល្អប្រសើរ និងជាទីមោទនរបស់ក្រុមគ្រួសារ ហើយអ្វីពិសេសជាងនេះ គឺកូនក្មួយទទួលបានការឧបត្ថម្ភម៉ូតូម្នាក់មួយគ្រឿង សម្រាប់ជាមធ្យោបាយក្នុងការធ្វើដំណើរទៅបន្តការសិក្សានៅថ្នាក់ឧត្តម»។

ជាមួយលទ្ធផល នៃការប្រឡងសញ្ញាបត្រទុតិយភូមិឆ្នាំ២០២២នេះ លោក ថន ថារិន ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ស្ពឺ បានឱ្យលើកឡើងថា ការប្រឡងឆ្នាំនេះក៏ដូចជាសព្វមួយដងផងដែរ គឺការប្រឡងប្រព្រឹត្រ ទៅដោយរលូន ហើយលទ្ធផល នៃការប្រឡងគឺបានបង្ហាញពីការខិតខំប្រឹងប្រែងរបស់បេក្ខជនប្រឡងទាំងអស់។ វាជាមោទកភាពដែលកំណើនសិស្សប្រឡងជាប់មានចំនួនច្រើនលើសពីការរំពឹងទុក ហើយអ្វីដែលកាន់តែ មានមោទនភាពជាងនេះទៅទៀតនោះ បើប្រៀបធៀបថ្នាក់ជាតិគឺយើងជាប់ច្រើនជាងថ្នាក់ជាតិ។

ប្រធានមន្ទីរអប់រំ បានសង្កត់ធ្ងន់ថា ចំពោះលទ្ធផលដែលកូនក្មួយបេក្ខជនទទួលបានក្នុងពេលនេះ គឺបានបង្ហាញឱ្យឃើញថាមានការចូលរួមច្រើនពីសំណាក់មាតាបិតា ថ្នាក់ដឹកនាំគ្រប់រំដាប់ថ្នាក់ និងអភិបាលខេត្តកំពង់ស្ពឺ ដែលលោកតែងតែលើកទឹកចិត្តឧបត្ថម្ភគ្រប់មធ្យោបាយដល់អ្នកដែលទទួលបាននិទ្ទេសល្អ ហើយកាន់តែពិសេសជាងនេះ គឺបានការយកចិត្តទុកដាក់លើកស្ទួយវិស័យអប់រំ នៅក្នុងខេត្តពីសំណាក់អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ លោក ហ៊ុន ម៉ានី ដែលធ្វើឱ្យសិស្សានុសិស្សកាន់តែមានកម្លាំងចិត្តក្នុងការសិក្សារៀនសូត្រ៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.