ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
នាយប៉ុស្តិ៍ច្រករបៀងព្រំដែនសំរោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ទៅវៀតណាមយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ!

ឯកឧត្តមអភិបាលខេត្តស្វាយរៀង បានអញ្ជេីញជាអធិបតីក្នុងពិធីរៀបចំតម្កល់រូបសំណាកបារមីលោកតា លោកយាយព្រះពោធិព្រឹក ស្ថិតនៅក្នុងភូមិរោងបន្លែ ក្រុងស្វាយរៀង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ឯកឧត្តមអភិបាលខេត្តស្វាយរៀង បានអញ្ជេីញជាអធិបតីក្នុងពិធីរៀបចំតម្កល់រូបសំណាកបារមីលោកតា លោកយាយព្រះពោធិព្រឹក ស្ថិតនៅក្នុងភូមិរោងបន្លែ ក្រុងស្វាយរៀង

(ខេត្តស្វាយរៀង)÷ ឯកឧត្តម​ ម៉ែន​ វិបុល​ អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី២៣​ ខែធ្នូ​ ឆ្នាំ២០២២នេះ​ បានអញ្ជេីញជាអធិបតីក្នុងពិធីរៀបចំតម្កល់រូបសំណាកបារមីលោកតា លោកយាយ ព្រះពោធិព្រឹកថែរក្សាខេត្តស្វាយរៀង ស្ថិតនៅអាស្រមថ្មី​ សួនច្បារឯកឧត្តម នាយឧត្តមសេនីយ៍ ហុក ឡងឌី ហៅសួនពោធិព្រឹក ស្ថិតនៅក្នុងភូមិរោងបន្លែ​ សង្កាត់ស្វាយរៀង​ ក្រុងស្វាយរៀង​ ខេត្តស្វាយរៀង​ ជាទីសម្រាប់ថ្នាក់ដឹកនាំខេត្ត​ និងប្រជាពលរដ្ឋបន់ស្រន់សុំសេចក្តីសុខចម្រេីន ។

(សូមបញ្ជាក់ផងដែរថា) សួនច្បារពោធិព្រឹក្ស គឺជាសួនច្បារដែលកសាងឡើងក្នុងអំឡុងទស្សវត្សទី៦០ ក្រោយថ្ងៃរំដោះ៧មករា ឆ្នាំ១៩៧៩ សួនពោធិព្រឹក្សនេះត្រូវបាន ឯកឧត្តមនាយឧត្តមសេនីយ៍ ហុក ឡង់ឌី អតីតអគ្គស្នងការនគរបាលជាតិ បានធ្វើការកែលម្អរចនាដើម្បីផ្ដល់ជូនពលរដ្ឋ យុវជន យុវនារី ចូលលេងកំសាន្តលំហែកាយ និងជាកន្លែងជួបជុំសម្រាប់មនុស្សគ្រប់វ័យធ្វើការហាត់ប្រាណផងដែរ។

ក្រុងស្វាយរៀងជាទីប្រជុំជនរបស់ខេត្តស្វាយរៀង និងជាទីកន្លែងដែលភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិធ្វើដំណើរឆ្លងកាត់ឆ្ពោះទៅកាន់ព្រំដែនកម្ពុជា វៀតណាម ។ ក្រោមការដឹកនាំរបស់ឯកឧត្តម ម៉ែន វិបុល អភិបាល នៃអភិបាលខេត្តស្វាយរៀង ក្រុងស្វាយរៀងបានប្រែមុខមាត់ថ្មីជាបន្តបន្ទាប់ តាមការចង្អុលណែនាំធ្វើការអភិវឌ្ឍន៍លើគ្រប់ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តរួមមានផ្លូវថ្នល់ ខ្វាត់ខ្វែង ចាក់អ៊ុតបេទីម ចាក់បេតុង និងក្រាលកៅស៊ូ កែលំអរច្រាំងទន្លេជាកន្លែងការជួបជុំរបស់ពលរដ្ឋគ្រប់មជ្ឈដ្ឋាន មកចូលកំសាន្តសប្បាយ ក្រោយពីសម្រាកពីការងារ ពិសេសជាកន្លែងហាត់ប្រាណបង្កើនសុខភាពរបស់ពលរដ្ឋនៅក្នុងក្រុងផងដែរ ។ ដោយ= សុខហ៊រ

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.