ភ្នំពេញ៖ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានរៀបចំសន្និសីទសារព័ត៌មានស្តីពីការត្រៀមរៀបចំព្រឹត្តការណ៍អង្គរសង្ក្រាន្ត ព.ស. ២៥៦៦- ២៥៦៧ គ.ស .២០២៣ ដែលត្រូវជាខួបគម្រប់១០ឆ្នាំ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ក្រោមប្រធានបទ “សម និងផ្ដ សង្ឃឹម ដែលជាព្រឹត្តិការណ៍នៃការលើកយកនូវកេរតំណែលអរិយធម៌ វប្បធម៌ ទំនៀមទម្លាប់ និងស្នាដៃរបស់ បុព្វបុរសខ្មែរមករំលេចឡើងជាផ្ទាំង ទស្សនីយភាពវប្បធម៌ជា ច្រើនដូចជា៖ ល្បែងប្រជាប្រិយ របាំបុរាណ របាំ ប្រពៃណី និងរបាំប្រជាប្រិយការបង្ហាញពីជីវភាពរស់នៅរបស់ប្រជាជនកម្ពុជានៅតាមតំបន់ និងសិល្បៈទស្សនីយ ភាពជាច្រើនទៀត។
សន្និសីទនេះ បានប្រព្រឹត្តទៅនៅរសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ នេះ ក្រោមអធិបតីភាព លោក ហ៊ុន ម៉ានី ប្រធានគណៈកម្ម ការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត និងជាប្រធានសហ ភាពសហព័ន្ធ យុវជនកម្ពុជា រួមទាំងវត្តមានអញ្ជើញចូលរួមពីសំណាក់ ប្រធានក្រុមចង្កោមនៃក្រុមការងាររៀបចំព្រឹត្តិការណ៍។



