ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
នាយប៉ុស្តិ៍ច្រករបៀងព្រំដែនសំរោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ទៅវៀតណាមយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ!

សម្តេច​តេជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន អញ្ជើញ​ទទួលពាន​រង្វាន់​សមិទ្ធ​ផល​ពេញ​មួយ​ជីវិត​របស់​មេដឹកនាំ​ឆ្នើម​ពិភពលោក​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​នៅ​ព្រឹក​ថ្ងៃ​ចន្ទ ១១​រោច ខែ​មិគសិរ ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស​. ២៥៦៦ ត្រូវ​នឹង ថ្ងៃទី​១៩ ខែ​ធ្នូ ឆ្នាំ​២០២២ នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី​ហ៊ុនសែន បាន​អញ្ជើញ​ទទួលពាន​រង្វាន់ «​សមិទ្ធផល​ពេញ​មួយ​ជីវិត​របស់​មេដឹកនាំ​ឆ្នើម​» ដែល​ពិធី​ប្រគល់ និង​ទទួលពាន​រង្វាន់​សមិទ្ធ​ផល​ពេញ​មួយ​ជីវិត​របស់ មេដឹកនាំ​ឆ្នើម​នេះ ធ្វេី​នៅ​វិមាន​សន្តិភាព​។​

​ពានរង្វាន់​សមិទ្ធផល​ពេញ​មួយ​ជីវិត​របស់​មេដឹកនាំ​ឆ្នើម ត្រូវបាន​ប្រគល់​ជូន​ពី​កិច្ចប្រជុំ​កំពូល​បច្ចេកវិទ្យា​និង​សេដ្ឋកិច្ច​ចិន​សកល និង​វិទ្យាស្ថាន​យុទ្ធសាស្ត្រ​សម្រាប់​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក (KSI)​។

​ការសម្រេច​ផ្តល់​ពានរង្វាន់ «​សមិទ្ធផល​ពេញ​មួយ​ជីវិត​របស់​មេដឹកនាំ​ឆ្នើម​» ជូន​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ធ្វើឡើង​បន្ទាប់​ពី​វិទ្យាស្ថាន បាន​សិក្សា និង​វាយតម្លៃ​យ៉ាង​ល្អិតល្អន់ ទៅ​លើ​លក្ខណៈសម្បត្តិ​នៃ​ការដឹកនាំ និង​សមិទ្ធផល​ទាំងឡាយ ដែល​កើតចេញ​ពី​ការដឹកនាំ​របស់​សម្តេច​តេជោ ហ៊ុន សែន​។ វិទ្យាស្ថាន បាន​កត់សម្គាល់​ពី​ភាពប៉ិនប្រសព្វ ឈ្លាសវៃ និង​ពោរពេញ​ដោយ​ឆន្ទៈ​មនសិការ ភក្តីភាព​យ៉ាង​មុតមាំ​ចំពោះ​ជាតិ និង​ប្រជាជន ហើយ​បាន​ធ្វើ​ពលី​កម្ម​ដោយ​មិន​ចេះ​នឿយហត់ ដើម្បី​នាំមក​នូវ​សុខសន្តិភាព ភាព​ក្សេមក្សាន្ត វឌ្ឍនភាព ភាព​រីកចម្រើន និង​វិបុលភាព​សម្រាប់​ជាតិ និង​ប្រជាជាតិ​កម្ពុជា​។​

​ខាងក្រោម​នេះ គឺជា​សុន្ទរកថា ទាំងស្រុង របស់​សម្ដេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន សែន​នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ថ្លែង​ក្នុង​ពិធី​ទទួលពាន​រង្វាន់​សមិទ្ធ​ផល​ពេញ​មួយ​ជីវិត​របស់​មេដឹកនាំ​ឆ្នើម​ពិភពលោក​៖

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.