ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោក រស់ ភឿន មេប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោងជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ពីវៀតណាមកម្ពុជាយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> នាយប៉ុស្តិ៍ច្រករបៀងព្រំដែនសំរោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ទៅវៀតណាមយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧

​សម្ដេច​ក្រឡាហោម ស ខេង បាន​អញ្ជើញ​ជា​អធិបតី​ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​សេចក្ដីសម្រេច​រាជរដ្ឋាភិបាល​កម្ពុជា ស្ដីពី​ការបង្កើត​គណៈកម្មការ​អន្ដរក្រសួង ជំរុញ និង​ត្រួតពិនិត្យ​ការងារ​អធិការកិច្ច​ហត្ថ​ពលកម្ម​បរទេស​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​) ៖​នា​ព្រឹក​ថ្ងៃ​សុក្រ ៨​រោច ខែ​មិគសិរ ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស​២៥៦៦ ត្រូវ​នឹង​ថ្ងៃទី​១៦ ខែ​ធ្នូ ឆ្នាំ​២០២២ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង​មហាផ្ទៃ បាន​អញ្ជើញ​ជា​អធិបតី​ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​សេចក្ដីសម្រេច​រាជរដ្ឋាភិបាល​កម្ពុជា ស្ដីពី​ការបង្កើត​គណៈកម្មការ​អន្ដរក្រសួង ជំរុញ និង​ត្រួតពិនិត្យ​ការងារ​អធិការកិច្ច​ហត្ថ​ពលកម្ម​បរទេស​។​

​កិច្ចប្រជុំ​នេះ មាន​ការអញ្ជើញ​ចូលរួម​ផ្ទាល់ និង​តាមរយៈ​ប្រព័ន្ធ​វីដេអូ​សន្និសីទ ពី​សំណាក់ ឯកឧត្តម លោកជំទាវ ជា​រដ្ឋមន្ត្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ អភិបាល នៃ​គណៈ​អភិបាល​រាជធានី ខេត្ត ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី ខេត្ត ព្រមទាំង​មន្ត្រី​ពាក់ព័ន្ធ​ជាច្រើន​រូប​ទៀត​។​

​ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួងមហាផ្ទៃ និង​ជា​អនុប្រធាន​គណៈកម្មការ​អន្ដរក្រសួង ជំរុញ និង​ត្រួតពិនិត្យ​ការងារ​អធិការកិច្ច​ហត្ថ​ពលកម្ម​បរទេស បាន​អាន​នូវ​សេចក្ដីសម្រេច​រាជរដ្ឋាភិបាល ស្ដីពី​ការបង្កើត​គណៈកម្មការ​អន្ដរក្រសួង​ជំរុញ និង​ត្រួតពិនិត្យ​ការងារ​អធិការកិច្ច​ហត្ថ​ពលកម្ម​បរទេស​ដែល​ដឹកនាំ​ដោយ ឯកឧត្តម​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ដ្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ អម​ដោយ​អនុប្រធាន​៦​រូប និង​សមាជិក​១៤​រូប​។​

​ឯកឧត្តម បាន​បន្តថា គណៈកម្មការ​អន្តរក្រសួង​នេះ បង្កើតឡើង​ក្នុង​គោលបំណង​ដើម្បី​ដឹកនាំ​ពង្រឹង​ការងារ​អធិការកិច្ច​ហត្ថ​ពលកម្ម​បរទេស​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​ស្របតាម​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្ត​ជា​ធរមាន និង​ដើម្បី​ជំរុញ​ការងារ​អធិការកិច្ច​ហត្ថ​ពលកម្ម​បរទេស និង​ផ្សព្វផ្សាយ​គោលការណ៍ វិធានការ​ពាក់ព័ន្ធ​នៅតាម​សហគ្រាស គ្រឹះស្ថាន កាស៊ីណូ ក្លឹប​កម្សាន្ត​នានា​។​

ឯកឧត្តម​បន្ថែមថា គណៈ​កម្ម​អន្តរក្រសួង​នេះ ក៏​មាន​គោលដៅ​គាំទ្រ​ដល់​ផែនការ​ប្រតិបត្តិ​ការបង្កើន​ការងារ​ប្រយុទ្ធ​ប្រឆាំង​គ្រប់​ទម្រង់​នៃ​អំពើ​ជួញដូរ​មនុស្ស ជួញដូរ​ពលកម្ម និង​អាជីវកម្ម​ផ្លូវភេទ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ ឯកឧត្តម បាន​បញ្ជាក់ទៀតថា ប្រធាន អនុប្រធាន និង​សមាជិក នៃ​គណៈកម្មការ​នេះ មាន​សិទ្ធិ​ចាត់ចែង​ប្រើប្រាស់​មន្ដ្រី​ក្រោម​ឱវាទ​ឱ្យ​ចូលរួម​បំពេញការងារ​តាម​ការចាំបាច់​។​

​នា​ឱកាស​នោះ​ដែរ ឯកឧត្តម​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ដ្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​ជា​ប្រធាន​គណៈកម្មការ​អន្ដរក្រសួង​ជំរុញ និង​ត្រួតពិនិត្យ​ការងារ​អធិការកិច្ច​ហត្ថ​ពលកម្ម​បរទេស បាន​ថ្លែង​ប្ដេជ្ញាចិត្ត​បំពេញការងារ​ធ្វើ​អធិការកិច្ច​ហត្ថ​ពលកម្ម​បរទេស​ឱ្យ​មាន​ប្រសិទ្ធិ​ខ្ពស់​។​

​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង​មហាផ្ទៃ ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា និង​ក្នុងនាម​ក្រសួង​មហាផ្ទៃ បាន​សម្ដែង​ការកោតសរសើរ​ចំពោះ​ថ្នាក់ដឹកនាំ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ អាជ្ញាធរ កម្លាំង​មាន​សមត្ថកិច្ច​នានា និង​អ្នកពាក់ព័ន្ធ​ជាច្រើនរូប​ទៀត បាន​ខិតខំ​ប្រឹងប្រែង​ចុះ​ធ្វើ​អធិការកិច្ច​ហត្ថ​ពលកម្ម​បរទេស​នា​ពេលកន្លងមក សំដៅ​ពង្រឹង​ការអនុវត្ត​ច្បាប់​ការងារ នៅ​កម្ពុជា​។​

​សម្ដេច​ក្រឡាហោម ឧបនាយករដ្ឋមន្ដ្រី បាន​ណែនាំ​អំពី​របៀបរបប​ធ្វើ​ការងារ ក្នុងពេល​បំពេញ​បេសកម្ម​ការងារ​នេះ ក្នុងនោះ​សម្តេច​ក៏​បាន​ណែនាំ​ដល់​គណៈកម្មការ​អន្ដរក្រសួង ត្រូវ​ជំរុញ និង​ត្រួតពិនិត្យ​ការងារ​ធ្វើ​អធិការកិច្ច​ហត្ថ​ពលកម្ម​បរទេស គណៈ​បញ្ជាការ​ដឹកនាំ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស និង​ក្រុម​ការងារ​បង្ក្រាប​ល្បែងស៊ីសង់​ខុសច្បាប់ ត្រូវធ្វើ​យ៉ាងណា​បំពេញ​ការងារ​ឱ្យ​មាន​ប្រសិទ្ធិភាព​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.