ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោក រស់ ភឿន មេប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោងជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ពីវៀតណាមកម្ពុជាយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> នាយប៉ុស្តិ៍ច្រករបៀងព្រំដែនសំរោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ទៅវៀតណាមយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧

អំណោយ​អង្ករ របស់​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៑ុន រ៉ានី ប្រគល់​ជូន​គណបក្ស​ស្រុក និង​គណបក្ស​ឃុំ ទាំង​១០ ក្នុង​ស្រុក​រំដួល ខេត្ត​ស្វាយរៀង​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ស្វាយរៀង ៖ នៅ​ព្រឹក​ថ្ងៃទី​១៦ ខែ​ធ្នូ ឆ្នាំ​២០២២ លោក ប៉េង ពោធិ​សា អភិបាលរង​ខេត្ត​ស្វាយរៀង តំណាង​លោក​ស្រី​កិត្តិ​សង្គហ​បណ្ឌិត​ ម៉ែន សំអន អនុប្រធាន​គណបក្ស ប្រជាជន​កម្ពុជា  បាន​នាំ​អង្ករ ដែលជា អំណោយ​ដ៍​ថ្លៃថ្លារបស់​សម្តេច​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស ប្រជាជន កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រគល់​ដល់​គណបក្ស​ស្រុក និង​គណបក្ស​ឃុំ ទាំង​១០​ក្នុង​ស្រុក​រំដួល ចំនួន ៦.២០០​គីឡូក្រាម​។​

​លោក ប៉េង ពោធិ​សា បាន​ថ្លែង​ពាំនាំ​នូវ​ការសាកសួរ​សុខទុក្ខ ពី​សម្ដេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន សែន សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និង​លោកស្រី​កិតិ្ត​សង្គហ​បណ្ឌិត ម៉ែន សំអន អនុប្រធាន​គណបក្ស ប្រជាជន​កម្ពុជា និង​ជា​អ្នកតំណាងរាស្ត្រ មណ្ឌល​ស្វាយរៀង ដែល​សម្តេច​ទាំង​ទ្វេ និង លោកស្រី មិន​បាន​អញ្ជើញ​មក​ចែក​ផ្ទាល់ ប៉ុន្តែ​សម្តេច​ទាំង​ទ្វេរ និង​លោកស្រី​ម៉ែន សំអន តែងតែ​គិតគូ​ពី​សុខទុក្ខ របស់​ប្រជាជន កង្វល់​ទាំងឡាយ របស់​ប្រជាជន គឺ​ជា​កង្វល់​របស់​សម្តេច​ទាំង​ទ្វេរ និង​លោកស្រី ដែល​ជា​ប្រធាន​ក្រុមការងារ ចុះ​ជួយ​ខេត្ត​ស្វាយរៀង ។​

​លោក​បាន​វាយតម្លៃ​ខ្ពស់ និង​កោតសរសើរ​ចំពោះ​អាជ្ញាធរ​ស្រុក​រំដួល​ទាំងអស់ ដែល​បាន​ខិតខំ​បំពេញ​តួនាទី យ៉ាង​សកម្មភាព​នៅ​មូលដ្ឋាន បម្រើ សេវាសាធារណៈ​ជូន​ពលរដ្ឋ ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ នា​ពេលកន្លងមក ជា​ការ​ផ្តល់​ភាព​កក់ក្តៅ​ជូន​ពលរដ្ឋ នៅ​គ្រប់​ពេលវេលា ។ ជាមួយគ្នានេះ​លោក បាន​ជំរុញ​និង លើកទឹកចិត្ត​ដល់​អាជ្ញាធរ ត្រូវ​បន្ត​សាមគ្គីភាព​នឹង​គ្នា ចែករំលែក​បទពិសោធ​ន៍ សហការ​គ្នា​ឲ្យបាន​ល្អ ដោយ​កម្ដល់​ផលប្រយោជន៍​ពលរដ្ឋ និង​មូលដ្ឋាន​ជាធំ ។​

​លោក ប៉េង ពោធិ​សា បាន​ផ្តាំផ្ញើរ​ដល់​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់ នៅ​មូលដ្ឋាន​ក្នុង​ស្រុក​រំដួល ដែលជា​អ្នក​ដើរតួនាទី​យ៉ាងសំខាន់ និង​ជា​អ្នកដោះស្រាយ នូវ​សំណូមពរ និង​ការផ្តល់​សេវា​សាធារណៈ​ជូន​ដល់​ប្រជាពលរដ្ឋ​គឺ​ត្រូវ​រួមគ្នា​ប្រឹងប្រែង​ដោះស្រាយ​ជូន​គាត់ ឲ្យបាន​ទាន់​ពេលវេលា​។​

​លោក ហែម ស៊ីណា អភិបាល​ស្រុក​រំដួល បាន​ថ្លែងអំណរគុណ ចំពោះ​សម្ដេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន សែន​និង​សម្ដេ​ចិត្តិ​ព្រឹទ្ធ​បណ្ឌិ​តប៊ុន រ៉ានី​ហ៊ុន សែន ព្រមទាំង​ទាំង​លោកស្រី​កិត្តិ​សង្គហ​បណ្ឌិត​ម៉ែន សំអន ដែល​បាន​ផ្ដល់​អង្ករ ដល់​គណបក្ស​ស្រុក​និង​ឃុំ​ចំនួន ១០ នៅ​ស្រុក​រំដួល ដើម្បី​ដោះស្រាយ​ការលំបាក របស់​ប្រជាពលរដ្ឋ ហើយ​ក្នុង​នាម​ប្រធាគ​ណ​បក្ស ស្រុក​នឹង​យក​អង្ករ​នេះ ទៅ​ចាត់ចែង​ធ្វើ​សកម្មភាព ឱ្យបាន​ចំ​គោលដៅ​ផង​ដែរ ។

​សូមបញ្ជាក់​ថា អំណោយ របស់​សម្តេច​ទាំង​ទ្វេរ និង​លោកស្រី​ម៉ែន សំអន បាន​ផ្តល់​អង្ករ ជូន​ដល់​គណបក្ស​ស្រុក​ចំនួន ១.០០០​គីឡូក្រាម , គណបក្ស​ឃុំ​ទាំង​១០ ក្នុង​១​ឃុំ​ចំនួន ៥០០​គីឡូក្រាម សម្រាប់​ធ្វើ​សកម្មភាព ចែក​ជូន​បន្ត​ដល់​គ្រួសារ​គណបក្ស​ប្រជាជន ដែលមាន​ជីវភាព​ខ្វះខាត និង​គ្រួសារ​ដែល ទទួល​មរណៈ ភាព និង​ប្រគេន​ព្រះសង្ឃ​នៅ វត្ត​២​ក្នុងស្រុក ក្នុង​១​វគ្គ​១០០​គីឡូក្រាម​តាមរយៈ​គណបក្ស​ស្រុក ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.