ខេត្ដស្វាយរៀង៖ លោក ហែម ស៊ីណា អភិបាលស្រុករំដួល មានប្រសាសន៍ថា ទីណាមានទុក្ខ ទីនោះមានអាជ្ញាធរស្រុក ឃុំ តែងតែចុះដល់មូលដ្ឋានតាមខ្នងផ្ទះដើម្បីចូលរួមរំលែកទុក្ខគ្រប់ពេលវេលា។
លោក ហែម ស៊ីណា មានប្រសាសន៍បែបនេះ ព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ លោកអភិបាលស្រុក និងក្រុមការងារបានមកចូលបុណ្យសពប្រជាពលរដ្ឋនៅភូមិអង្គពក ឃុំម៉ឺនជ័យ ស្រុករំដួល ខេត្ដស្វាយរៀង ។
លោកហែម ស៊ីណា បានឲ្យដឹងថាការនាំយកសម្ភារៈនិងថវិកាមួយចំនួនដើម្បីរួមចំណែករំលែកទុក្ខជូនគ្រួសារនៃសពដើម្បីចាត់ចែងក្នុងពិធីបុណ្យសពតាមប្រពៃណី ហើយនេះមិនមែនលើកទីមួយនោះទេដែលលោកអភិបាលស្រុករំដួលតែងតែគិតគូរដល់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងស្រុករំដួលដែលជួបទុក្ខលំបាកលោកតែងតែរួមចំណែករំលែកទុក្ខដល់បងប្អូនប្រជាពលរដ្ឋផងដែរ ។
ក្នុងឱកាសនោះដែរសាច់ញាតិក្រុមគ្រួសារនៃសពក៏បានគោរពថ្លែងអំណរអរគុណនិងគោរពជូនពរដល់លោកអភិបាលស្រុករំដួលនិងក្រុមការងារជួបតែពុទ្ធពរទាំងបួនប្រការគឺអាយុវណ្ណៈសុខៈពលៈកុំបីភ្លៀងឃ្លាតឡើយ ៕



