ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សិក្ខាសាលាសមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងឃុំ នៃរដ្ឋបាលស្រុករំដួល ខេត្តស្វាយរៀង... ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ ==> ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតជូនពរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ជា សុមេធី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ឃួង ស្រេង ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ឃួង ស្រេង អញ្ជើញដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរដែនដី ចុះពិនិត្យទីតាំងបាក់ច្រាំងមួយកន្លែងនៅចំណុច ផ្សារក្រមួន ស្ថិតនៅភូមិខ្ទរ ==> ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ឧត្ដមសេនីយ៍ឯក តាន់ សំណាង អញ្ជើញជាអធិបតី ភាព ក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ជូនដល់មន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ==> កម្ពុជា-កាហ្សាក់ស្ថាន ស្វែងរកយន្តការថ្មីៗ ដើម្បីប្រែក្លាយការប្ដេជ្ញាចិត្តនៃការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យក្លាយជាសកម្មភាពជាក់ស្ដែង

​បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី ២០១៧-២០១៨​នៅ​សាលា​វឌ្ឍន​វិជ្ជា​ចំណេះ​ទូទៅ​ឯកជន​ខេត្ត​កំពត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កំពត ៖ លោក​ចាន់ ចេស្តា អភិបាល​នៃ​គណៈ​ភិបាល​ខេត្ត​កំពត នៅ​ព្រឹក​ថ្ងៃទី​៣០​ខែតុលា​ឆ្នាំ​២០១៧ បាន​អញ្ជើញ​ចូលរួម ក្នុង​ពិធី​បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី ២០១៧-២០១៨​និង​ចែក​ប័ណ្ណសរសើរ​និង​អាហារូបករណ៍​ព្រមទាំង​រង្វាន់់​ដល់​សិស្ស​ពូកែ​ប្រចាំ​ឆ្នាំ​នៅ​សាលា​វឌ្ឍន​វិជ្ជា​ចំណេះ​ទូទៅ​ឯកជន​ខេត្តកំពត​។​

​ពិធី​នេះ​ក៏​មាន​ការចូលរួម​ផងដែរ ពី​សំណាក់​ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត ឪពុកម្ដាយ​អាណាព្យាបាល​សិស្ស និង​លោកគ្រូ អ្នកគ្រូ​តាម​បណ្តា​សាលា​នៃ​ក្រុង​កំពត​។​

​យោងតាម​របាយការណ៍ ឲ្យដឹង​ពី​នាយក​សាលា​បានប​ញ្ជាក់​ថា​៖​សាលា​វឌ្ឍន​វិជ្ជា​គឺជា​សាលា​ចំណេះ​ទូទៅ​ឯកជន​មួយ​បាន​ដាក់ចេញ​នូវ​បាវចនា ជា​អាទិភាព​របស់​ខ្លួន​គឺ វិន័យ  គុណភាព  ប្រសិទ្ធភាព និង​សីលធម៌ ស្រប​តាម​កម្មវិធីសិក្សា​របស់់​ក្រសួង​អប់រំ​យុវជន និង​កីឡា​។ បច្ចុប្បន្ន​នេះ​សាលា​មាន​សាស្ត្រាចារ្យ​សរុប​៨៥​នាក់ ក្នុងនោះ​មាន​គ្រូបង្រៀន​ចំណេះ​ទូទៅ​ខ្មែរ​ចាប់ពី​ថ្នាក់​មត្តេយ្យ​រហូតដល់​ថ្នាក់ទី​១២ មាន​ចំនួន​៧៦​នាក់ គ្រូបង្រៀន​ភាសា​អង់គ្លេស​ចំនួន​១៦​នាក់ ក្នុងនោះ​មាន​គ្រូ​ជនជាតិ​បរទេស​ចំនួន​០៧​នាក់​។ ចំណែក​ការទទួល​សិស្ស​ចុះឈ្មោះ​ចូល​រៀល​ឆ្នាំ​សិក្សា​ថ្មី​នេះ​មាន​សិស្ស សរុប​ចំនួន ៨២៥​នាក់់ ក្នុងនោះ​មាន​ថ្នាក់​វិទ្យាល័យ​ចំនួន​២៤៧​នាក់ អនុវិទ្យាល័យ​មាន​ចំនួន​១៧២​នាក់់ បឋម​និង​មត្តេយ្យ​សិក្សា​មានចំនួន​៤០៧​នាក់ និង​សិស្ស​សិក្សា​ភាសា​អង់គ្លេស​ក្រៅ​ម៉ោង​មាន​ចំនួន​៣២៤​នាក់​។​

​បន្ទាប់ពី​លោក តា​ក  ហាប់់ ប្រធាន​មន្ទីរ​អប់រំ​យុវជន និង​កីឡា​ខេត្ត បានឲ្យ​ដឹង​អំពី​វឌ្ឍនភាព រីកចម្រើន ក្នុង​វិស័យ​អប់រំ យុវជន និង​កីឡា​នៅក្នុង​ខេត្ត​កំពត នាពេល​បច្ចុប្បន្ន ក្រោម​គោលនយោបាយ​កំណែទម្រង់់​ស៉ីជម្រៅ​រប​ស់​ក្រសួង អប់រំ​យុវជន និង​កីឡា ក៏​ដូច រាជរដ្ឋាភិបាល​ក្រោម​ការដឹកនាំ​របស់​សម្ដេច​តេជោ​ហ៊ុន សែន​រួចមក លោក ចាន់​ចេស្ដា ក៏​បាន​សំដែង​ការចូលរួម​អបអរសាទរ​ជាមួយ​នឹង​លទ្ធផល​ការបង្រៀន និង​ការសិក្សា​របស់​លោក​គ្រួ អ្នកគ្រូ  សិស្សានុសិស្ស​ក៏ដូចជា​ថ្នាក់ដឹកនាំ សាលា​និង​ឪពុកម្ដាយ​អាណាព្យាបាល​សិស្ស ដែល​បាន​ខិតខំ​យកចិត្តទុកដាក់​ចូលរួម​ចំណែក  ក្នុង​ការអប់រំ​បណ្ដុះបណ្ដាល​ធនធានមនុស្ស​ប្រកបដោយ​គុណភាព និង​ប្រសិទ្ធភាព ដើម្បី​អភិវឌ្ឍ​ប្រទេសជាតិ​យើង​ឲ្យ​កាន់តែ​រីកចំរើន​ឆាប់រហ័ស និង​ស្រប​តាម​គោលនយោបាយ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​ដាក់ចេញ​ជា​អាទិភាព​ក្នុង​ដំណើរ​កិច្ចអភិវឌ្ឍន៍​ប្រទេសជាតិ​យើង គឺ​៖​ផ្លូវ ភ្លើង ទឹក និង​មនុស្ស​។​

​លោក អភិបាលខេត្ត ក៏​បាន​សំដែង​មោទនភាព​ជា​មួយ​លទ្ធផល​គួរឲ្យ​សរសើ​ររបស់​សាលា​វឌ្ឍន​វិជ្ជា​ចំណេះ​ទូទៅ​ឯកជន​ខេត្តកំពត ដែល​បាន​រួមចំណែក​ក្នុង​វិស័យ​អប់់រំ​នៅ​កម្ពុជា ។ ស្របទៅតាម​ប្រសាសន៍​របស់ សម្ដេច​តេជោ ហ៊ុន សែន​ដែល​តែងតែ​លើកឡើង​ជា​រឿយៗ​ថា​៖​ការអភិវឌ្ឍន៍ ប្រទេសជាតិ​ឲ្យ​រីកចម្រើន​ទៅបាន​ចាំបាច់​ត្រូវ​មាន​ការចូលរួម​ពី​វិស័យ​ឯកជន​។  លោក ចាន់ ចេស្ដា ក៏​បាន​លើក​បញ្ជាក់​ដែរ​ថា​៖ ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​យើង​ឃើញថា គុណភាព​អប់រំ គ្រប់​កម្រិត​មាន​ការកើនឡើង និង​ការប្រកួតប្រជែង​យ៉ាងខ្លាំង ។ ហើយ​រាជរដ្ឋាភិបាល​តែងតែ​លើក​ទឹកចិត្ត​ដល់​សិស្ស​ពូកែ និង​មាន​ការប្រឡង​ដោយ​យុត្តិធម៌ ពោល​អ្នកចេះ​គឺ​ជាប់ អ្នក​មិន​ចេះ​គឺ​ប្រឡង​មិន​ជាប់​ទេ​។​

​ទន្ទឹមនឹងនេះ លោក​ចាន់ ចេស្តា អភិបាលខេត្ត សូម​ផ្ដាំផ្ញើរ​ដល់​សិស្សានុសិស្ស​ទាំងអស់់​ត្រូវ​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ​ជៀសវាង​ការប្រព្រឹត្ត​នូវ​ទង្វើ​ខុសច្បាប់​និង​អ្វី​មិន​ល្អ​ដល់​សង្គមជាតិ​និង​ខ្លួនឯង​។ ដើម្បី​សម្រេច​ទិសដៅ​អនាគត​និង​ដើម្បី​ក្លាយ​ជា​ធនធាន​ដ៏​មានតម្លៃ សម្រាប់​គ្រួសារ  សង្គម និង​ប្រទេសជាតិ​នាពេល​អនាគត​។​

​ក្នុងឱកាស​នោះ​សាលា​ក៏​បាន​ធ្វើ​ពិធី​ចែក​ប័ណ្ណសរសើរ អាហារូបករណ៍ និង​រង្វាន់​ដល់​សិស្ស​ពូកែ​ប្រចាំ​ឆ្នាំ​សិក្សា​ថ្មី​២០១៧-២០១៨​ផងដែរ ៕ ណា​រិទ្ធ​

 

img20171031r3 (1) img20171031r3 (2) img20171031r3 (3) img20171031r3 (4) img20171031r3 (5) img20171031r3

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.