ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សិក្ខាសាលាសមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងឃុំ នៃរដ្ឋបាលស្រុករំដួល ខេត្តស្វាយរៀង... ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ ==> ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតជូនពរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ជា សុមេធី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ឃួង ស្រេង ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ឃួង ស្រេង អញ្ជើញដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរដែនដី ចុះពិនិត្យទីតាំងបាក់ច្រាំងមួយកន្លែងនៅចំណុច ផ្សារក្រមួន ស្ថិតនៅភូមិខ្ទរ ==> ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ឧត្ដមសេនីយ៍ឯក តាន់ សំណាង អញ្ជើញជាអធិបតី ភាព ក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ជូនដល់មន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ==> កម្ពុជា-កាហ្សាក់ស្ថាន ស្វែងរកយន្តការថ្មីៗ ដើម្បីប្រែក្លាយការប្ដេជ្ញាចិត្តនៃការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យក្លាយជាសកម្មភាពជាក់ស្ដែង

ខេត្ត​កែប​បើក​យុទ្ធនាការ សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​និង​ផ្តល់​មួកសុវត្ថិភាព​ដល់​អ្នក​ដំណើរ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​កែប ៖ ដើម្បី​សុវត្ថិភាព​ក្នុង​ការបើកបរ​នៅលើ​ដងផ្លូវ​សាធារណៈ និង​បញ្ចៀស​នូវ​គ្រោះថ្នាក់​ចរាចរណ៍​ជាយថាហេតុ នៅ​ព្រឹក​ថ្ងៃទី​៣០​ខែតុលា ឆ្នាំ​២០១៧​នេះ ខេត្ត​កែប​បាន​បើក​យុទ្ធនាការ​ពង្រឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក ដោយ​មាន​ការចូលរួម​ពី​សំណាក់ លោក​ទេព យុទ្ធី អភិបាលរង​ខេត្ត​កែប លោក​ឧត្តមសេនីយ៍ទោ អ៊ីង សំអុល ស្នងការ​នគរបាល​ខេត្ត​កែប លោក​ម៉ម ទូច ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​កែប អជ្ញាធរ​ដែនដី និង​មន្ត្រី​ជំនាញ​ផងដែរ​។​

​យុទ្ធនាការ​ខាងលើនេះ គឺ​អនុវត្ត​តាម​គោលការណ៍​របស់​ក្រសួងមហាផ្ទៃ និង​សហការ​គាំទ្រ​ពី​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ដែល​បាននិងកំពុង​ជម្រុញ​នៅតាម​បណ្តា​គ្រប់​រាជធានី ខេត្ត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​ទិសដៅ​នេះ​នឹង​បាន​ជួយ​ក្រើនរំលឹក​ដល់​មហាជន​គ្រប់​ស្រទាប់ ពិសេស​អ្នកប្រើប្រាស់​យានយន្ត​គ្រប់​ប្រភេទ ចេះ​គោរព​ច្បាប់​ចរាចរណ៍ ចេះ​យោគយល់​គ្នា​ក្នុងនាម​ជា​អ្នកបើកបរ​ដូចគ្នា​។​

​លោក​ទេព យុទ្ធី អភិបាលរង​ខេត្ត​កែប បាន​លើកឡើង​ថា បច្ចុប្បន្ន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​គឺជា​បញ្ហា​ប្រឈម​យ៉ាង​ក្តៅគគុក​មួយ ដែល​ធ្វើឲ្យ​យើង បាត់បង់​អាយុជីវិត ក្លាយ​ជា​ជនពិកា បាត់បង់​កាយសម្បទារ​ថែមទាំង​បាន​បំផ្លាញ​ទ្រព្យសម្បតិ្ត​របស់​យើង​ផងដែរ​។​ជាទូទៅ​គ្រោះថ្នាក់​ចរាចរណ៍​ដែល​កើតឡើង​ភាគច្រើន​ផ្តើមចេញ​ពី​កត្តា​មនុស្ស ដូចជា​ការបើកបរ​ក្នុង​ភាព​ប្រថុយប្រថាន ការ​បើកបរ​ក្នុង​ល្បឿន​ហួសកំណត់ ការបើកបរ​មិន​គោរព​ច្បាប់ ការបើកបរ​ក្នុងស្ថានភាព​ស្រវឹង​ជាដើម​។​ល​។​ចំពោះ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បណ្តាលមកពី​កត្តា​យានយន្ត​ឬ​កត្តា​បច្ចេកទេស​គឺ​មិនសូវ​កើតឡើង​គួរឲ្យ​កត់សម្គាល់​ឡើយ​។ លោក​ថា ដើម្បី​កាត់​ប​ន្ថនូវ​អត្រា​គ្រោះថ្នាក់​នេះ គប្បី​យើង​ចូលរួម​គោរព​ច្បាប់​ទាំងអស់​គ្នា ការធ្វើ​ចរាចរណ៍​នៅលើ​ដង​វិថី រមែង​ជួប​ឧបសគ្គ​ប៉ុន្តែ​បើ​យើង​មានការ​ប្រុងប្រយ័ត្ន​គ្រប់ៗ​គ្នា ពិតជា​គ្មាន​អ្វី​កើតឡើង​នោះ​ទេ​។​ដងផ្លូវ​មាន​ការបែងចែក​គំនូស​ច្បាស់លាស់​រវាង​ម៉ូតូ​និង​រថយន្ត​រួចហើយ ចឹង​បើ​យើង​ចេះ​យោគយល់​គ្នា​ក៏​គ្មាន​សោកនាដកម្ម​កើតឡើង​នៅលើ​ដង​វិថី​បែប​នេះ​ឡើយ​។​ម្យ៉ាងទៀត​ចការ​ធ្វើ​ចរាចរណ៍​ក៏​ត្រូវតែ​កំណត់​ល្បឿន​របស់​វា បើ​ក្នុង​ទីប្រជុំជន​គឺ​បើកបរ​ក្នុង​ល្បឿន​ពី​២០​ទៅ​៣០​គ​.​ម​/​ម៉ោង និង​៦០​គ​.​ម​/​ម៉ោង​ចំពោះ​ដងផ្លូវ​ណា​ដែល​ទូ​លា​ឆ្ងាយ​ពី​ទីប្រជុំជន​។​

​ជាមួយនឹង​ការសហការ​ពង្រឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នេះ លោក​ម៉ម ទូច ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​កែប បាន​ពន្យល់ថា នេះ​ជា​ច្បាប់​ដែល​ជម្រុញ​ឲ្យ​មហាជន​យល់ដឹង​នូវ​អត្រា​គ្រោះថ្នាក់​ផ្តើម​ពី​ការបើកបរ​មិន​គោរព​ច្បាប់ ការបើកបរ​ក្រោម​ឥទ្ធិពល​នៃ​ជាតិ​ស្រវឹង​។ គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​នៅ​តែ​ជា​បញ្ហា​ប្រឈម​ចំពោះ​មុខ និង​ប្រឈម​យូរអង្វែង​ដរាបណា​អ្នកប្រើប្រាស់​យានយន្ត​បើកបរ​មាន​ការធ្វេសប្រហែស​ឬ​ខ្ជីខ្ជា​មិន​គោរព​ច្បាប់​។​ដូច្នេះ​ដើម្បី​បញ្ចៀស​នូវ​បញ្ហា​ខាងលើ យើងទាំងអស់គ្នា​គប្បី​ពេល​ធ្វើដំណើរ​តាម​ម៉ូតូ​ត្រូវ​ពាក់មួក​សុវត្ថិភាព​ឲ្យបាន​គ្រប់គ្នា​។​មិន​ត្រូវ​បើកបរ​ក្នុង​ល្បឿន​លើស​កំណត់ មិន​ត្រូវ​បើកបរ​ក្រោម​ឥទ្ធិពល​ជាតិ​ស្រវឹង ត្រូវគោរព​អទិភាព គោរព​ផ្លាកសញ្ញា​ចរាច​រណ៍ និង​ប្រកាន់​ស្តាំ​ជានិច្ច​។​ចំពោះ​អ្នកបើកបរ​រថយន្ត​ក៏​ត្រូវ​អនុវត្ត​ឲ្យបាន​ជាប្រចាំ​រាល់​ការបើកប​រ​ត្រូវ​ពាក់​ខ្សែក្រវាត់ មិន​ត្រូវ​បត់​ឬ​វ៉ា ជែង​ក្នុង​ភាព​ប្រថុយ​ថា​ន​និង​ប្រើ​ទូរស័ព្ទ​ជាដាច់ខាត​។​មុន​ធ្វើដំណើរ​ត្រូវ​ពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត​ជានិច្ច ។ កុំ​ផ្ទុក​មនុស្ស​ឬ​ទំនិញ​លើស​ចំណុះ មិន​ត្រូវ​បើកបរ​ក្នុងពេល​ងងុយដេក ត្រូវ​បើកបរ​ក្នុង​ស្មារតី​ប្រុងប្រយ័ត្ន​ខ្ពស់ ប្រកប​ដោយ​សីលធម៌​យោគយល់​គ្នា​ជានិច្ច​។​

​ផ្តើម​ពី​កិច្ចពង្រឹង​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​នេះ លោក​ឧត្តមសេនីយ៍ទោ អីុង សំអុល ស្នងការ​នគរបាល​ខេត្ត​កែប ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ក្នុង​ត្រីមាស​ទី​៣​នេះ​អាត្រា​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំង​ខេត្ត មាន​អត្រា​កើន​ឡើង​ជាង​ឆ្នាំ​មុន ដោយ​តួលេខ​ខាងលើ​អាច​វាយតម្លៃ​ប្រហាក់ប្រហែល​ជា​៧០%​នៃ​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​។​

​ទន្ទឹម​នឹង​កិច្ចពង្រឹង​នេះ លោក​ស្នងការ​ខេត្ត​កែប ក៏​បាន​ជម្រុញ​ឲ្យ​បងប្អូូន​ប្រជាពលរដ្ឋ​ដែល​ជា​ម្ចាស់​យានយន្ត​គ្រប់​ប្រភេទ ចូលរួម​សហការ​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា ពិសេស​អ្នកដំណើរ​តាម​ម៉ូតូ​ត្រូវ​ពាក់​មួកសុវត្ថិភាព​ឲ្យបាន​ទៀងទាត់ កុំ​បើកបរ​ក្នុង​ល្បឿន​ហួស​កម្រិត ពេល​បើកបរ​កុំ​សេព​គ្រឿង​ស្រវឹង និង​គោរព​ច្បាប់​ចរាចរណ៍​ជានិច្ច​។​

​សូមបញ្ជាក់​ថា ក្នុង​យុទ្ធនាការ ពង្រឹង​ច្បាប់​ចរាចរណ៍​ខាងលើនេះ សមរ្ថកិច្ច​ជំនាញ​នឹង​អនុវត្តជា​បន្តបន្ទាប់ ដូច​ភ្លៀងរលឹម ដោយ​តម្រូវឲ្យ​អ្នកដំណើរ​មធ្យោបាយ​ម៉ូតូ​ត្រូវ​តែ​មាន​សម្ភារៈ​បំពាក់​យានយន្ត​ឲ្យបាន​គ្រប់គ្រាន់​ដូច​ជា​កញ្ចក់​មើល​ក្រោយ ពិសេស​មួកសុវត្ថិភាព ហើយ​បើ​អ្នកដំណើរ​ណា​ល្មើស​នឹង​ត្រូវ​ពិន័យ​តាមច្បាប់​ចរាច​រណ៍ ប៉ុន្តែ​សមត្ថកិច្ច​នឹង​ផ្តល់​មួកសុវត្ថិភាព​ជូន​ដោយ​មិន​គិត​កម្រៃ​ខណៈ​អ្នក​ល្មើស​ច្បាប់​ចរាខ​រណ៍​ណា​អាច​ឆ្លើយ​សំណួរ​បាន​ត្រឹមត្រូវ​។​

​យោងតាម​មាត្រា​ទី​៦៩.​មន្ត្រី​នគរបាល​ចរាច​រណ៍​ផ្លូវគោក ដែល​មាន​សមត្ថកិច្ច​ផាកពិន័យ​បទល្មើស​ចរាចរណ៍ ត្រូវ​ចេញ​បង្កាន់ដៃ​ផាកពិន័យ​ត្រឹមត្រូវ​។​ទម្រង់​បែបបទ​នៃ​បង្កាន់ដៃ​ផាកពិន័យ​និង​ការគ្រប់គ្រង​ប្រាក់ចំណូល​ដែល​បានមកពី​ការផាកពិន័យ ត្រូវ​កំណត់​ដោយ​ប្រកាស​អន្តរ​ក្រសួង​របស់​រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។​/ ណា​រិទ្ធ​

 

img20171031r2a img20171031r1a img20171031r2a-(7) img20171031r2a-(6) img20171031r2a-(5)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.