ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ ==> ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតជូនពរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ជា សុមេធី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ឃួង ស្រេង ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ឃួង ស្រេង អញ្ជើញដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរដែនដី ចុះពិនិត្យទីតាំងបាក់ច្រាំងមួយកន្លែងនៅចំណុច ផ្សារក្រមួន ស្ថិតនៅភូមិខ្ទរ ==> ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ឧត្ដមសេនីយ៍ឯក តាន់ សំណាង អញ្ជើញជាអធិបតី ភាព ក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ជូនដល់មន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ==> កម្ពុជា-កាហ្សាក់ស្ថាន ស្វែងរកយន្តការថ្មីៗ ដើម្បីប្រែក្លាយការប្ដេជ្ញាចិត្តនៃការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យក្លាយជាសកម្មភាពជាក់ស្ដែង ==> កម្ពុជា-កាហ្សាក់ស្ថាន ឯកភាពបន្តពូនជ្រំទំនាក់ទំនងទ្វេភាគី និងគាំទ្រគ្នាទៅវិញទៅមក ក្នុងក្រខ័ណ្ឌតំបន់ និង អន្តរជាតិ

លោក ង៉ោ ម៉េង​ជ្រួន អភិបាលក្រុង​ប៉ោយប៉ែត​កំពុង​រង​ការរិះគន់​ពី​ពលរដ្ឋ​ពាក់​ព​ន្ឋ័​សំរាមជិត​បី​ខែ​ទៅ​ហើយ​គ្មាន​ចំណាត់ការ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​បន្ទាយមានជ័យ ៖ បញ្ហា​សុខភាព​គឺជា​កត្តា​សំខាន់​ខ្លាំងណាស់​សំរាប់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​នៅក្នុង​តំបន់ ខេត្ត ក្រុង ឬ​ស្រុក តែ​គួរ​សោកស្តាយ​នៅ​ក្រុង​ប៉ោយប៉ែត​បែ​ជា​មាន​សំរាម​គរ​ដូច​ភ្នំ​កំពុងតែ​ជះក្លិន​ស្អុយ​អា​សោច​នៅតាម​ដងផ្លូវ​និង​មុខ​ផ្ទះ​ប្រជាពលរដ្ឋ​ពិសេស​ខាង​មុខ​សាលារៀន​តែ​ម្តង​បាន​ធ្វើឲ្យប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​និង​សិស្សានុសិស្ស អាជ្ញាធរ​និង​ជំនាញ​គ្មាន​ចំណាត់ការ ។​

​ទាក់ទិន​បញ្ហា​នេះ​កាលពី​ព្រឹក​ថ្ងៃទី​២៧​ខែតុលា​ឆ្នាំ​២០១៧​នេះ​នៅ​ចំណុច​ខាង​មុខ​សាលារៀន ប្រ៊ិជ តុ​ន ស្ថិតនៅក្នុង​ភូមិ​ក្បាលស្ពាន​១ សង្កាត់​/​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​។​ដោយ​អត់ទ្រាំ​ពុំ​បាន​នូវ​ការ​ជះ​ក្លិនស្អុយ​អា​សោច​ពី​សំរាម​ស្អុយរលួយ​រយះពេល​ជិត​៣​ខែ​មក​ហើយ​មិន​មាន​រថយន្ត​ដឹក​សំរាម​មក​យក​ទៅ​ចោល​នោះ​។​បាន​ធ្វើឲ្យ​ប្រជាពលរដ្ឋ​និង​កុមារ៉ា កុ​ម៉ារី ប្រមាណ​ជិត​៣០​នាក់​លើកគ្នា​តវ៉ា​ស្នើសុំ​ឲ្យ​អាជ្ញាធរ​ក្រុង​ជួយ​រក​ដំណោះស្រាយ​ជូន​ពួក​គាត់​ដោយ​កាន់​ពី​ដា ដែល​មាន​ចំណងជើង​ថា​«​ទីក្រុង​ស្អាត អនាម័យ​ល្អ សុខភាព​ល្អ សូម​សម្តេច​និង​ចៅហ្វាយក្រុង​ជួយ​អន្តរាគមន៍​ផង​ប្រជាជន​ចាស់​-​ក្មេង​ឈឺ​អស់ហើយ​»​។​

​ជាមួយគ្នានេះដែរ ប្រជាពលរដ្ឋ​បានឲ្យដឹងថា​៖​សំរាម​ជិត​៣​ខែ​ទៅ​ហើយ​មិនដែល​ឃើញ​រថយន្ត​ដឹក​សំរាម​មក​ដឹកយក​ទៅ​ចោល​ឡើយ​ដោយ​ទុក​ឲ្យ​ស្អុយរលួយ​រុ​យ​ក្បាល​ខៀវ​ដែល​ជា​ប្រភព​សត្វ​ចម្លង​មេរោគ​ក៏​សកម្ម​រោម ហើយ​ពួកគាត់​កំពុងតែ​មាន​ការ​ព្រួយ​បារ​ម្មណ៍​ជា​ខ្លាំង​អំពី​បញ្ហា​សុខភាព​ពិសេស​កូនៗ​របស់​ពួកគាត់​។ ពួក​គាត់​បន្ត​ថា ៖ ចាប់តាំងពី​មាន​សំរាម​ស្អុយរលួយ​រុយ​រោម​មក​នោះ​បាន​ធ្វើ​ឲ្យ​កូនៗ​របស់​ពួកគាត់​មាន​ជំងឺ​កើតឡើង​ជា​ហូ​ហែ​បាន​ធ្វើឲ្យ​បាត់បង់​នូវ​ថវិការ​យ៉ាង​ច្រើនសន្ធឹក​សន្ធាប់​ផង​ង​ដែរ​។​

​ពួក​គាត់​បញ្ជាក់​ទៀត​ថា​៖​ទាក់ទិន​ទៅ​នឹង​ការបង់ប្រាក់​សេវា​ប្រមូល​សំរាម ប្រជាព​រដ្ឋ​បាន​បង់​ឲ្យទៅ​ខាង​ក្រុមហ៊ុន​ដឹក​សំរាម ក្លីន នើ​រ មិន​ដែល​ខកខាន​ឡើយ​ហើយ​ពេល​ខ្លះ​មិន​ទាន់​ដាច់​ខែ​ផង​ខាង​បុគ្គលិក​ក្រុមហ៊ុន​ដើរ​ប្រមូលប្រាក់​បាត់ទៅហើយ​។​

​ជុំវិញ​បញ្ហា​ខាងលើ​នេះ​ដែរ​លោក​ង៉ោ ម៉េង​ជ្រួន អភិបាលក្រុង​ប៉ោយប៉ែត​បាន​ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​តាម​ទូ​សព្ទ័​ថា​៖​លោក​បាន​រៀបចំ​ឲ្យ​រថយន្ត​ដឹក​សំរាម​របស់​ក្រុមហ៊ុន គ្លី​ន នើ​រ យក​ទៅ​ចាក់​នៅ​កន្លែង​ទីលាន​ចាក់សំរាម​តែ​ត្រូវបាន​ប្រជាពលរដ្ឋ​រស់នៅ​ទីនោះ​បាន​ធ្វើ​បាតុកម្ម​មិន​ឲ្យ​ក្រុមហ៊ុន​យក​សំរាម​ទៅ​ចាក់ ទើប​មាន​ការស្ទះ​បែបនេះ តែ​ឥឡូវនេះ​ខាង​អាជ្ញាធរ​ក្រុង​កំពុង​រិះរក​ដំណោះស្រាយ​ដោយ​រក​កន្លែង​ថ្មី​ទៀត​ដើម្បី​បញ្ជៀ​ស​នូវ​បញ្ហា​គ្នា​រវាង​រថយន្ត​ដឹក​សំរាម​និង​ប្រជាពលរដ្ឋ ។​

​លោក​បាន​បញ្ជាក់ថា ៖ ពាក់​ព​ន្ឋ័​បញ្ហា​សំរាម​នេះ គឺ​កា​ពិត​ខាង​លោក​មិន​ពាក់​ព​ន្ឋ័ទេ​គឺ​ខាង​ចៅ​សង្កាត់​ទេ​ជា​ទទួលខុ​សត្រូវ ហើយ​បញ្ហា​ពលរដ្ឋ​លើ​គ្នា​តវ៉ា​ឲ្យ​អាជ្ញាធរ​ក្រុង​ជួយ​នោះ​គឺ​មិន​ត្រូវ​ទេ​ព្រោះ​ប្រជាពលរដ្ឋ​ទាំងនោះ​ជា​អ្នក​បោះឆ្នោះ​គាំទ្រ​ឲ្យគេ​ដូច្នេះ​ត្រូវ​ឲ្យគេ​នោះ​ជា​អ្នកដោះស្រាយ​ទៅ​លោក​គ្មាន​ពាក់​ព​ន្ឋ័នោះ​ទេ ក្រោយមក​លោក​បាន​ប្រាប់​ទៅ​អ្នក​សារ​ព័រ​មាន​ថា​«​ប៉ុន​ហ្នឹង​បាន​ហើយ​ខ្ញុំរ​វាល់​ខ្លាំងណាស់ ហើយ​ក៏​បិត​ទូរ​សព្ទ័​តែម្តង​ហាក់បីដូច​ជា​ខឹង​អ្នក​ណា​មិន​ដឹង​»​។​

​ជាមួយគ្នានេះ​ដែរ​លោក កង សុខ​ខឿន ចៅសង្កាត់​ស្តីទី​សង្កាត់​ប៉ោយប៉ែ​ត​មក​ពី​គណៈបក្ស​សង្គ្រោះ​ជាតិ​បាន​បញ្ជាក់​ប្រាប់​អ្នកសារព័ត៌មាន​តាម​ទូ​សព្ទ័​ថា​៖​បញ្ហា​សំរាម​នេះ​គឺ​ស្ថិតនៅ​លើ​សាលាក្រុង​និង​ក្រុមហ៊ុន​ដឹក​សំរាម​ជា​អ្នកគ្រប់គ្រង​មិនមែន​ខាង​សង្កាត់​នោះទេ​ព្រោះ​លោក​ប្រៀបបាន​ជា​ប្រជាព​រដ្ឋ​រងគ្រោះ​ម្នាក់​ដែរ ហើយ​រាល់​ការប្រជុំ​ប្រចាំ​ខែ​ម្តងៗ​មេភូមិ​បាន​លើកឡើង​បញ្ហា​សំរាម លោក​ក៏​បាន​ដាក់សំណើរ​ជូន​ទៅ​សាលាក្រុង តែ​លិទ្ធ​ផល​វា​អត់​បាន​ផល​អី ប្រជុំ​ខ្លាំង​សំរាម​មាន​កាន់តែ​ខ្លាំង​ឡើង ។ លោក​បញ្ជាក់ទៀតថា​៖​ប៉ុន្មាន​ខែ​មុន​វា​ភ្លៀង​ខ្លាំង​ថា​ដឹក​មិនកើត​ចុះ​ឥឡូវ​រាំង​ហើយ​ហេតុអ្វី​មិន​ដឹក ។​៕
​

img20171028r1 (1) img20171028r1 (5) img20171028r1 (6) img20171028r1 (7)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.